» លោក ម៉ាក្រុន ឲ្យដឹងថា«ព្រះវិស្ណុផ្ទំ»នៃប្រសាទមេបុណ្យតាំង នៅសារមន្ទីរ Guimet បានទាក់ទាញមនុស្សរាប់ម៉ឺននាក់ ឱ្យស្គាល់អរិយធម៌កម្ពុជា » ឡានសាមុយ មន្ទីរសុខាភិបាល ខេត្តមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវចូល ព្រលានយន្តហោះ ក្នុងស្រុកអូរាំងស្លាប់៣ » ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)លើកទី២០កម្ពុជាបញ្ជៀសបានជោគជ័យបញ្ហាទំនាស់គ្នារឿងតួនាទីអគ្គលេខាធិការ! » អាជ្ញាធរខណ្ឌពោធិសែនជ័យចុះបិទគ្លីនិក«ផេង សុវណ្ណារ័ត្ន»បន្ទាប់ពីមានកុមារីម្នាក់ស្លាប់ » ប្រធានាធិបតីអាមេរិកលើកចំពោះមុខមេដឹកនាំអាស៊ានពីតម្រូវការអនុវត្តន៍បទឈប់បាញ់រវាងថៃកម្ពុជា » បើកការជម្រឿនមន្ទ្រីនគរបាលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហើបពីការរកឃើញនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ! » កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន ៧ តាមបណ្តោយព្រំដែន » អភិបាលក្រុង METZ ប្រទេសបារាំង ចុះពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ភូមិ នៅភូមិរង់ចាំខេត្តបន្ទាយមានជ័យ » ឧត្តមសេនីយ៍ទោ សេង ធារិន មេបង្ក្រាបអរគុណ និងសរសើរកូនចៅពីការបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប » រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5264 នាក់

ម្សិលមិញ 13560 នាក់

សរុប 21226129 នាក់

ព្រោះ​រឿង​ជំពាក់​លុយ​ស្រី​ម្នាក់​ដាច់ចិត្ត​សម្លាប់​មិត្តខ្លួន​ដោយ​កាប់​ជ​ញ្ជ្រាំ​បោះ​ចូល​ទន្លេ​ត្រូវ​ប៉េអឹម​ចាប់ខ្លួន​

 

​ភ្នំពេញ​៖ នា​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បានបំបែក​កណី​យ៍​ឃាតកម្ម​មិត្ត​ភ​ក្រ័​ស្រី​ស៊ី​មិត្ត​ភ​ក្រ័​កាប់​ជ​ញ្ជ្រាំ​ហ្ម៉​ត់​បោះចោល​ក្នង​ទឹកទន្លេ​បន្ទាប់ពី​រកឃើញ​ក្មេងស្រី​ម្នាក់​ដើររក​ម្តាយ​ទាំងយប់​។a girl kill

ប្រភពពី​ប៉េអឹម​រាជធានី​ភ្នំពេញ “Phnom Penh Gendarmerie” បាន​ឲ្យ​បានដឹងថា ៖​កាលពី​យប់​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង ដោយសារ​គេ​បានឃើញ​ក្មេងស្រី​ម្នាក់ ដើររក​ម្តាយ​ទាំងយប់​ពេញ ក្រុងភ្នំពេញ ព្រោះ​ម្តាយ​បាន​បាត់​ខ្លួន​មិនដឹង​ទៅណា​? ក្មេងស្រី​ដែល​ដើររក​ម្តាយ​ម្នាក់​នោះ មានឈ្មោះ ពេជ្រ ស៊ា​វ​ម៉ី អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ទួល​សង្កែ​ដើរសួររក​ម្តាយ​ដែល​បាត់ទៅ ឈ្មោះ​គឹម យ៉ានា​ង អាយុ​៤០​ឆ្នាំ មុខរបរ​អ៊ុតសក់​នៅ​ផ្សារកណ្តាល ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ដែល​បាត់​ខ្លួន​នៅ​ព្រឹក​វេលា​ម៉ោង​ប្រហែល​៩ ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ រហូតមកដល់​ម៉ោង​កើតហេតុ​ខាងលើ​នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល មិនមាន​ដំណឹង​សោះ​ដោយ​មិនដឹង​មូលហេតុ​។​

​បន្ទាប់ពី​បានឃើញ​ព័ត៌មាន​ភ្ញាក់ផ្អើល​ខាងលើ តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​និង​បំបែកសំណុំរឿង​បាន​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩​នេះ ។

ករណី​ខាងលើនេះ គឺជា​ករណី​ឃាតកម្ម ដែល​ឃាតករ​គឺជា​មិត្តភក្តិ​របស់​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​ឃាត់ខ្លួន​តាំងពី​យប់មិញ​។ ឃាតក​ឈ្មោះ ទឹម សុផល ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ (​មាន​ប្តី​៥​នាក់ ហើយ​ប្តី​ក្រោយ​បំផុត​ជា​ជនបរទេស​) បានសម្លាប់​ជនរងគ្រោះ​យ៉ាង​សាហាវឃោរឃៅ​បំផុត ដោយ​យក​កាំបិត កាត់​សាកសព ជា​បំណែកៗ ដោយ​កាត់​ដៃ កាត់​ជើង កាត់​ក្បាល វះ​ពោះ ពុះ​ឆ្អឹងជំនី ពន្លះ​យក​សាច់ រួច​ច្រក​ដាក់​ស្បោង​ខ្មៅ ម្តង​បន្តិចៗ យកទៅ​បោះចោល​នៅ​ច្រាំងទន្លេ ផ្លូវ​ស៊ីសុវត្ថិ​។

ករណី​សម្លាប់​ខាងលើនេះ គឺ ដោយសារតែ​រឿង​ជំពាក់​លុយ​ជនរងគ្រោះ​គ្មាន​លុយ​សងជនសង្សយ័ដែលជាមិត្តភក្រ័ ក៏​បែកគំនិត​ដាក់​ផែនការ​សម្លាប់​តែម្ដង​។ ​ករណីនេះ ទោះបី​ស្រ្តីឃាត​កដៃ​ឆៅ​ អះអាង​ប្រាប់​សមត្ថកិច្ច​ថា ខ្លួនគេ​ធ្វើការ​សម្លាប់​ជនរងគ្រោះ​តែម្នាក់ឯង​ដោយ​ប្រើ​ថ្នាំ​សណ្តំ​ឲ្យ​ជនរងគ្រោះ​ផឹក​រួច​ចាត់ការ​កាប់សម្លាប់​ក៏ដោយ ក៏​សមត្ថកិច្ច​កំពុងតែ​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​បុរស​ជា​ប្តី​ជនជាតិ​បរទេស​នោះ​បន្តទៀត ទើប​ដឹង​ប្រាកដ​ជុំវិញ​ករណី​ឃាតកម្ម​ដ៏​សាហាវឃោរឃៅ​នេះ​៕a girl kill (1) a girl kill1 a girl kill2 a girl kill2 a girl kill3 a girl kill 
​