» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5054 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100821 នាក់

អគ្គលេខាអសបចូលរួមប្រជុំប្រ៊ិកក្នុងពេល​រុស្ស៊ី​​ជំរុញ​ការ​បង្កើត​ប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន​​​ក្នុងប្លុក​!

ប្រទេសរុស្ស៊ី៖ប្រធានាធិបតី​រុស្ស៊ី​ លោក វ្ល៉ាឌីមៀរ ពូទីន ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​នៃ​អង្គការ​អន្តររដ្ឋាភិបាល​ប្រ៊ីកស៍ (BRICS) នា​​ថ្ងៃទី ២២-២៤ តុលា ខាង​មុខ ដោយ​លោក​នឹង​ទទួល​ស្វាគមន៍​ក្រុម​មេដឹកនាំនៃ​ប្រទេស​សមាជិក​ដែល​រួម​មាន​ ប្រេស៊ីល ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត។កិច្ចប្រជុំនៅ​ទីក្រុង Kazan នៃ​ប្រទេស​រុស្ស៊ីនឹងមានអគ្គលេខាធិការរបស់​អង្គការ​សហប្រជាជាតិ លោក Antonio Guterresនឹង​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ BRICS ខណៈដែល​​អ៊ុយក្រែន​បាន​រិះគន់​ចំពោះ​ការសម្រេច​ចិត្ត​នេះ​។​a putin bric2 

តាមព័ត៌មាន​រ៉យទ័រ ក្រសួងការបរទេសអ៊ុយក្រែន បាន​និយាយថា ប្រមុខ​អង្គការ​សហប្រជាជាតិ​បាន​ព្រមទទួលការអញ្ជើញ​របស់លោក ពូទីន ​ ប៉ុន្តែ​​លោក​មិនបាន​ចូលរួម​ប្រជុំ​ផ្ទាល់​ ពេលដែលអ៊ុយក្រែន រៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិភាពទេ។ក្រសួងការបរទេសអ៊ុយក្រែន លើកឡើង​នៅ​លើ​បណ្តាញ​សង្គម X ថា៖​​«ប្រមុខ UN បានបដិសេធ ហើយចាត់តែអ្នកតំណាង ឱ្យចូលកិច្ចប្រជុំស្តីពីសន្តិភាពអ៊ុយក្រែន ដែលរៀបចំកាលពីលើកដំបូង នៅក្នុងប្រទេសស្វីស។ ប៉ុន្តែ លោកបែរជាទទួលយកការអញ្ជើញ ទៅកាន់ទីក្រុង Kazan ពីសំណាក់លោក ពូទីន។ នេះគឺជាជម្រើសខុសឆ្គង ដែលមិនជំរុញបុព្វហេតុសន្តិភាព។ វាអាចត្រឹមតែធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ UN ប៉ុណ្ណោះ»។តាមការបញ្ជាក់ពីលោក Yury Ushakov ដែលជាជំនួយការលោក ពូទីន, ប្រធានាធិបតីតួកគី Recep Tayyip Erdogan ដែលជាសមជិកណាំតូនិងអឺរ៉ុបក៏បានទទួលយកការអញ្ជើញរបស់វិមានក្រឹមឡាំង ផងដែរ។

 

សូមបញ្ជាក់ថា៖ខណៈកិច្ច​ប្រជុំ​ខិត​កាន់តែ​ជិត​មកដល់​ មាន​សេចក្ដីរាយការណ៍​ថា​ រុស្ស៊ី​នឹង​​ព្យាយាម​បញ្ចុះបញ្ចូល​ឱ្យ​ប្រទេសសមាជិក BRICS ចូល​រួម​ជាមួយ​គ្នា​ក្នុង​ការ​​បង្កើត​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សកល​ថ្មី​ ​​​ដើម្បី​បន្សាំ​ខ្លួន​ទៅនឹងទណ្ឌកម្មរបស់លោកខាងលិច ​ក៏ដូចជា​ទប់ទល់ទៅនឹងឥទ្ធិពលដ៏​វាតទី​របស់​ប្រាក់​ដុល្លារ​អាមេរិក ​លើ​ពាណិជ្ជកម្ម​សកល។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។យោងតាមឯកសារដែលរៀបចំដោយក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាល​រុស្ស៊ី ​ដែល​ត្រូវ​បាន​ចែក​ចាយ​ទៅ​ឱ្យ​​អ្នក​សារព័ត៌មាន​មុន​កិច្ច​ប្រជុំ​ ការ​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​ទូទាត់​ប្រាក់​ឆ្លងដែនសម្រាប់​ប្លុក BRICS​ នឹង​ក្លាយ​ជា​ស្នូល​​នៃ​ផែនការ​​ ដែល​រុស្ស៊ី​​នឹង​ស្នើ​ឡើង​។

