» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3092 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098859 នាក់

អឺរ៉ុបអាមេរិក និងប្រទេសនានាអំពាវនាវឱ្យកម្ពុជា និងថៃ អត់ធ្មត់ខ្ពស់បំផុត និងគោរពសេចក្តីថ្លែងការណ៍សន្ដិភាពបន្ទាប់ពីផ្ទុះអាវុធជាថ្មី

 

សហភាពអឺរ៉ុប ប្រទេសមហាអំណាច និងបណ្ដាប្រទេសជាមិត្តនានា បានចេញសេចក្ដីថ្លែងការណ៍បង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំង និងអំពាវនាវជាថ្មីដល់ប្រទេសទាំងពីរឱ្យគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ និងអនុវត្តការអត់ធ្មត់ជាអតិបរមា និងស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនាស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមដែលធ្វើឡើងនៅថ្ងៃទី ២៦ ខែតុលាក្រោយស្ថានការណ៍តានតឹងរវាងប្រទេសកម្ពុជា និងថៃ ដែលកំពុងតែកើនឡើងម្តងទៀត ។a us sakona1 

តាមសេចក្ដីថ្លែងការណ៍សហភាពអ៊ឺរ៉ុបបានលើកឡើងថា ការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាថ្មីរវាងកម្ពុជា-ថៃជាថ្មីនេះ គឺជាការកើនឡើងនូវអរិភាព។ សហភាពអឺរ៉ុបអំពាវនាវដល់ប្រទេសទាំងពីរឱ្យរក្សាភាពអត់ធ្មត់ខ្ពស់បំផុត និងវិលត្រឡប់ទៅរកសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ក៏ដូចជាវិធានការកសាងទំនុកចិត្តដែលបានកំណត់នៅក្នុងនោះ។ សហភាពអឺរ៉ុបត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រវិធានការនានាដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង រួមទាំងសកម្មភាពមនុស្សធម៌ និងការបោសសំអាតមីនផងដែរ។

អ្នកស្រី ប្រ៊ីតហ្គេត វ៉កឃើរ (Bridgette Walker) ភារធារីស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំប្រទេសកម្ពុជា បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា និងថៃ ត្រូវតែងាកទៅគោរព និងអនុវត្តតាមកិច្ច ព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ដែលមានលោកប្រធានាធិបតី Donald Trump ធ្វើជាសាក្សី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះផងដែរ។ ការអំពាវនាវនេះត្រូវបានធ្វើឡើងក្នុងពិធីប្រារព្ធខួបលើកទី៧៥ឆ្នាំ នៃទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក នៅខេត្តសៀមរាប នៅរាត្រីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ លោកស្រីបន្តថាអាម៉េរិក និងលោកស្រីផ្ទាល់ សូមសម្ដែងនូវការក្រៀមក្រំ និងរំលែកទុក្ខជាមួយពលរដ្ឋកម្ពុជា ដែល មានសមាជិកគ្រួសារបានស្លាប់ និងរងរបួសដោយសារតែការវាយប្រហាររបស់ទាហានថៃនេះ។

ចំណែករដ្ឋាភិបាលបារំាង ក៏បង្ហាញក្ដីព្រួយបារម្ភចំពោះភាពតានតឹង ដែលកើតមានឡើងជាសាថ្មីរវាងកម្ពុជា-ថៃ ហើយដែលបង្កឱ្យមានជនរងគ្រោះថ្មីៗ។ បារំាងអំពាវនាវឱ្យមានការគោរពពេញលេញ និងការអនុវត្តជាក់ស្តែងនូវបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមធ្វើឡើងដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួរ។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម វ៉ាង វិនប៊ីន (Wang Wenbin) តាមរយៈបណ្តាញសង្គមហ្វេកប៊ុក នៅយប់ថ្ងៃទី ៨ ធ្នូនេះ បានបង្ហោះសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជូនចំពោះជនរងគ្រោះក្នុងជម្លោះព្រំដែន។ជាសារ ធ្វើឡើងក្រោយពីយោធាថៃ បើកការវាយប្រហារឈ្លានពានកម្ពុជាជាលើកទី២។

លោក គីតាមីរ៉ា តូស៊ីហ៊ីរូ អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន បានអំពាវនាវជាថ្មីម្តងទៀតដល់ប្រទេសកម្ពុជា និងថៃឱ្យគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ អនុវត្តការអត់ធ្មត់ជាអតិបរមា និងស្វែងរកដំណោះស្រាយដោយសន្តិវិធី។ រដ្ឋាភិបាលជប៉ុនមើលឃើញថា ភាពប្រសើរឡើងវិញ នៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃមានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ទាំងមូល។ អ្នកនាំពាក្យក្រសួងការបរទេសជប៉ុនបញ្ជាក់ថា ជប៉ុនកំពុងតែតាមដានដោយយកចិត្តដាក់នូវការវិវត្តនៃស្ថានភាពរវាងប្រទេសទាំងពីរដោយក្តីបារម្ភ ហើយប្រឆាំងនឹងសកម្មភាពណាមួយដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងឡើង។ រដ្ឋាភិបាលអូស្ត្រាលី នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីថ្លែងការណ៍ បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងរបាយការណ៍នៃការបាត់បង់ជីវិតទាំងជនស៊ីវិល និងយោធានេះផងដែរ។ អូស្ត្រាលីបានអំពាវនាវឱ្យភាគីទាំងពីរគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី ២៨ ខែកក្កដា អនុវត្តការអត់ធ្មត់ជាអតិបរមា និងចាត់វិធានការជាបន្ទាន់ដើម្បីបន្ថយភាពតានតឹង។

រីឯរដ្ឋាភិបាលវៀតណាមបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីថៃ បានបើកការវាយប្រហារមកលើប្រទេសកម្ពុជាសារជាថ្មីម្តងទៀតជាមួយសព្វាវុធធន់ធ្ងន់ជាច្រើនប្រភេទ ឆ្លើយតបទៅនឹងសំណួររបស់កាសែត VietNamNet អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang បានមានប្រសាសន៍ថា “វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងដែលកំពុងបន្តរវាងកម្ពុជា និងថៃ”នេះ។ លោកស្រីថ្លែងថា ក្នុងនាមជាប្រទេសជិតខាង និងជាសមាជិកអាស៊ានវៀតណាមអំពាវនាវឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់អតិបរមា ជៀសវាងការប្រើប្រាស់កម្លាំង អនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ឱ្យបានពេញលេញ និងបន្តការសន្ទនា ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី៕a eu fight a trum fight a un fight