
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3279 នាក់
ម្សិលមិញ 24358 នាក់
សរុប 21099046 នាក់
ខេត្តកណ្តាល៖ នារីវ័យ១៨ម្នាក់ដែលជាកម្មករសំណង់ត្រូវជនសង្ស័យរំលោភរួចសំលាប់ហើយយកសពចោលកណ្ដាលព្រៃចំថ្ងៃបុណ្យសិទ្ធិនារី ៨មីនា។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើនស្នងការនគរបាលខេត្តកណ្តាល បានឲ្យសារព័ត៌មានអោយដឹងថា នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ មានករណីប្រជាពលរដ្ឋប្រទះឃើញសាកសពស្ត្រីម្នាក់ នៅភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។
ប្រជាជនដែលប្រទះឃើញសាកសព ឈ្មោះ ពឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុរបរកសិករនៅភូមិក្រោលគោ ឃុំសំបួរមាស។ គាត់បានជិះម៉ូតូមករាយមង នៅចំណុចបឹងក្របីស្លាប់ មកដល់មាត់បឹងមិនឃើញទូកនៅមាត់បឹង ក៏ជិះម៉ូតូត្រឡប់មកវិញ ឃើញកាតាបខ្មៅមួយ នៅក្បែរផ្លូវឈប់ចុះមកមើល ស្រាប់តែឃើញសាកសពស្លាប់ក្នុង ប្រឡាយព្រុំដីក្នុងព្រៃ។
ជនរងគ្រោះជនរងគ្រោះឈ្មោះ នៅ ស្រីលាប អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកឬស ឃុំសំបួរមាស ស្រុកមុខកំពូលមានមុខរបរ កម្មករសំណង់ស្នាក់ នៅភូមិគីឡូលេខ៦ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះ ដេកស្លាប់ក្បាលទៅត្បូង ស្រាតខោ ត្រឹមភ្លៅមុខហើមខ្មៅ។ ចំពោះករណីនេះ ស្នងការដ្ឋានបានបញ្ជូនមន្ត្រីជំនាញព្រហ្មទណ្ឌ ចុះកន្លែងកើតហេតុដើម្បីស្រាវជ្រាវស៊ើបអង្គេតករណីនេះ។
យោងតាមរបាយការរបស់សមត្ថកិច្ច បានឲ្យដឹងថា តាមការសន្និដ្ឋានបឋម អាចជាករណី រំលោភសម្លាប់ ប្លន់យកទ្រព្យសម្បត្តិ។