ប្រព័ន្ធ​ទូទាត់​ថ្មី​ ដែល​ត្រូវ​ប្រើ​រូបិយប័ណ្ណ​របស់​បណ្ដា​ប្រជាជាតិ BRICS នោះ​ នឹងរួមបញ្ចូលប្រព័ន្ធផ្ញើសារថ្មី និងបណ្តាញធនាគារពាណិជ្ជជាតិ ដែលភ្ជាប់គ្នាទៅវិញទៅមកតាមរយៈធនាគារកណ្តាលរបស់​ប្រទេស​ BRICS ដោយ​មិន​ចាំ​បាច់​ត្រូវ​ការដូរ​រូបិយប័ណ្ណក្នុងស្រុករបស់​ពួកគេ​ទៅ​ប្រាក់​ដុល្លារ​អាមេរិក​នោះ​ទេ​។ ​ទីភ្នាក់ងារ​សារព័ត៌មានរ៉យទ័រ​ ផ្សាយ​ថា​ ប្រព័ន្ធដដែល នឹងប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (Blockchain) ដើម្បីរក្សាទុក និងផ្ទេរថូកខិនឌីជីថល​ផ្អែក​លើ​រូបិយប័ណ្ណជាតិនីមួយៗ។ ការណ៍នេះនឹងអនុញ្ញាតឱ្យរូបិយប័ណ្ណទាំងនោះ ​អាច​ដោះដូរ​បាន​យ៉ាងងាយស្រួល និងមានសុវត្ថិភាព ដែល​មិន​ចាំ​បាច់ឆ្លងកាត់តម្រូវការ​ប្រតិបត្តិការប្រាក់ដុល្លារនោះទេ។ គោលបំណង​មួយ​ក្នុងនោះ​ គឺ​ការ​រក្សាលំហូរពាណិជ្ជកម្មរវាងប្រទេសសមាជិកឱ្យដំណើរការដោយរលូន បើទោះបីជាសមាជិកមួយ ឬច្រើន ​រង​ការ​បដិសេធ​មិនឱ្យចូល​ប្រើ​ប្រាស់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិក៏ដោយ។

នា​ពេល​កន្លង​មក​ រុស្ស៊ី​តែង​តែ​ទទូច​លើ​ការ​កែប្រែ​ដំណើរការហិរញ្ញវត្ថុសម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ​ ដែល​ពឹង​ផ្អែក​លើ ​ប្រាក់​ដុល្លារ​ ដោយ​ធ្វើ​ឱ្យ​ការ​ពិភាក្សា​លើបដិដុល្លារូបនីយកម្មក្នុងប្លុក ក្លាយ​ជា​ប្រធានបទ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​នា​ពេល​កន្លង​មក​ ។ ​រុស្ស៊ី​ ក៏ដូចជា​សម្ព័ន្ធ​មិត្ត​ចិន​ តែងតែចាត់​ទុក BRICS​ ដែលផ្ដុំ​ទៅ​ដោយ​ប្រទេស​ទីផ្សារ​កំពុង​រីកចម្រើន​ ​ថា​ជា​​ ប្រព័ន្ធកម្លាំង​ទប់​ទឹង​នឹង​អំណាច​នយោបាយ​ និង​ពាណិជ្ជកម្ម​របស់​លោក​ខាង​លិច​។ស្ថាប័ន លោកខាងលិចដែលមានស្រាប់គ្រប់គ្រងដោយសហរដ្ឋអាមេរិក តួយ៉ាងដូចជា G7 ធនាគារពិភពលោក និងក្រុមប្រឹក្សាសន្តិសុខ UN ជាដើម។

 

