» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3437 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099204 នាក់

ជិះ​ម៉ូតូ​ដឹក​ប្រពន្ធ​ពី​ចំការលើ​មក​នៅ​ជុំគ្នា​ត្រូវ​ឡាន​ម៉ែ​ក​សឺ​ដែ​ស​បុក​ស្លាប់​ទាំងពីរ​

​ភ្នំពេញ ៖ បុរស​ប្តី​ប្រពន្ធ​ពីរ​នាក់ បាន​បាត់​បង់ជីវិត​ភ្លាមៗ​នៅលើ​ទ្រូង​ផ្លូវជាតិ​លេង​៦A ដោយសា​រថយន្ត​ទំនើប​មួយគ្រឿង​បុក​ចំ​ពីក្រោយ​។ សាច់ញាតិ​គ្រួសារ​សព បាន​ឲ្យ​ដឹងថា បុរស​ជា​ប្តី​ដែល​រស់នៅ​ចាំចម្ការ​ឲ្យ​គេ បាន​ទៅយក​ប្រពន្ធ​ពី​ស្រុក​ចម្ការលើ ដើម្បី​មក​រួមរស់​ជាមួយគ្នា ប៉ុន្តែ​ជា​អកុសល ធ្វើដំណើរ​មិនទាន់​ដល់​គោលដៅ​ផង ក៏ត្រូវ​រថយន្តបុក​ស្លាប់​តាមដងផ្លូវគួរ​ឲ្យ​សង្វេគ​ទៅវិញ​។​ហេតុអីទេវតាមិនជួយអ្នកក្រចឹង?។a die car 
​

 ករណីនេះ បានកើតឡើងនៅវេលាម៉ោង ១២:៣០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងភូមិសំបកមាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​ម៉ាក HONDA WAVE មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​1C-6138 បើកបរ​ដោយ​ប្ដី​ប្រពន្ធ​២​នាក់ ធ្វើដំណើរ​តាម បណ្តោយ​ផ្លូវជាតិ​លេខ​៦A ក្នុងទិសដៅ​ពី​លិចទៅ​កើត​។ លុះ​ពេលធ្វើ​ដំណើរ​មកដល់​ចំណុច​ខាងលើ ក៏​ស្រាប់​តែមាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក MERCEDES BENZ G500 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កម្ពុជា​-800 បើក​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ក្នុងទិសដៅ​ស្របគ្នា ក្នុងស្ថានភាព​ល្បឿន​លឿន ថែមទាំង​ខ្វះ​ការប្រុងប្រយ័ត្ន បុក​ចំ​ពីក្រោយ​ម៉ូតូ​ពេញទំហឹង ខ្ទាត​មនុស្ស​ចេញពី​ម៉ូតូ​ហោះ​ផ្លោង​ទៅបុក​បង្គោល​បន្ទះ​សូ​ឡា ធ្លាក់ចុះ​មកក្រោម​បាក់ក (​ស្លាប់​) ភ្លាមៗ​។ ចំណែកឯ​ស្ត្រី​ជា​ប្រពន្ធ​ត្រូវបាន​រថយន្ត​កិន​អូស ប្រមាណ​ជា​៣០ ម៉ែត្រ (​ស្លាប់​)​។​សព​ស្ត្រី​ប្រពន្ធ​រងគ្រោះ​មានឈ្មោះ ភួង​ស្រី យ័ន អាយុ​៤៨​ឆ្នាំ រីឯ​សព​បុរស​ប្ដី​រងគ្រោះ​មានឈ្មោះ អន អន់ អាយុ​៤៩​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រៃ​ថ្នឹង ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង​។​

​រថយន្ត​នៅ​មិន​បញ្ឈប់​ត្រឹមហ្នឹង​ទេ​តែ​បាន បន្ត​ទៅបុក​ពីក្រោយ​រថយន្ត​ម៉ាក Hyundai ប្រភេទ​ដឹក​អីវ៉ាន់​ចំនួន​២ គ្រឿង​ដែល​ចត​សម្រាក​ក្បែរ​ចិញ្ចើមផ្លូវ បណ្តាលឱ្យ​រង​ការខូចខាត​។ រីឯ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក MERCEDES BENZ G500 ទទួលរង​ការខូចខាត​រួញ​ផ្នែក​ខាងមុខ​ខ្ទិច​ស្ទើរតែ​ទាំងស្រុង​តែម្ដង ចំណែក​បុរស​ជា​តៃកុង​រថយន្ត​រងរបួស​ធ្ងន់​ធ្ង​រ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​ក្រោយពី​កើតហេតុ​។ ក្មួយ​ស្រី របស់​សព​បាន​ប្រាប់ ថា បុរស​ជា​ប្ដី​ធ្វើដំណើរ​ពី​ស្រុក​ចម្ការលើ តាមផ្លូវ​ជាតិ​លេខ​៦A ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ដើម្បី​យកប្រពន្ធ​ទៅ​រស់នៅ​ជាមួយ​នៅ​កន្លែង​ចម្ការ បន្ទាប់ពី​ទៅយក​ប្រពន្ធ​រួចហើយ ក៏​ត្រឡប់​ទៅ​ចម្ការ​វិញ​ជាមួយ​ប្រពន្ធ ដោយ​មិនទាន់បាន​ទៅដល់​គោលដៅ​ផង អកុសល​ត្រូវ​រថយន្ត​ស៊េរី​ទំនើប ឆក់យក​អាយុជីវិត​ប្ដី​ប្រពន្ធ (​ស្លាប់​) យ៉ាង​អ​នោ​ច​អធម៍​។ បច្ចុប្បន្ន​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ បានធ្វើការ​វាស់វែង និង​កុសល​វិច័យ សព រួច​ធ្វើ​របាយការណ៍​កំណត់ហេតុ​ប្រគល់ជូន​ក្រុមគ្រួសារ​សាច់ញាតិ​យក សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ចំណែកឯ​រថយន្ត និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សាទុក​នៅ​ក​រិ​យា​ល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ធ្វើការ​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​បន្តទៀត​៕a die car1 

​