» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3069 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098836 នាក់

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត បានស្នើ​ឱ្យមាន​ភាព តឹងរឹង​និង លើ​ប្រព័ន្ធ​ចុះឈ្មោះ បង្កើត​គណនី​ធនាគារ​គ្រប់​ប្រភេទ​នៅ​កម្ពុជា​


​ភ្នំពេញ ៖ នៅក្នុង​កិច្ចប្រជុំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ក្រុមការងារ «​ង​» ផ្នែក​សេវា​ធនាគារ និង​ហិរញ្ញវត្ថុ នា​រសៀល ទី​១៥ ខែកក្កដា ឆ្នាំ​២០២៤​នេះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត បានស្នើ​ទៅកាន់​តំណាង​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រុមការងារ “​ង​” ពាក់ព័ន្ធ​ការពង្រឹង​លើ​ប្រព័ន្ធ​ចុះឈ្មោះ​បង្កើត​គណនី​ធនាគារ​គ្រប់​ប្រភេទ សូមឱ្យ​មានការ​តឹងរឹង និង​ត្រួតពិនិត្យ​ឱ្យបាន​ច្បាស់លាស់ ប្រសិនបើ​យើង​បង្កលក្ខណៈ​ងាយស្រួល​ដើម្បី​ទាក់ទាញ​អតិថិជន​ឱ្យប្រើ​ប្រាស់​សេវា​របស់​យើង ក៏​វា​មាន​ផល​លំបាក និង​ហានិភ័យ​ត្រឡប់មកវិញ​ដែរ ទន្ទឹម​នោះ​បើ​យើង​កំណត់​លក្ខខណ្ឌ​នៃ​ការបើក​គណនី​ស្តង់ដារ​តែមួយ នោះ​ងាយស្រួល​ដល់​សមត្ថកិច្ច​ក្នុងការ​បង្ការ ទប់​ស្កា​ប់ នូវ​បទល្មើស​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។a bank sar thet 

នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត បាន​ប្រាប់​ដល់​បណ្តា​ធនាគារ​ឯកទេស ធនាគារពាណិជ្ជ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ភ្នាក់ងារ​ផ្ទេរប្រាក់​ទាំងអស់ ឱ្យមាន​ការជឿទុកចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាមួយ​នគរបាលជាតិ ព្រោះថា នគរបាលជាតិ​ជា​អ្នកទទួលខុសត្រូវ​លើ​កិច្ចការងារ​សន្តិសុខ​ជាតិ​។ ដូច្នេះ​គឺជា​អ្នក​ដែលមាន​នីតិ​សប្ប​ទា​ជា​នគរបាល​យុត្តិធម៌​ត្រឹមត្រូវ អនុវត្តតាម​ផ្លូវច្បាប់ ឬ​ការកសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍អគ្គស្នងការនគរបាើ ក៏បាន​បញ្ជាក់ថា កិច្ចប្រជុំ​ជា​លើក​ទី​៣ នាពេលនេះ​ក្នុង​គោលបំណង​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​បន្ថែម​ឱ្យបាន​ឆាប់រហ័ស​រវាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជាមួយ​បណ្តា​ធនាគារ​ឯកទេស ធនាគារពាណិជ្ជ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ភ្នាក់ងារ​ផ្ទេរប្រាក់​ទាំងអស់ ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​បច្ចេកវិទ្យា​គ្រប់​ប្រភេទ ពិសេស​បទល្មើស​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ហើយ​ដើម្បី​បង្ការ​ទប់ស្កាត់​បញ្ហា​ទាំងនេះ​ឱ្យមាន​ប្រសិទ្ធភាព ស្នើឱ្យ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បង្កើន​ការផ្សព្វផ្សាយ​អប់រំ អំពី​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដល់​គ្រប់​មជ្ឈដ្ឋាន​។ ទន្ទឹម​នោះដែរ សមាគម នៃ​ធនាគារជាតិ ក៏ត្រូវ​ធ្វើការ​ទំនាក់ទំនង​ផ្តល់ព័ត៌មាន ក៏ដូចជា​សហការ​ផ្តល់​អ្នកជំនាញ ដើម្បី​ធ្វើការ​ជាមួយ​សមត្ថកិច្ច នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ហើយ​ក្នុងករណី​ផ្លាស់ប្តូរ​អ្នកជំនាញ​របស់ខ្លួន សូម​រៀបចំ​មនុស្ស​ថ្មី​ឱ្យមាន​ការទំនាក់ទំនង​គ្នា​បន្តទៀត​។​ការណែនាំរបស់អគ្គសន្ងការនគរបាលជាតិនេះគេមិនទាន់ឃើញមានការប្រតិកម្មពីធនាគារជាតិថាយ៉ាងណានោះទេ?។

​សូមបញ្ជាក់ថា អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​បានសម្រេច​បង្កើត​ឲ្យ​មាន​ក្រុមការងារ Hotline Scam 24/7 ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ពី​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា អាចដាក់​បណ្តឹង​អន​ឡាញ​ទៅកាន់​មន្ត្រី​ជំនាញ​បាន​ទាន់ពេលវេលា និង​ឆាប់រហ័ស​។​ក្នុងករណី​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា សូម​ចូលទៅ​កាន់​តំណ​ភ្ជាប់ hotline.police.gov.kh ឬ​ឆា​តទៅ​ផេ​កអគ្គ​ស្នងការដ្ឋាន​នគ​របាល​ជាតិ តាមរយៈ https://www.facebook.com/cambodiapolice៕a bank sar thet1 a bank sar thet2 
​