
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2919 នាក់
ម្សិលមិញ 24358 នាក់
សរុប 21098686 នាក់
ខេត្តក្រចេះ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានបាត់ម៉ូតូ ឬរថយន្ដ សូមទៅត្រួតពិនិត្យមើលម៉ូតូ ឬរថយន្តនៅអធិការដ្ឋាននគរបាលក្រុងស្រុកចំនួន៤ រួមមាន ៖ ក្រុងក្រចេះ ស្រុកស្នួល ស្រុកអូរគ្រៀងសែនជ័យ និងស្រុកព្រែកប្រសព្វ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធយានយន្តរបស់ខ្លួន នៅរៀងរាល់ម៉ោងធ្វើការ ។
ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ បានចុះបង្ក្រាបទីតាំងបញ្ចាំ ជួសជុល កែច្នៃ ទិញលក់ (ម៉ូតូ-រថយន្ដ)គ្មានច្បាប់នៅតាមបណ្តាក្រុង-ស្រុកទាំង៤ខាងលើ ដោយបានដកហូតម៉ូតូចំនួន២០៤គ្រឿង និងរថយន្ដ១គ្រឿងផងដែរ ដែលស្ថិតក្នុងភាពមិនប្រក្រតី ដោយសារខ្វះឯកសារបង្ហាញពីអត្តសញ្ញាណនៃយានយន្តទាំងនេះ ។
ការដកហូតយានយន្តរាប់រយគ្រឿងនេះ ត្រូវបានអនុវត្តតាំងពីដើមខែនេះមក លើទីតាំងបញ្ចាំ ជួសជុល កែច្នៃ និងទិញលក់ខុសច្បាប់ ។មជ្ឈដ្ឋាននានារំពឹងថា កន្លែងខុសច្បាប់ទាំងនេះ ហើយអាចជាទីផ្សាររបស់ក្រុមចោរ ប៉ុន្តែមន្ត្រីមានសមត្ថកិច្ចក្នុងប្រតិបត្តិការនេះ មិនបានប្រាប់ឱ្យដឹងថា ខណៈរកឃើញម៉ូតូរាប់រយគ្រឿងនេះ សង្ស័យម៉ូតូមិនប្រក្រតីអាចចាត់ទុកថា ជាការទទួលផលចោរកម្ម ឬបែបណានោះទេ ខណៈនីតិវិធីកំពុងបន្ត ៕