» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 721 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095636 នាក់

ដក​បញ្ឈរជើង​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ ចំនួន​៣​នាក់​បណ្ដោះអាសន្ន ព្រោះ​កំហែង​យកប្រាក់​ពី​ជនបរទេស​នៅ​ស្ដុ​ប​វត្ត​ស្លែង


​ភ្នំពេញ​៖ នគរបាល​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​៣​រូប ត្រូវបាន​ផ្អាក​ការងារ​ជា​បណ្ដោះអាសន្ន​(​មិនទាន់​ដេញ​ចោល​ទេ​) ក្រោយពី​បាន​កំហែង​យកប្រាក់​ពី​ជន​ជាតិចិន ដែល​បើកបរ​ហួស​ភ្លើងស្ដុប នៅ​គោលដៅ​ស្ដុ​ប​វត្ត​ស្លែង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ខណ្ឌដង្កោ​។a sack po

លិខិត​បង្គាប់ការ​រប​ស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​បណ្ដាញ​ព័ត៌មាន​ទទួលបាន​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា មន្ដ្រីនគរបាល​ចំនួន​៣​នាក់ ចំណុះ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដែល​ត្រូវ​ផ្អាក​ការងារ​បណ្ដោះអាសន្ន ហើយ​តម្រូវ​ឲ្យ​ទៅ​បង្ហាញមុខ​នៅ​ការិយាល័យ​អន្ដរាគមន៍ និង​តម្រួត​បទបញ្ជា​នោះ​រួមមាន​៖
*​ទី​១៖ លោក​អនុសេនីយ៍ឯក សុខ គឹម​លី ឋានៈ​នាយរង​ផ្នែក​*​ទី​២៖ លោក​អនុសេនីយ៍ឯក សួន ផាន់​ណា ឋានៈ​នាយរង​ផ្នែក​*​ទី​៣៖ លោក​អនុសេនីយ៍ឯក លន លី​ហូ​វ ឋានៈ​មន្ដ្រី​។​​ប្រភពព័ត៌មាន​ផ្សេងទៀត បាន​អះអាងថា មូល​ហេតុដែល​មន្ដ្រីនគរបាល​ទាំង​៣​នាក់​នេះ ត្រូវបាន​ផ្អាក​ការងារ​បណ្ដោះអាសន្ន​ដោយសារតែ​កំហែង​យកប្រាក់​ពី​ជនជាតិ​ចិន​ម្នាក់ ដោយសារតែ​បើកបរ​ហួ​ស​ភ្លើងស្ដុប នៅ​គោលដៅ​ស្ដុ​ប​វត្ត​ស្លែង និង​ធ្វើឡើង​តាម​បណ្ដឹង​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​៕a sack po1 a sack po2 a sack pol (1) 

​