» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4969 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100736 នាក់

ក្មេងស្ទាវ​ប្រើ​លំពែង​គួ​ន​អ៊ី​ប្រយុទ្ធ​គ្នា​ត្រូវបាន​ឃាត់ខ្លួន​

​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២៣ សមត្ថកិច្ច​ឃាត់​ចាប់ខ្លួន​ក្រុម​ជន​ទំនើង​មួយក្រុម​មាន​គ្នា​បីនាក់​ប្រើ​ដំបង ដាវ កាំបិត​ធំ ដូច​ក្នុង​រឿង​ចិន បាន​ទាំង​អស់ហើយ​គម្រាម​វាយ​លើ​ស្ត្រីភេទ​ហើយ​បង្ហោះ​លើ​បណ្តាញ​សង្គម ! ។a beat by

លោក វរសេនីយ៍ឯក សាន សុខ​សីហា ជំនួយការ និង​ជា​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២៣ បាន​ប្រាប់​តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​ក្រោយពី​បានឃើញ​ការ​បង្ហោះ​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​ឲ្យ​កម្លាំង​ចុះ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ ដើម្បី​ធ្វើការ​ឃាត់ខ្លួន​តាម​នីតិ​វិធី​។ ហេតុ​ការ​ណ៏​នេះ កើតឡើង​កាលពី​យប់​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២៣ ត្រង់ចំណុច​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​ទី​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​បន្ទាប់ពី​បែកធ្លាយ​ឃ្លី​ប​វីដេអូ​ខាងលើ នៅ​ព្រឹក​ថ្ងៃទី​៣ ខែមករា កម្លាំង​សមត្ថកិច្ច​ចម្រុះ មាន​នគរបាល​ខណ្ឌ និង​កងរាជអាវុធហត្ថ​ខណ្ឌ មានការ​ដឹកនាំ​ដោយ​លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​មានជ័យ និង​លោក​វរ​សេនី​យ៏​ទោ អ៊ុក បូ​នី​ន អធិការនគរបាល​ខ​ណ្ឌ​មានជ័យ បាន​ដឹកនាំ​កម្លាំង ចុះមក​ពិនិត្យ​ទីតាំង​ជាក់ស្តែង និង​បើក​ការស្រាវជ្រាវ រហូត​ឈានដល់​ការឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង ដល់ផ្ទះ​របស់​ពួកគេ​តែម្តង ។​
​ជនសង្ស័យ​ទាំង​០៣​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​រួមមាន ៖១- ឈ្មោះ រុំ​លី សៃ​នី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ដំណាក់​ធំ​ទី​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
២- ឈ្មោះ រុំ​លី សុខសាន្ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់នៅ​ភូមិ​ដំណាក់​ធំ​ទី​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​៣- ឈ្មោះ ម៉េង សុខ​ហេង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ដំណាក់​ធំ​ទី​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​a beat youth 

​