» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2910 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098677 នាក់

ប្រជាពលរដ្ឋ រស់ សព្វថ្ងៃ​មានការ​ភ័យខ្លាច ពី​ការ ប្រព្រឹត្ត​បទល្មើស​គ្រប់​ប្រភេទរ​បង្កដោយ​ពួក​ជន​ជាតិចិន​មួយចំនួន​នៅក្នុង​អាណាចក្រ​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង​


​ខេត្ត​ឧ​ត្ត​រ​មានជ័យ :  ការិយាល័យ​និពន្ធ​អង្គភាព គេហ​ទំំ​ព័រ​មាតុភូមិ www.meatophoum.com បានទទួល​ព័ត៌មាន ក៏ដូចជា​សេចក្តីរាយការណ៍​ជាច្រើន ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ទឹកដី នៃ​ជួរ​ភ្នំ​ដងរែក​របស់​ខេត្ត​ឧ​ត្ត​រ មានជ័យ បាន​ទូរស័ព្ទ និង​ប្រាប់​តាម​ប្រព័ន្ធ​Telegram ថា : មួយរយ​:​ពេល​ចុងក្រោយ នៃ​ចុងឆ្នាំ ២០២៤​នេះ នៅក្នុង​ទឹកដី នៃ​អាណាចក្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ពិសេស​គឺ​ក្នុង​ដែនដី​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ ទាំង​អ្នករក​ទទួលទាន​ផ្សេងៗ តាម​ផ្ទះ​ជា​លក្ខណ​:​គ្រួសារ និង អ្នក​ប្រកប​របរ​រត់​តាក់ស៊ី , រ៉ឺម៉ក​កង់​បី , រត់​ម៉ូតូឌុប , ក៏ដូចជា​ប្រជាកសិករ បាន​នឹង​កំពុង មាន​ក្តី​ព្រួយបារម្ភ ភ័យខ្លាច​ជាខ្លាំង អំពី​បញ្ហា​សុវត្ថិភាព សន្តិ សុខ​នៃ ការរស់នៅ​ក្នុង​មូលដ្ឋាន ។a china osmach

បងប្អូន​ប្រជាពលរដ្ឋ បាន​ប្រាប់​អ្នកយកព័ត៌មាន​របស់​អង្គភាព គេហទំព័រ មាតុភូមិ អំពី​រឿងរ៉ាវ​ដែល​កើតឡើង​ផ្ទួនៗ ដូចជា​ករណី ជនជាតិ​ចិន​វ៉ៃ​កាប់​ចាក់​គ្នា និង ករណី​ជនជាតិ​ចិន​ចាប់​ជនជាតិ វៀតណាម , ករណី​គ្រោះថ្នាក់ ចរាចរណ៍​បង្ក​ការភ័យខ្លាច​ខ្លាំងណាស់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តំបន់​អូរ​ស្មាច់ ។ ប្រភព​បាន​បញ្ជាក់ថា : ជាក់ស្តែង​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២៤ វេលាយប់ កើតមាន​ករណី​ជនជាតិ​ចិន​កាប់​ចាក់​គ្នា ហើយ​ក្នុង​ថ្ងៃ​ដដែល​នៅវេលា​ម៉ោង​០៣ : ០០ មាន​ករណី ជនជាតិ​ចិន បាន​ចាប់​ជនជាតិ​វៀតណាម​ចំនួន​០២​នាក់​ចងជើង និង​នៅ​យប់​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ ២០២៤ កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក ឡើង​ដោយ​ជនជាតិ​ចិន​ជា​អ្នក​បើកឡាន បាន​បើកឡាន​បុក​ប្រជាពលរដ្ឋ​បណ្តាលអោយ​រងរបួស​ធ្ងន់​ធ្ង​រ​ចំនួន​ពីរ​នាក់ ផងដែរ ។

មកទល់នឹង​ពេលនេះ​គេ​នៅ​ពុំទាន់​ឃើញ​ខាង​ណា​ចេញមុខ​ទទួលខុសត្រូវ​នៅឡើយ​ទេ ? ។ បងប្អូន​ប្រជា​ពល រដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​សង្កាត់​អូរ​ស្មាច់ នៃ​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​សំណូមពរ តាមរយ​:​អ្នកយកព័ត៌មាន​គេហទំព័រ មាតុភូមិ www.meatophoum.com បានស្នើ​សុំ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត ជាពិសេស​ឯកឧត្តម មាន ចាន់​យ៉ា​ដា អភិបាល នៃ​គណ​:​អភិបាលខេត្ត និង​ជា​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត ព្រមទាំង​អស់លោក​មេៗ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ចំណុះ​ខេត្ត​ឧ​ត្ត​រ​មានជ័យ មេត្តា​យកចិត្តទុកដាក់​ជួយ​ត្រួតពិនិត្យ និង​ចុះ​ល្បាត​ជាប្រចាំ​នៅក្នុង​ភូមិសាស្ត្រ​របស់​ទឹកដី​សង្កាត់​អូរ​ស្មាច់​ផង​ទាន ដើម្បី ផ្តល់នូវ​ភាពកក់ក្តៅ និង​មាន​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សង្កាត់​អូរ​ស្មាច់ ៕ រាយការណ៍​ព័ត៌មាន ដោយ លោក ទឺ ពិ​ទូ​a china osmach1 a china osmach3 a china osmach4 

​