» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3070 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098837 នាក់

នគរបាល​សម្រុកចូល​ឆែក​វិមាន​ប្រធានាធិបតី​ចាប់​មេ​នគរបាល​២​រូប​បន្ទា​ប់​ពី​អតីតរដ្ឋមន្ត្រី​ការពារជាតិ​

 

​កូរ៉េ​៖​បន្ទាប់ពី​បរាជ័យ​នៃ​ការដាក់​ច្បាប់អាជ្ញាសឹក​ក្រុម​កងកម្លាំង​នគរបាល​ស៊ើបអង្កេត​ពិសេស បាន​ចុះ​អនុវត្ត​នីតិវិធី​ឆែកឆេរ​ការិយាល័យ​ប្រធានាធិបតី លោក យូ​ន ស៊ុ​ក​យ៉ឺល ហើយ​និង​ចុះ​ឆែកឆេរ​ទីភ្នាក់ងារ​នគរបាលជាតិ និង​ការិយាល័យ​ស្នងការ​ប៉ូលិស​ក្រុង​សេ​អ៊ូ​ល​។ទង្វោះនេះកើតឡើងមួយថ្ងៃ​ក្រោយ​រដ្ឋសភា​អនុម័ត​ច្បាប់​បង្កើត​ក្រុមប្រឹក្សា​ប្រតិបត្តិការ​ពិសេស​មួយ ដើម្បី​ស៊ើបអង្កេត​លោក​ប្រធានាធិបតី និង មន្ត្រីជាន់ខ្ពស់​ផ្សេងទៀត​។​ នេះ​បើតាម ភ្នាក់ងារ​ប៉ូលិស​កូរ៉េខាងត្បូង ដែល​បញ្ជាក់ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អា​អែ​ហ្វ​ប៉េ នៅ​ថ្ងៃ​ពុធ​។ តែ​ការអនុវត្ត​នីតិវិធី​នៅ​ការិយាល័យ​ប្រធានាធិបតីដែលគ្មានវត្តមានប្រធានាធិបតីក៏ ត្រូវ​រង​ការរារាំង​រំខាន ពី​សំណាក់​ក្រុម​អង្គរក្ស និង​ក្រុម​សន្តិសុខ​ប្រធានាធិបតី​ផងដែរតែមិនអាចទប់បាន។a korea catch

​ទោះជា​យ៉ាងនេះ​ក្តី ភ្នាក់ងារនគរបាល​កូរ៉េខាងត្បូង បានសម្រេច​ចាប់​ឃាត់ខ្លួន​មេៗ​ប៉ូលិស​២​នាក់ គឺ លោក Cho Ji-ho អគ្គស្នងការ​ទីភ្នាក់ងារ​នគរបាលជាតិ រួម​និង​លោក Kim Bong-sik ជា​ប្រធានការិយាល័យ​ស្នងការ​ប៉ូលិស​ក្រុង​សេ​អ៊ូ​ល​។ ពួកគេ​ទាំង​២ និង​ប្រធានាធិបតី រួមទាំង​អតីតរដ្ឋមន្ត្រី​ការពារជាតិ ត្រូវ រដ្ឋអាជ្ញា​ពិសេស បើក​សំណុំរឿង​អង្កេត​និង​ប្តឹងផ្តល់​ពីបទ​បះបោរ​ក្បត់ជាតិ ព្រោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់អាជ្ញាសឹក​។​

