» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 641 នាក់

ម្សិលមិញ 24358 នាក់

សរុប 21096408 នាក់

WHO ៖ ជំងឺ​អុត​ស្វា​បាន​ឆ្លង​រាលដាល​ដល់​៣០​ប្រទេស​ជុំវិញ​ពិភពលោក​

​កាលពី​ថ្ងៃទី​៣១ ខែឧសភា អង្គការ​សុខភាព​ពិភពលោក WHO បានប្រកាសថា ជំងឺ​អុត​ស្វា​បាន​ឆ្លង​រាលដាល​ដល់​៣០​ប្រទេស​នៅ​ជុំវិញ​ពិភពលោក ដោយមាន​ពលរដ្ឋ​៥៥០​នាក់​ឆ្លង​ជំងឺ​នេះ​។​​លោកស្រី​វេជ្ជបណ្ឌិត Rosamund Lewis អ្នកឯកទេស​ទទួលបន្ទុក​ជំងឺ​អុត​ស្វា​របស់​អង្គការ​សុខភាព​ពិភពលោក​បានបញ្ជាក់​ប្រាប់​កាសែត​ថា «​បច្ចុប្បន្ន យើង​ទទួលបាន​តួលេខ​ស្តីពី​ករណី​ឆ្លង ៥៥០​នាក់ ស្ថិតនៅក្នុង​៣០​ប្រទេស​ជុំវិញ​ពិភពលោក ។​a monkey pock 

​លោកស្រី Rosamund Lewis បាន​បញ្ជាក់ថា ជំងឺ​អុត​ស្វា​កំពុងតែ​ផ្ទុះឡើង​នៅក្នុង​តំបន់​ជាច្រើន​ជុំវិញ​ពិភពលោក​ក្នុង​រយៈពេល​ខ្លី​។ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ ចំនួន​អ្នក​ឆ្លង​បាន​កើនឡើង​ដល់​៥៥០​នាក់​។ ជំងឺ​នេះ​បាន​ឆ្លង​រាលដាល​នៅ​ខាងក្រៅ​ទ្វីបអាហ្វ្រិក​។ នៅពេលនេះ​អង្គការ​សុខភាព​ពិភពលោក​មិនទាន់​ប្រកាសថា តើ​ត្រូវ​ប្រកាសអាសន្ន ដូច​ជំងឺ​កូ​វីដ​-១៩ ឬ​ជំងឺ​អេ​ប៊ូ​ឡា​ដែរឬទេ​។ ទន្ទឹមនឹងនោះ​អង្គការ​សុខភាព​ពិភពលោក​នឹង​ស្រាវជ្រាវ​ក៏ដូចជា​ផ្តល់ជំនួយ​ក្នុងការ​ទប់ស្កាត់​។​​នៅក្នុង​ថ្ងៃ​ជាមួយគ្នានេះដែរ ការិយាល័យ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅក្នុង​ទ្វីបអាហ្វ្រិក​បានឱ្យដឹងថា មាន​៧​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក​រកឃើញ​ករ​ណី​កើត​អុត​ស្វា​ចំនួន​៤៤​នាក់ និង​សង្ស័យ​ឆ្លង​ជិត​១៤០០​នាក់ ។​

ដោយ​ឡែ​ក​សម្រាប់​កម្ពុជា​វិញ​ក្រសួងសុខាភិបាល​សូម​ជម្រាបជូន​សាធារណៈជន​ទាំងអស់​ឱ្យបាន​ជ្រាបថា​ក្រោយពី​មានការ​ផ្ទុះ​ចេញ​នូវ​ជំងឺ​អុត​ស្វា​ក្នុងពេល​ថ្មីៗ​នេះ មិនទាន់មាន​ករណី​ស្លាប់​នៅឡើយ​។ បច្ចុប្បន្ននេះ ក្រៅពី​ករណី​ចំនួន​ដែល​បាន​រាយការណ៍​ពី​បណ្តា​ប្រទេស​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច ក៏មាន​ការរកឃើញ ករណី​ឆ្លង​ជំងឺ​នេះ​លើ​អ្នកដំណើរ​ម្នាក់ទៀត ដែល​បាន​មកដល់​ប្រទេស​អូស្ត្រាលី បើ​យោងតាម​សារ ព័ត៌មាន​ឌឺ​សាន់​ដេលី (theSundaily) ចេញផ្សាយ​នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២២ ។​បុគ្គល​នោះ បាន​ហោះហើរ​ឆ្លងកាត់​តាម​ព្រលានយន្តហោះ​នៃ​ប្រទេស​ថៃ​។ ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល រស់នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងអស់ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ចូលរួម​បន្ត​អនុវត្ត​វិធានការ ការពារ​ទុកជាមុន​នូវ​ការ​ចម្លងជំងឺ​អុត​ស្វា​នេះ ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​


​