» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5026 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100793 នាក់

ជាង​មួយឆ្នាំ​នគរបាល​បន្ទាយមានជ័យ​បំបែកសំណុំរឿង​សម្លាប់​ក្មេងស្រី​អាយុ​៨​ឆ្នាំ​នៅ​ប៉ោយប៉ែត(មានវិដេអូបកស្រាយរបស់លោកស្នងការ)

​ខេត្តបន្ទាយមានជ័យ ៖ រយៈពេល​មួយឆ្នាំ​បី​ខែ​ទើប​នគរបាល​ខេត្តបន្ទាយមានជ័យ​ក្រោម​ការបញ្ជានិងដឹកនាំចុះផ្ទាល់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​សិទ្ធ​ឡោះ​បំណែក​សំណុំរឿង​ក្មេងស្រី​សិស្សសាលា​ឈ្មោះ លួត លីហ្សា អាយុ ៨​ឆ្នាំ សិស្សសាលា​បឋមសិក្សា​ទំនប់​ក​៥ នា​ភូមិ​ទំនប់​ក​៥ សង្កាត់​/​ក្រុង​ប៉ោយប៉ែត​ស្លាប់​ហើយ​យក​សព​ទៅ​លាក់​បាន​។​ឃាតក​ដែល​សម្លាប់​ក្មេងស្រី​នោះ​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​សព​ក្មេងរងគ្រោះ​នោះឡើយ គឺ​នៅ​ខាងមុខផ្ទះ​សព​រង​គ្រោះជា​អ្នកភូមិផង​របង​ជាមួយគ្នា​។​a kill young girl1 

​ប្រភព​ច្បាស់​ការណ៍​ថាៈ គឺ​ដូចជា​ការសន្និដ្ឋាន​វាយតម្លៃ​របស់លោក​ស្នងកា​រ​ចឹ​ង​ករណី​ខាងលើនេះ​គឺជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ប៉ុន្តែ​ក្រោយពី​គ្រោះថ្នាក់​រួច​ឃាតក​បាន​យក​សព​ក្មេងស្រី​ទៅ​លាក់ទុក​ក្នុងផ្ទះ​ឋិត​ក្នុងភូមិ​ទំនប់​ក​៥ សង្កាត់​/​ក្រុង​ខាងលើ ធ្វើឱ្យ​ក្មេងស្រី​រងគ្រោះ​ដាច់ខ្យល់​ស្លាប់​។​អ្នកភូមិ​រួមទាំង​សមត្ថកិច្ច​ជំនាញ​រក​សព្វគ្រប់​ហើយ​មិនឃើញ​សព​ទាំង​នៅ​កន្លែង​ដែល​ឃាតក​លាក់ទុក​ផងដែរ​។ បន្ទាប់មក​ឃាតក​រួមគំនិត​គ្នា​បាន​យក​សព​ទៅ​កាយ​ដី​កប់​ក្នុង​ដីឡូត៍​មួយកន្លែង​ក្បែរផ្លូវ​ទើប​រកឃើញ​។​

​ប្រភព​ពីសមត្តកិច្ចថាៈ ឃាតក​និង​អ្នកពាក់ព័ន្ធ​ដែល​សមត្ថកិច្ច​ហៅ​សួរនាំ​មាន​គ្នា​បីនាក់​ឪពុក កូនប្រសា​និង​កូនបង្កើត​។​​ទោះយ៉ាងណា​សមត្ថកិច្ច​មិនទាន់​បង្ហាញ​របាយការណ៍​នៅឡើយ​ព្រោះ​នៅ​សាក​សួររក​អ្នកពាក់ព័ន្ធ​បន្ថែម កាលពី​ថ្ងៃទី​២៨​ខែមេសា​ឆ្នាំ​២០២៣​។​​សូមបញ្ជាក់ថាៈ ក្មេងស្រី​ម្នាក់​ដែល​បាន​បាត់​ខ្លួន​បន្ទាប់ពី​ទទួលដំណឹង​ពី​អ្នកគ្រូ បង្ក​ការភ្ញាក់ផ្អើល​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​ដីឡូត៍​មួយកន្លែង​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​២០០​ម៉ែត្រ​នៅវេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០២៣​នៅក្នុង​ដីឡូត៍​មួយកន្លែង​ចម្ងាយ​ពី​ផ្ទះ​សព​រងគ្រោះ​ប្រមាណ​២០០​ម៉ែត្រ​ស្ថិត​ក្នុងភូមិ​ទំនប់​ក​៥ សង្កាត់​-​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​
​សព​ក្មេងរងគ្រោះ​មានឈ្មោះ លួត លីហ្សា ហៅ ក​ន្ទ្រី​ត អាយុ​៨​ឆ្នាំ​ជា​សិស្ស​រៀន ថ្នាក់​ទី​២ នៃ​សាលាបឋមសិក្សា​ទំនប់​ក​៥៕a kill young girl a kill young girl2 

​