​ក្នុងការ​ស៊ើបអង្កេត​និង​ចាប់ខ្លួន​នេះដែរ អតីតរដ្ឋមន្ត្រី​ការពារជាតិ លោក Kim Yong-hyun បាន​ព្យាយាម​ប៉ុនប៉ង​ធ្វើអត្តឃាត​តែ​មិនបាន​សម្រេច​។​ក្រសួងយុត្តិធម៌ ក៏បាន​អះអាង​អំពី​ចេតនា​ប៉ុនប៉ង់​សម្លាប់ខ្លួន របស់​អតីតរដ្ឋមន្ត្រី​ការពារជាតិ វ័យ​៦៣​ឆ្នាំ នេះដែរ​។ បើតាម តម្រួត​នគរបាល​កូរ៉េខាងត្បូង ឲ្យ​ដឹងថា ពេលនេះ លោក​អតីតរដ្ឋមន្ត្រី​មាន​សុខ​ភាពល្អ​ធម្មតា​ទេ​។ តាំងពី​សប្តាហ៍​មុន លោក Kim Yong-hyun ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​អនុវត្ត​ច្បាប់អាជ្ញាសឹក ត្រូវ​ហាមឃាត់​មិន​ឲ្យ​ចេញទៅ​ក្រៅ​ស្រុក​។ លោក​បាន​ប៉ុនប៉ង់​ប្រុង​បញ្ចប់ជីវិត​ខ្លួនឯង ក្រោយពី​បានទទួល​ដីកា​បញ្ជា​ចាប់​ឃាត់ខ្លួន​ជា​ផ្លូវការ​។​
​

លោក​ប្រធានាធិបតី យូ​ន ស៊ុ​ក​យោល បាន​លាក់​មុខ​ពី​សាធារណៈ តាំងពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន បន្ទាប់ពី​បានប្រកាស​លុបចោល​ច្បាប់អាជ្ញាសឹក ដែល​ទើបតែ​ដាក់ចេញ​បាន​ប្រហែល ៦ ម៉ោង​ប៉ុណ្ណោះ​។ ការលុបចោល​ច្បាប់អាជ្ញាសឹក នេះ​ក៏​ព្រោះតែ​រង​សម្ពាធ​បាតុកម្ម​តាម​ដងផ្លូវ និង​គំនាប​ជំទាស់​ពីសមាជិករដរដ្ឋស​ភាដែល​អាចប្រមូលផ្ត។គ្នាប្រជុំបោះឆ្នោតប្រឆាំងបាន។​​សភា​កូរ៉េខាងត្បូង បាន​បោះឆ្នោត​ពីថ្ងៃ​សៅរ៍​មុន ដើម្បី​ទម្លាក់​ប្រធានាធិបតី តែ​មិនបាន​សម្រេច​។ គណបក្សប្រឆាំង បាន​អំពាវនាវ​ជាថ្មី​ថា​នឹង​រៀបចំ​ញត្តិ​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតី ម្តងទៀត នៅ​ថ្ងៃ​សៅរ៍ ទី​១៤​ធ្នូ​។ ទន្ទឹមនឹង​គ្នា​នេះ គណបក្សកាន់អំណាច​កូរ៉េខាងត្បូង ឈ្មោះ​PPP បក្ស​អំណាច​ប្រជាជន ក៏​បង្ហើប​ដែរ ថា​នឹងចូលរួម​បោះឆ្នោត​គាំទ្រ​ញត្តិ​ទម្លាក់​ប្រធានាធិបតី​។​​នី​តី​វិធី​នេះ ត្រូវការ​សំឡេង ២​ភាគ​៣​។

ក្រុម​បក្សប្រឆាំង មាន​សំឡេង ១៩២ លើ ៣០០​អាសនៈ ម្ល៉ោះហើយ គេ​ត្រូវការ​តែ ៨ សំឡេង​ទៀត​តែប៉ុណ្ណោះ ពី​បក្ស​កាន់អំណាច​។ កាលពី​ថ្ងៃ​សៅរ៍​មុន អ្នកតំណាងរាស្ត្រ​២​នាក់​របស់​បក្ស​កាន់អំណាច បាន​ចូលរួម​បោះឆ្នោត​គាំទ្រ​។ ពីថ្ងៃ​អង្គារ សមាជិកសភា​បក្ស​កាន់អំណាច ៣​នាក់​ថែមទៀត បានបង្ហាញ​ចេតនា យល់ព្រម​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតី​។​a korea catch2 a korea catch3 a korea parliament 

 


​