» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3125 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098892 នាក់

នាយករដ្ឋមន្ត្រី​ត្រៀម​ជប៉ុន​ចាក​ចេញពី​តំណែង លោក អា​បេ ប្រាប់ លោក ត្រាំ ពី​ការបន្ត​ពង្រឹង​សម្ព័ន្ធភាព​ជប៉ុន​-​អាមេរិក


​ជប៉ុន​៖ រដ្ឋាភិបាល​ជប៉ុន​បានប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ ថា នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ ((Shinzo Abe) បាន​ប្រាប់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ថា ការពង្រឹង​សម្ព័ន្ធភាព​រវាង​ប្រទេស​ទាំងពីរ​នឹងត្រូវ​រក្សា​ត​ទៅមុខទៀត បន្ទាប់ពី លោក អា​បេ ឈប់​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ក៏ដោយ​។a abe trump 

រដ្ឋមន្ត្រី​ទីស្ដីការគណៈរដ្ឋមន្ត្រី​ជប៉ុន លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា (Yoshihide Suga) បាន​និយាយថា «​លោកនាយក​រដ្ឋមន្ត្រី អា​បេ បាន​និយាយ​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ត្រាំ នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​អស់​រយៈពេល​ប្រហែលជា​៣០​នាទី ទៅលើ​បញ្ហា​នៃ​ការចាប់​ពង្រត់​មនុស្ស​ដែល​ធ្វើឡើង​ដោយ​កូរ៉េខាងជើង និង​បញ្ហា​នៃ​ការឆ្លង​រាតត្បាត​របស់​វីរុស​កូ​វីដ​១៩»​។​

​ប្រទេស​ជប៉ុន​កាលពី​ខែកក្កដា​បាន​បោះជំហាន​ឆ្ពោះទៅរក​ការទិញ​អាវុធ​ដែល​អាច​វាយប្រហារ​ប្រទេស​កូរ៉េខាងជើង​បន្ទាប់ពី​គណៈកម្មាធិការ​គណបក្ស​កាន់អំណាច​បានអនុម័ត​លើ​សំណើ​ក្នុងការ​ពិចារណា​ពី​ការទិញ​អាវុធ​ដែលមាន​សមត្ថភាព​វាយប្រហារ​បញ្ឈប់​ការវាយប្រហារ​ដែល​ប្រើ​មី​ស៊ី​ល​ផ្លោង​។
​សូមបញ្ជាក់ថា​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​លោក អា​បេ បានប្រកាសថា លោក​បាន​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​ដោយសារ​បញ្ហា​សុខភាព​។ លោក អា​បេ មាន​បញ្ហា​សុខភាព​ទាក់ទង​នឹង​ជំងឺ​រលាក​ពោះវៀន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ។​

​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo ចេញផ្សាយ​ថ្ងៃ​សៅរ៍ ទី​២៩ សីហា គណបក្ស​សេរី ប្រជាធិបតេយ្យ​គ្រោង​នឹង​ជ្រើសរើស​អ្នក​ស្នង​តំណែង​ពី​លោក​អា​បេ​នៅ​រង្វង់​ថ្ងៃទី​១៥ កញ្ញា​។​ឥស្សរជន​ដែល​ចង់​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​មាន​ច្រើន ដូចជា​លោក​ស្ហ៊ី​ហ្កឺ​រូ អ៊ី​ស្ហ៊ី​បា​មាន​អាយុ ៦៣​ឆ្នាំ​ដែលជា​អតីតរដ្ឋមន្ត្រី​ការពារជាតិ លោកតា​រ៉ូ កូ​ណូ​មាន​អាយុ ៥៧​ឆ្នាំ​ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ការពារជាតិ លោក​យ៉ូ​ស្ហ៊ី​ហ៊ី​ដេ ស៊ូ​ហ្កា​មាន​អាយុ ៧១​ឆ្នាំ​ដែល​ធ្លាប់ធ្វើ​នាយករដ្ឋមន្ត្រី​ពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ ២០០៧ និង​លោក​ហ្វ៊ូមី​ញ៉ូ គី​ស្ហ៊ី​ដា​ដែល​សព្វ​ថ្ងៃជា​រដ្ឋមន្ត្រីក្រសួង​ការបរទេស​។​

​ដោយឡែក លោកតា​រ៉ូ អាសូ​មាន​អាយុ ៧៩​ឆ្នាំ​ដែល​បច្ចុប្បន្ន​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ជា​អតីត​នាយករដ្ឋមន្ត្រី​ពី​ឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០០៩ បានប្រកាសថា លោក​នឹងមិន​ឈរឈ្មោះ​ទេ​។ គួរបញ្ជាក់​បន្តិច​ថា​នៅ​ជប៉ុន បេក្ខជន​ដែល​គណបក្ស​ជ្រើសរើស​ឲ្យ​ធ្វើជា​នាយរ​ដ​ក្ឋ​មន្ត្រី​គឺជា​ប្រធាន​គណបក្ស​។ ដូច្នេះ​នៅក្នុង​ជំហាន​ដំបូង គឺ​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​បក្ស ហើយ​បន្ទាប់មក គឺ​បោះឆ្នោត​តែងតាំង​ប្រធាន​បក្ស​រូបនោះ​រូប​ឲ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី​ដោយ​ផ្អែកលើ​សំឡេង​ភាគច្រើន​ដែល​គណបក្ស​មាននៅ​ក្នុង​សភា​។a abe trump1 a abee2 


​