» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2929 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098696 នាក់

សម្តេច​ក្រឡាហោម​ព្រមាន​ពី​ផលវិបាក​រឿង​លុយខ្មៅចាយ​នៅ​ស្រុក​ខ្មែរ​


​រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាន​ហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ បាន​ទម្លាយ​ឲ្យ​ដឹងថា ទីផ្សារ​ដី​ឡើងថ្លៃ​ក៏​មកពី​មនុស្ស​មួយក្រុម​ដែល​យកលុយ​ខៅ្ម ឬ​ប្រផេះ​មក​ចាយវាយ ឬ​ទិញ​ដី​នៅ​កម្ពុជា ។​a black money1 

សូមបញ្ជាក់​ផងដែរ​ថា ការលើកឡើង​របស់​ប្រមុខ​ដឹកនាំ​ក្រសួងមហាផ្ទៃ​នេះ ស្របពេល​ដែល​ដី​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​បាន​ហក់​ឡើងថ្លៃ​យ៉ាងខ្លាំង​ក្នុងនោះ​មាន​ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ​ជាដើម​។​

​នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ នា​សម្តេច​មានប្រសាសន៍ ថា តាម​ព័ត៌មាន​ខ្ញុំ​បានដឹង​ទីផ្សារ​ដី​ឡើងថ្លៃ​ក៏ដោយ​សារ​មនុស្ស​មួយក្រុម​ដែល​យកលុយ​ខៅ្ម ឬ​ប្រផេះ​មក​ចាយវាយ​នៅ​កម្ពុជា ទើប​ធ្វើ​ឲ្យ​ទីផ្សារ​ដី​ឡើងថ្លៃ​ផងដែរ ។​

សម្តេច​ក៏បាន​បញ្ជា​ដល់​សមត្ថកិច្ច​ធ្វើការ​ចាត់វិធានការ​ឲ្យ​បាន​ម៉ឹងម៉ាត់​ចំពោះ​អ្នក​ដែល​នាំ​លុយ​បែបនេះ​ចូលមកក្នុង​ប្រទេស ដោយ​មិនត្រូវ​លើកលែង​នោះទេ ។​សម្ដេច​ក្រឡាហោម ស ខេង បា​បញ្ជាក់ថា​៖ រឿង​លាង​លុយ ឥឡូវនេះ​កម្ពុជា​ត្រូវគេ​ចាត់ទុកថា ជា​ប្រទេស​ប្រផេះ ចឹ​ង​គេ​ឃ្លាំមើល ព្រោះ​មួយ​ជំហាន​ទៀត​វា​នឹង​ទៅ​ខ្មៅ បើសិនណា​យើង​មិន​យកចិត្តទុកដាក់ ។

សម្ដេច​ក្រឡាហោម​វាយតម្លៃថា​៖ អ្នក​ឃុបឃិត​រកស៊ី​រឿងនេះ បាន​មានតែ​មនុស្ស​មួយក្រុម​ទេ ប៉ុន្ដែ​បើ​ងាប់ គឺ​ងាប់​ប្រទេស​និង​ប្រជាជាតិ ។ បើ​ថ្ងៃ​ណាមួយ​គេ​ចាត់ទុកថា កម្ពុជា​ជា​ប្រទេស​ខ្មៅ​លាង​លុយ​ចប់ ដែល​ប្រឈម​នឹង​ការលំបាក ។ សម្ដេច​ក្រឡាហោម ស ខេង បញ្ជាក់ទៀតថា ប្រសិនបើ ស្រាវជ្រាវ​រកឃើញ​មាន​បទល្មើស​នេះ ត្រូវ​រាយការណ៍​ភ្លាម​ទៅ​សម្ដេច​ផ្ទាល់ ដើម្បី​មាន​វិធានការ​ស្រាវជ្រាវ និង​ឈានដល់​ការបង្ក្រាប​ជាក់ស្ដែង​តែម្តង ។​សម្ដេច​ក្រឡាហោម​ក៏បាន​ក្រើន​រំលឹកថា​៖ អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​នេះ គឺ​ពិត​ជាមាន​ល្បិច​ខ្ពស់​ណាស់ ដូច្នេះហើយ​សមត្ថកិច្ច​ដែលមាន​ការពាក់ព័ន្ធ ពិសេស អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​លើ​ករណីនេះ ។​

​សូម​រំលឹកថា ការលើកឡើង​របស់​ស​ម្តេច​ក្រឡាហោម ស ខេង​បែបនេះ នេះ​បន្ទាប់ពី​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឈ្មួញ​ចិន​ចំនួន​៤​នាក់​ដែល​នាំ​ថវិកា​ជាង​៤​លាន​ដុល្លារ​អាមេរិក​ពី​ប្រភព​មិន​ច្បាស់លាស់ ចូល​ស្រុក​ខ្មែរ​កាល​ពេល​ថ្មីៗ​នេះ​នៅ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ ។ ជាការ​ពី​ត​គេ​ត្រូវ​ទទួលស្គាល់ថា​កន្លងមក មាន​ក្រុម Mafia​បាន​ឃុ​ប​ឃឹ​ត​គ្នា យកលុយ​ខ្មៅ​មក​ចាយ​នៅ​ស្រុក​ខ្មែរ​។ ដូចជា​មក​ទី​ញ​ដី ទី​ញ​ផ្ទះ ។

កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៩​​មាន​អង្គការ​អន្តរជាតិ​សំរាប់​តាមដាន​ការលាង​លុយ​ក្រ​ខ្វក់ និង​លុយ​ភរ​វះ​កម្ម ឈ្មោះ FInancial Action Task Fotce (FATF) មាន​ទីស្នាកការ​នៅ​ទីក្រុង​Paris​ប្រទេស​បារាំង និង​មាន​សមាជិក​ជាង​៣០ ប្រទេស​បាន​និង កំពុង​តាមដាន​ការ​ចរាចរ​លុយ​យ​ខ្មៅ​ដោយ​អង្គការ​មួយ​នេះ​បានដាក់ កម្ពុជា ក្នុង​តមបន់​ពណ៍​ប្រផេះ (Gray List​។​a black money a china mona a china mona3 a china mona4