» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3257 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099024 នាក់

អុំទូក​ថ្ងៃ​បង្ហើយ​ក្រោម​ព្រះរាជធិបតី​ព្រះមហាក្សត្រ មាន​ទូក​ខ្លាំងៗ​ក្នុង​គូ​ពិសេស​ត្រូវ​ជួបគ្នា​!

 

​ភ្នំពេញ​៖ ថ្ងៃ ទូកង​សារាយ​តេ​ជោ​សែន​ជ័យ (​ខេត្តកណ្តាល​) នឹងត្រូវ​ប៉ះ​ជាមួយ​សារ៉ាត់​សែន​ជ័យ​បារមី​អន្ទង​ស (​ខេត្តព្រៃវែង​)​នៅក្នុង​ពិធី​អុំទូក​ថ្ងៃទី​៣​ត្រូវ​នឹង​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​ដែលជា​ថ្ងៃ​បង្ហើយ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ អកអំបុក ។​​ក្រៅពី​ទូក​មាន​ល្បឿន​លឿនទី​១​ខាងលើ​ចំណែក​ទូក​លេខ​២​ពីរ​ថ្ងៃ​ជាប់​គ្នា តេ​ជោ​កែវ​វិជ័យ​បារមី​ចៅសែន (​ពោធិ៍សាត់​) នឹង​ជួប​ជាមួយ​ស​ព្រួញ​ពេជ្រ (​ព្រៃវែង​)​។​a baot win5 

​សម្រាប់​ឌី​សែន​ជ័យ​បារមី​បូព៌ា​របស់​ខេត្តស្វាយរៀង ប្រកួត​ជាមួយ​ស្រី​ម៉ៅ​ក្រាំង​យ៉ូ​វ​ខេត្តកណ្ដាល​។​ឯ​នរិន្ទ​រង្សី​ពិជ័យ​ចិត្រ​បុត្រ​របស់​ខេត្តបាត់ដំបង​ប្រកួត​ជាមួយ​ឌួង​សូរិយា​បុប្ផា​ស្ទឹងសែន​បារមី​ក្ដី​ង​ដូង​មកពី​ខេត្តកំពង់ធំ​។​​សូមបញ្ជាក់ថា​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​នឹង​ស្តេចយាង​ជា​ព្រះរាជធិបតីភាព​ក្នុង​ពិធី​កាត់​ព្រ័ត្រ​នៅមុខ​ព្រះបរមរាជវាំង នា​ល្ងាច​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដែលជា​ថ្ងៃ​បញ្ចប់​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ បានឱ្យដឹងថា នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នឹង​មានការ​ប្រណាំងទូក ង និង​ទូក​មួង ចាប់ពី​១១:០០​នាទី​ព្រឹក ដល់​ម៉ោង​៥:០០​នាទី​ល្ងាច​។​​នៅ​ម៉ោង​៣​រសៀល​ក្រុម​បារគូ​ដង្ហែ​ដាវ​ជ័យ​ចេញពី​ព្រះបរមរាជវាំង​ឆ្ពោះទៅកាន់​ព្រះ​ពន្លា​បុណ្យអុំទូក ហើយ​ព្រះរាជវង្សានុវង្ស សមាជិក សមាជិកា រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា យាង និង​អញ្ជើញ​ដល់ទី​តាំង​ព្រះ​ពន្លា​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ បានឱ្យដឹង​ទៀតថា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នឹង​ស្ដេចយាង​ដល់​ព្រះ​ពន្លា​នៅវេលា​ល្ងាច​។​បន្ទាប់ពី​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​យាង​ដល់​ព្រះ​ពន្លា ក្រុម​បារគូ​នឹង​នាំ​ដាវ​ជ័យ​មក​ក្រាបថ្វាយបង្គំ សុំ​ព្រះ​បរម​រាជានុញ្ញាត​ពី​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ដើម្បី​នាំទៅ​កាត់​ព្រ័ត្រ​។​​កម្មវិធី​បញ្ចប់ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង នឹង​ប្រទាន​រង្វាន់​ដល់​ទូក​ជ័យលាភី​ជា​និមិត្តរូប ចំណាត់ថ្នាក់​លេខ​១ ទូក​អុំ ទូក​ចែវ ទូក​ខ្នាត​អន្តរជាតិ បុរស​-​នារី​។​a baot win1 a baot win2 a baot win3 a baot win4