​រហូត​មក​ទល់​ពេល​នេះ​​ ​លោកខាង​លិច​ រួម​មាន​សហរដ្ឋ​អាមេរិក​ នៅ​តែ​បន្ត​ដាក់​ទណ្ឌកម្ម​លើ​ធនាគារ​ ក្រុមហ៊ុន​ និង​បុគ្គលរុស្ស៊ី​ ចំពោះ​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​ចុង​ខែ​កុម្ភៈឆ្នាំ​​២០២២ ហើយ​ក៏​បាន​ចាត់​វិធានការ​លើ​ក្រុមហ៊ុន ឬ​អ្នក​ពាក់ព័ន្ធ ដែល​មាន​ទំនាក់​ទំនង​ជាមួយ​អង្គភាព ឬ​បុគ្គលរុស្ស៊ី​ ដែល​ជាប់​ទណ្ឌកម្ម​ផង​ដែរ​។ ក្រៅ​ពី​នេះ​ ទណ្ឌកម្ម​ក៏​ហាម​ឃាត់​មិន​ឱ្យ​រុស្ស៊ី​ ចូល​ប្រើ​ប្រាស់ប្រព័ន្ធ​ផ្ទេរ​ប្រាក់​អន្តរជាតិ​ SWIFT បាន​ផង​ដែរ​។អ្នក​វិភាគ​លើក​ឡើង​ថា​ ការ​បង្កើត​ប្រព័ន្ធ​ទូទាត់​ហិរញ្ញវត្ថុ​ក្នុង​ប្លុក BRICS ​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​វា​ត្រូវ​ការ​រយៈពេល​យូរ​។ យ៉ាង​ណា​មិញ​ វា​អាច​នឹង​កាន់​តែ​លំបាក​​នៅ​ពេល​ប្លុក​​ពង្រីកខ្លួន​កាន់​តែ​ធំ​ ដោយ​មាន​ប្រទេស​កាន់​តែ​ច្រើន​ចូល​រួម​។

គួរ​​បញ្ជាក់​ថា​ ក្រៅ​តែ​ពី​ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែន រុស្ស៊ី​ក៏​គ្រោង​នឹង​ស្នើ​ផង​ដែរ​ លើ​ការ​បង្កើតក្រុមហ៊ុនធានារ៉ាប់រងបន្ត​​ BRICS ដើម្បី​កុំ​ឱ្យ​មាន​ការ​រំខាន​លើការ​​ដឹកជញ្ជូនទំនិញរវាងសមាជិក និង​សមាជិក​ ​ក្នុងករណីដែលក្រុមហ៊ុនធានារ៉ាប់រង​បន្ត​របស់លោកខាងលិច ​បដិសេធមិនផ្តល់សេវាកម្មដល់​ពួកគេ។ ក្រៅ​ពី​នេះ​ ក៏​មាន​សំណើរ​លើ​ការបង្កើតស្ថាប័ន​ហិរញ្ញវត្ថុអន្តរជាតិ ជំនួស​ឱ្យ​មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ផង​ដែរ​ ​ដើម្បី​​ជួយដល់ប្រទេសជាសមាជិក​ពេល​ជួប​​វិបត្តិសេដ្ឋកិច្ច​ និង​បង្កើត​វេទិកាពាណិជ្ជកម្មសម្រាប់គ្រាប់ធញ្ញជាតិ និងទំនិញសំខាន់ៗផ្សេងទៀត ​ដោយ​មាន​ភ្នាក់ងារកំណត់តម្លៃ​ពាក់ព័ន្ធ​ផ្តល់ទិន្នន័យតម្លៃ និងការវិភាគទីផ្សារដោយ​ខ្លួន​ឯង​។

ជុំវិញសំណើនេះ សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃចន្ទថា តាមពិតទៅអាជ្ញាធរ ទីក្រុងអង់ការ៉ា ទួគីបានរៀបចំឯកសារដាក់ពាក្យចូល BRICS តាំងតែពីប៉ុន្មានខែមុនមកម្ល៉េះ ព្រោះតែខ្លួនមិនពេញចិត្តនិងប្រេះឆាជាមួយសមាជិកមួយចំនួនរបស់អង្គការណាតូ ហើយការដាក់ពាក្យនេះទៀតសោត ធ្វើឲ្យតួកគី ក្លាយជារដ្ឋណាតូដំបូងគេ ដែលស្វែងរកសមាជិកភាពនៅក្នុងអង្គការ BRICS។

