
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 726 នាក់
ម្សិលមិញ 11753 នាក់
សរុប 21095641 នាក់
ខេត្តព្រះវិហ៊ារ៖ច្រកព្រុំដែនអន្តរជាតិអានសេះថៃហៅអានម៉ានឹងបើកដំណើរការជាធម្មតាឡើងវិញ ក្រោយភាគីថៃបានបិទច្រកព្រំដែននេះដោយឯកតោភាគី កាលពីថ្ងៃទី០១ ខែឧសភា។នេះបើតាមសេចក្ដីជូនដំណឹងរបស់ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអានសេះ នៅព្រឹកថ្ងៃទី០២ ខែឧសភានេះ។
ច្រកទ្វារព្រំដែនអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឯកតោភាគីពីសំណាក់កម្លាំងការពារព្រុំដែនសុរៈណារីថៃ ប្រចាំការនៅច្រកទ្វារព្រំដែនអានម៉ា (ភាគីថៃ)។តែ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥នេះ អាជ្ញាធរកម្ពុជា បានបញ្ជាក់ពីស្ថានភាពប្រក្រតីធម្មតានៅច្រកទ្វារព្រំដែនអានសេះនេះ ហើយដែលនឹងបើកដំណើរការដោះដូរទំនិញតាមគោលការណ៍ដែលបានឯកភាពគ្នាកន្លងមកដូចសព្វដង គឺរយៈពេល២ថ្ងៃក្នុង១សប្តាហ៍ ពោលគឺនៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍។អាជ្ញាធរកម្ពុជា បានបន្តអះអាងពីការរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចភាគីថៃ ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត។
សូមបញ្ជាក់ថាច្រកទ្វារព្រំដែនអានសេះ ជាច្រកដោះដូរទំនិញគ្នាបន្តិចបន្តួចរវាងប្រជាពលកម្ពុជា-ថៃ ដែលក្នុងនោះប្រជាពលរដ្ឋកម្ពុជានាំយកកសិផល និងអនុផលព្រៃឈើតាមរដូវកាលទៅលក់ឱ្យភាគីថៃ ជាអាទិ៍ ចុងផ្តៅ ផ្សិត ផ្លែស្វាយ ល្ពៅ ហើយខណៈភាគីថៃ មានលក់ទឹកសុទ្ធ ដូង មាន់ និងអីវ៉ាន់ចាបហួយមួយចំនួន។កម្ពុជា វាយតម្លៃថាការបិទច្រកនេះ ថា គឺមិនមានភាគីណាមួយចំណេញនោះទេ ប៉ុន្តែផ្ទុយទៅវិញធ្វើឲ្យអាជីវករទាំងសងខាងកម្ពុជា-ថៃ មានការខាតបង់ផលប្រយោជន៍ ដែលតាមការពិនិត្យជាក់ស្តែងឃើញថា អាជីវករថៃ មានការខាតបង់ច្រើនជាង។
ដោយឡែកនៅទីក្រុងបាងកកវិញនាថ្ងៃទី១ឧសភាដែរខណៈពេលដែលគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជានិងថៃ បានបើកកិច្ចប្រជុំនៅ ក្រុមបានប្រមូលផ្តុំគ្នានៅជិតទីតាំងដែលរៀបចំកិច្ចប្រជុំ GBC ដោយបង្ហាញចេតនាតាមឃ្លាំមើលលទ្ធផលនៃការចរចាតំបន់ត្រួតស៊ីគ្នារវាងថៃនិងកម្ពុជា និងដាក់ញត្តិបង្ហាញពីការព្រួយបារម្ភរបស់ពួកគេ។សារព័ត៌មានថៃ matichon បានរាយការណ៍ថា ក្រុមបាតុករបណ្តាញនិស្សិតប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃដែលដឹកនាំដោយ លោកភីឆៃចៃយ៉ាមង្គល( Phichit Chaiyamongkol) នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំការប្រមូលផ្តុំនៅមុខសណ្ឋាគារ Royal Orchid Sheraton Riverside ក្នុងទីក្រុងបាងកក ជាទីកន្លែងដែលរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងថៃនិងកម្ពុជា ដើម្បីឃ្លាំមើលអំពីលទ្ធផលនៃការចរចាតំបន់ត្រួតស៊ីគ្នាប្រទេសទាំងពីរពីកិច្ចប្រជុំនេះ។
សេចក្តីរាយការណ៍ដដែល បានស្រង់សម្តីមេដឹកនាំក្រុមបាតុករ លោក Phichit ដែលនិយាយថា ការដែលពួកគេធ្វើដំណើរមកកាន់កន្លែងកិច្ចប្រជុំ (GBC) រវាងថៃនិងកម្ពុជានៅថ្ងៃនេះ ដើម្បីដាក់ញត្តិបង្ហាញពីជំហររបស់ប្រជាជនថៃមិនឱ្យមានការបាត់បង់ទឹកដី ដាក់ជូនលោកឧត្តមសេនីយ៍ Songwit Noonpakdee អគ្គមេបញ្ជាការកងទ័ពថៃ ដើម្បីឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់មានជំហររឹងមាំក្នុងការរក្សាអធិបតេយ្យភាពជាតិរបស់ថៃ។
លោក Phichit បានបន្តថា កន្លងទៅ លោក Phumtham Wechayachai រដ្ឋមន្ត្រីក្រសួងការពារជាតិថៃធ្លាប់បានបញ្ជាក់ថា នៅតំបន់ត្រួតស៊ីគ្នារវាងថៃនិងកម្ពុជា យើងនឹងផ្តោតលើការស្វែងរកផលប្រយោជន៍មុនការចរចាអំពីបញ្ហាព្រំដែនត្រួតស៊ីគ្នា ដែលស្របជាមួយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ អតីតនាយករដ្ឋមន្ត្រីដែលធ្លាប់បានលើកឡើង។ ដូច្នេះការដែលរដ្ឋាភិបាលថៃផ្តោតលើផលប្រយោជន៍នោះ តើហេតុអ្វីបានជាមានកិច្ចប្រជុំ GBC នៅថ្ងៃនេះ?៕