» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2289 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098056 នាក់

ស្ថានភាព​ចម្លង​វីរុស​កូ​វីដ​-១៩ នៅលើ​សាកលលោក ក៏ដូចជា​នៅ​កម្ពុជា មានការ​ងើបឡើង​វិញ​គួរ​ចាប់អារម្មណ៍​

​ភ្នំពេញ​៖​ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា ស្ថានភាព នៃ​ជំងឺ​កូ​វីដ​-១៩ នៅលើ​សាកលលោក មានការ​ងើបឡើង​វិញ​នូវ​ការចម្លង​វីរុស​កូ​វីដ​-១៩ ដោយឡែក ព្រះរាជាណាចក្រ​កម្ពុជា​ក៏​ជា​ប្រទេសមួយ​ដែល​ស្ថិតនៅក្នុង​តំបន់ និង​នៅលើ​សាកលលោក​ដែរ​។ នេះ​បញ្ជាក់ថា វីរុស​កូ​វីដ​-១៩ មិនទាន់​ទៅណា​ឆ្ងាយ​ពី​យើង​នៅឡើយ​ទេ ជាពិសេស​ពពួក​អូ​មី​ក្រុង នៅតែ​បន្ត​ការ​បំប្លែង​ខ្លួន​របស់​វា​ជា​បន្តបន្ទាប់ បណ្តាលឱ្យ​លទ្ធភាព​នៃ​ការចម្លង​គឺ​កើតមាន​គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ និង​គ្រប់កន្លែង​ទាំងអស់​។​a covid new1 

​ក្រសួងសុខាភិបាល បាន​ណែនាំ​ថា ដូច្នេះ​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា ដើម្បី​ការពារ​កុំឱ្យ​មានការ​ស្ទុះ​ងើបឡើង​វិញ និង​ការឆ្លង​រាលដាល​នៃ​វីរុស​កូ​វីដ​-១៩ ចូលទៅក្នុង​សហគមន៍​របស់​យើង និង​ដើម្បី​បន្ត​និរន្តរភាព​ដំណើរការ​ប្រទេស​ជា​បន្ត​ទៅមុខទៀត​ប្រកបដោយ​សុវត្ថិភាព និង​ភាព​រីករាយ ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី​។​ក្រសួង​បញ្ជាក់ថា​៖ «​ក្នុងចំណោម​ជំងឺ​តាម​រដូវ​កាលដែល​ជួបប្រទះ​ញឹកញាប់ ក្នុងអំឡុងពេល​អាកាសធាតុ​ចុះ​ត្រជាក់ នៅ​ចន្លោះ​ពី​ខែធ្នូ​ដល់​ខែមករា​នៃ​ឆ្នាំ គឺ​ភាគច្រើន​មានដូចជា ជំងឺ​ផ្លូវដង្ហើម​ដែល​មិនត្រូវ​នឹង​អាកាសធាតុ​ត្រជាក់ ឬ​ជា​ប្រភេទ​អាល់​លែ​ក​ហ្ស៊ី និង​ជំងឺ​ផ្លូវដង្ហើម​បណ្ដាលមកពី​វីរុស និង​មេរោគ​ស្ត្រី​ប​តូ​កូក ដែល​បង្កឱ្យមាន​រោគសញ្ញា​ដូចជា គ្រុនផ្ដាសាយ ហូរ​សំបោរ រលាក​បំពង់ក ក្អក និង​រលាក​ក្រពះ​ពោះវៀន​ដោយ​ពពួក​វីរុស ជាដើម​». សម្រាប់​វិធានការ​សាមញ្ញ​មួយចំនួន ក្រសួងសុខាភិបាល​ប្រាប់​ឱ្យ​សាធារណជន ជាពិសេស ចាស់ជរា ទារក និង​កុមារ ត្រូវ​ស្លៀក​។​ពាក់អាវ​ក្រាស់ៗ រុំ​ក​នឹង​កន្សែង ពាក់មួក និង​ស្រោមដៃ​រងា ដើម្បី​ការពារ​កុំឱ្យ​ធាតុ​ត្រជាក់​ប៉ះ​ខ្លួនប្រាណ​ដោយ​ចំហ រក្សា​កម្ដៅ​ក្នុង​ខ្លួន​ជាធម្មតា ព្រមទាំង​ចៀសវាង​សម្លៀកបំពាក់​តឹង ព្រោះ​វា​អាច​រំខាន​ដល់​ចរាចរ​ឈាម​ក្នុង​រាងកាយ និង​បណ្ដាលឱ្យ​បាត់បង់​កម្ដៅ​រាងកាយ​ទៅវិញ​។​​ក្រៅពីនោះ ពលរដ្ឋ​ត្រូវអនុវត្ត​អនាម័យ​រស់នៅ​ស្អាត ហើយ​ត្រូវ​ស្វែងរក​ការព្យាបាល​វេជ្ជសាស្ត្រ បើ​មាន​រោគសញ្ញា​ដូចជា ពិបាក​ដកដង្ហើម គ្រុនក្តៅ ក្អក ឈឺ​ក ឈឺ​សាច់ដុំ ឬ​សង្ស័យថា​ជា​ជំងឺ​កូ​វីដ​-១៩ ឬ​មាន​បញ្ហា​សុខភាព​ផ្សេងទៀត​។​


​គួរ​បញ្ជាក់ថា នៅថ្ងៃនេះ ក្រសួងសុខាភិបាល បានចេញ​សេចក្តី​ជូន​ព័ត៌មាន ស្តីពី​ការសរុប​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ម្សិលមិញ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២២ គឺ​កម្ពុជា​បាន​រកឃើញ ករណី​ឆ្លង​ថ្មី​ឆ្លង​ក្នុង​សហគមន៍ ចំនួន ៣២​នាក់ ជា​ករណី​អូ​មី​ក្រុង ខណៈ​ថ្ងៃទី​១៧ រកឃើញ ៨​ករណី​, ថ្ងៃទី​១៦ រកឃើញ ១៧​ករណី​, ថ្ងៃទី​១៥ រកឃើញ ១៥​ករណី​, ថ្ងៃទី​១៤ រកឃើញ ២៧​ករណី​, ថ្ងៃទី​១៣ រកឃើញ ១៨​ករណី​, ថ្ងៃទី​១២ រកឃើញ ២៦​ករណី​, ថ្ងៃទី​១១ រកឃើញ ២៥​ករណី​។ គិត​ត្រឹម​ថ្ងៃទី​១៨ ខែធ្នូ​នេះ កម្ពុជា មានការ​ឆ្លង​កូ​វីដ​១៩​សរុប ១៣៨ ៤១៩​ករណី​, ជាសះស្បើយ​សុ​រប ១៣៥ ២២៤​ករណី និង ស្លាប់​សរុប ៣ ០៥៦​ករណី​៕a covid new2 

​