BRICS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន រីឯអាហ្វ្រិកខាងត្បូងបានចូលរួមនៅឆ្នាំ២០១១។ មកដល់ឆ្នាំ២០២៤នេះ អង្គការ BRICS បានពង្រីកខ្លួនកាន់តែធំ នៅពេលអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម បានក្លាយជាសមាជិកពេញសិទ្ធ ហើយរុស្ស៊ីអះអាងថា នៅមានប្រទេសជាង៣០ទៀត ដែលបានដាក់ពាក្យសុំចូលរួមជាផ្លូវការហើយ។

យ៉ាងណា សហភាពអឺរ៉ុប (EU) មិនសប្បាយចិត្តចំពោះទង្វើរបស់តួកគីឡើយ ដោយអ្នកនាំពាក្យលោក Peter Stano បាននិយាយក្នុងសន្និសីទកាសែតនៅទីក្រុងព្រុចសែល កាលពីថ្ងៃអង្គារថា ត្បិតជាបេក្ខជនសុំចូល EU ក៏ដោយ ប៉ុន្តែទីក្រុងអង់ការ៉ា គួរតែគោរពតម្លៃនិងគោលនយោបាយអឺរ៉ុបដែរ។

សូមបញ្ជាក់ថា តួកគី ត្រូវបានប្រកាសជាប្រទេសបេក្ខភាព EU ក្នុងឆ្នាំ១៩៩៩ ហើយស្ថិតក្នុងការចរចាចូលប្លុកនេះជាផ្លូវការចាប់តាំងពីឆ្នាំ២០០៥មកម្ល៉េះ ប៉ុន្តែសភាអឺរ៉ុប បានផ្អាកកិច្ចពិភាក្សាអំពីសមាជិកភាពតួកគីក្នុងឆ្នាំ២០១៩ ជុំវិញការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស។

ក្រុមប្រទេស BRICS បានព្យាយាមកាត់បន្ថយអនុត្តរភាពនៃលុយដុល្លារអាមេរិក នៅក្នុងពាណិជ្ជកម្មអន្តរជាតិអស់រយៈពេលជាមួយទសវត្សរ៍មកហើយ តាមរយៈការបង្កើនការប្រើប្រាស់រូបិយបណ្ណរបស់ ពួកគេ សម្រាប់ការធ្វើពាណិជ្ជកម្មទ្វេភាគី ជាពិសេសគឺលុយយ័នរបស់ចិនតែម្ដង។ ជាងនេះទៅទៀត ក៏មានផងដែរការជំរុញឱ្យបង្កើតរូបិយបណ្ណ BRICS ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពី ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva។ ចំណែក រូបិយបណ្ណដទៃទៀតត្រូវបានលើកឡើងនៅឯកិច្ចប្រជុំកំពូលកាលពីឆ្នាំ២០២៣ រួមមានការបង្កើតរូបបិយបណ្ណគ្រីបតូថ្មីមួយ (cryptocurrency) ឬក៏ប្រើប្រាស់រូបិយបណ្ណរួមរបស់ BRICS។

ប៉ុន្តែ ក្រុមអ្នកវិភាគលោកខាងលិចខ្លះនៅតែមានការសង្ស័យដោយពួកគេនិយាយថាមហិច្ឆតារបស់ BRICS គឺស្ថិតនៅលើផ្លូវវែងអន្លាយ នៅឡើយ។ ក៏ព្រោះថារូបិយបណ្ណណាមួយរបស់ BRICS នឹងតម្រូវឱ្យមានសម្បទាននយោបាយដ៏ធំ ក្នុងនោះរួមមានការបង្កើតធនាគាររួមមួយ សារពើពន្ធរួម និងការធ្វើសមហរណកម្មម៉ាក្រូសេដ្ឋកិច្ច។ នៅទីនេះ លុយដុល្លារអាមេរិក បានឈរជើងជារូបិយបណ្ណបម្រុងស្នូលរបស់ពិភពលោកជាយូរមកហើយ ពោលលុយដុល្លារអាមេរិកនៅត្រូវតែប្រើប្រាស់ក្នុងពាណិជ្ជកម្មពិភពលោកជាង៨០ភាគរយ ហើយក្រុមអ្នកជំនាញជាច្រើនក៏មានការសង្ស័យដែរថាតើរូបិយបណ្ណរបស់ BRICS អាចនឹងមានស្ថិរភាព ឬទទួលបានការជឿទុកចិត្តយ៉ាងទូលំទូលាយសម្រាប់ពាណិជ្ជកម្មសកលលោក ដែរឬក៏យ៉ាងណា?៕a putin bric a putin bric3