» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3469 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099236 នាក់

បង្ក្រាប​.​ក្មេង​សា​ម៉ូ​រ៉ៃ​ជិត ២០​នាក់ ដែល​បានកា​.​ប់ ជ​.​ន រ​.​ង គ្រោះ និង​យក​ម៉ូតូ ជ​. ន រ​.​ង គ្រោះ​នៅ​ក្រុង​ប៉ោយប៉ែត​

​ខេត្តបន្ទាយមានជ័យ ៖​ឈ្មោះ​លឹម ម៉ី ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ដុង​អារ​ញ្ញ័ សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត បាន​ប្តឹង​សម​ត្ត​កិច្ច​ថា​កាលពី​យប់​ថ្ងៃទី​៥​ខែ ក​ញា្ញ ២០២២​វេលា​ម៉ោង ២២ និង ០០​នាទី ខ្លួន​និង​ឈ្មោះ លួ​យ សំបូ ភេទ ប្រុស​ជិះ​ម៉ូតូ​ជួប​ឃើញ មាន ម៉ូតូ ក្មេងស្ទាវ​មួយក្រុម ជាង ដប់​គ្រឿង បើក ហ៊ោកញ្ជ្រៀវ តាមផ្លូវ ។​a boy kill 

ឃើញបែបនេះ​ខ្លួន​ក៍​ជិះ​ម៉ូតូ គោលបំណង ហួស សំដៅទៅ​ផ្កាយ ៥​ទឹក​ពុះ ពេល​ជិះ​ដល់ វត្ត​ម៉ុង​ចិន ស្រាប់តែ​ឃើញ ក្រុម​ម៉ូតូ នោះ ជិះ​មក​តាម​ក្រោយ ខ្លះ​បិត​ភ្លើង ខ្លះ​បើកភ្លើង ជិះ ដេញ​ពីក្រោយ យ៉ាង​លឿន ខ្លួន​ឃើញ បែបនេះ ក៍​បើក​ម៉ូតូ​យ៉ាង​លឿន​ដល់ បុរី ខេ អិន ផ្តួល​ម៉ូតូ​ហើយ​រត់​យករួចខ្លួន ខ​ណះ​នោះ​ក្រុម​នោះបាន​កាប់​មិត្ត​ភ​ក្រ័ ឈ្មោះ លួ​ម សំបូរ ត្រូវ​ខ្នង និង ក្បាល​ពីក្រោយ រង របួស ធ្ងន់​។ ក្រោយមក បាន​រយៈពេល កន្លះ​ម៉ោង ពួកខ្លួន ក៍បាន​ហៅ​ម៉ូតូ ឌុប​ជិះ ទៅផ្ទះ នៅ​ភូមិ ដុង​អារ​ញ្ញ័ សង្កាត់ និមិត្ត ក្រុង​ប៉ោយប៉ែត ចំណែក​ម៉ូតូ​1​គ្រឿង​ត្រូវបាន​ក្រុម នោះ​យកទៅ​បាត់​. ម៉ូតូ​ម៉ាក C125 ពណ៍ ក្រហម ផលិត​ឆ្នាំ ២០១៨ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 1S 6129 ។ ជនរងគ្រោះ​ឈ្មោះ​លួ​ម សំបូ កំពុង​សំរាក​ព្យាបាល​របួស​ពុំទាន់​បានដាក់​ពាក្យបណ្ដឹង​ឡើយ ដោយមាន​សភាព​ធ្ងន់ធ្ងរ​មិនទាន់​ឆ្លើយបំភ្លឺ​បាន​។​

​នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២២ វេលា​ម៉ោង​១៧ និង​០៣​នាទី កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឃុន សុខ​ហេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ន​។​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ចូលរួម​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​ពិតប្រាកដ​មែន​។ បន្ទាប់មកទៀត​នៅ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២២ វេលា​ម៉ោង​១៨​និង​០០​នាទី កម្លាំង​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៨​នាក់​ទៀត​នៅ​ចំនុច​ម្ដុំ​វត្ត​ជាយដែន ស្ថិតក្នុង​ភូមិ​ព្រៃ​ព្រិច សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួមមាន​៖ ទី​១​ឈ្មោះ ឡី យ៉េត ហៅ​ប៊ី​ហ្សូ​ម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ក្នុង​បុរី​ធី​ស្ថិត​ក្នុងភូមិ​អូរជ្រៅ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត​។​

​ទី​២​ឈ្មោះ​កុល សំ​ណិ​ត ហៅ​ណិ​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​ទី​៣​ឈ្មោះ​អ៊ី គឹមអេង ហៅ​អៀង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​អុរ​ជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​ទី​៤​ឈ្មោះ យី​ម ទីន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​ទី​៥​ឈ្មោះ ហួត លី​ម៉ិ​ញ ហៅ​សីហា អាយុ​១៧​ឆ្នាំ ភេទ​ប្រុស ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​ទី​៦​ឈ្មោះ​សុវណ្ណ ធៀន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​​ទី​៧​ឈ្មោះ​ផល បុរី ហៅ​បែន​ថែ​ន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ សម​ត្ត​កិច្ច​បាន​ដកហូត​សម្ភារៈ​វត្ថុតាង​មាន កាំបិតផ្គាក់​ចំនួន​៤​ដើម ម៉ូតូ​ចំនួន​៤​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​C125 ពណ៍​ខ្មៅ​មួយគ្រឿង​យកមក​អធិការដ្ឋាន​ដើម្បី​សួរនាំ​។​

​ពួកគេ​បាន​ឆ្លើយ​សារភាពថា ពិតជា​បានធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ និង​យក​ម៉ូតូ​របស់​ជនរងគ្រោះ ពិតប្រាកដ​មែន​។​​សមត្ថកិច្ច​បានអោយដឹង​ថា ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើ ជា​មុខសញ្ញា កាប់​គេ នៅក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត​។​​នៅ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២២ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក កម្លាំង​ជំនាញ​បាន​បន្តធ្វើ​ការស្រាវជ្រាវ​ឃាត់​បាន​ជនសង្ស័យ​ចំនួន ៥​នាក់​ទៀត នៅ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ :

​មាន​ទី​១​ឈ្មោះ ហេង លី​ហ៊ាង ហៅ​វែង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ។​​ទី​២ ឈ្មោះ​ឆេង រ៉ូបឺត ហៅ​បឺត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត​។​​ទី​៣ ឈ្មោះ​លី ដា ហៅ​កាក់ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត​។​​ទី​៤​ឈ្មោះ​ចាន់ រិទ្ធី ហៅ​ច​ន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ។​

​ទី​៥​ឈ្មោះ​ផល ផា​សិទ្ធ ហៅ​ជ្រុ​យ អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត​។​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​បាន​ឆ្លើយ​សារភាពថា ពិតជា​បាន​ចូលរួម​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​ពិតប្រាកដ​មែន​។​​កម្លាំង​ជំនាញ​ស្នើសុំ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ១៣​នាក់ ខាងលើ ព្រមទាំង​វត្ថុតាង ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជួ​ន​តាម​នីតិវិធី ៕​ប្រភព​: លោក លី ឡៃ​a boy kill1 a boy kill2 

​