» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3568 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099335 នាក់

វ៉េ​ណេ​ស៊ុយ​អេ​ឡា ចាប់ខ្លួន​ជនជាតិ​អេ​ស្ប៉ា​ញ អាមេរិក និង​ឆែក ដោយ​ចោទថា​ពាក់ព័ន្ធ​នឹង​ផែនការ​ផ្ដួលរំលំ​រដ្ឋាភិបាល


​វ៉េ​ណេ​ហ្សុ​យ​អេ​ឡា​៖ ជនជាតិ​អេ​ស្ប៉ា​ញ ២​នាក់ ពលរដ្ឋ​អាមេរិក ៣​នាក់ និង​ឆែក​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា ក្រោម​បទ​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផែន​ការបង្ក​អស្ថិរភាព​ក្នុងប្រទេស ស្ថិតនៅ​អាមេរិក​ខាងត្បូង​មួយ​នេះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​a madoro 

​អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងការបរទេស​អាមេរិក កាលពី​ថ្ងៃ​សៅរ៍ ទី​១៤ ខែកញ្ញា បានឱ្យដឹងថា​យោធា​អាមេរិក​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុងប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា ហើយក៏​បានដឹង ដែរ​ពី​សេចក្ដីរាយការណ៍​ក្រៅផ្លូវការ​ថា​ពលរដ្ឋ​អាមេរិក ២​នាក់​ផ្សេងទៀត​ត្រូវបាន​ចាប់ខ្លួន​។ ប៉ុន្តែ​បាន​ច្រានចោល​ការអះអាង​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ពី​ការចូលរួម​របស់​សហ​រដ្ឋ​អាមេរិក នៅក្នុង​ផែនការ​ផ្ដួលរំលំ​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌូ​រ៉ូ​។​

​នៅឯ​សន្និសីទ​សារព័ត៌មាន​មួយ រដ្ឋមន្ត្រី​មហាផ្ទៃ​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក Diosdado Cabello បាន​និយាយថា​ជនជាតិ​អេ​ស្ប៉ា​ញ​២​នាក់ ត្រូវបាន​ចោទប្រកាន់ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង ចារកម្ម​អេ​ស្ប៉ា​ញ និង​មាន​គម្រោង​សម្លាប់​ចៅហ្វាយក្រុង​ម្នាក់​។ ប៉ុន្តែ​ខាង​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ បាន​ច្រានចោល​ការអះអាង​បែបនេះ​។ លោក Cabello ក៏បាន​ចោទប្រកាន់​ផងដែរ​ថា ពលរដ្ឋ​អាមេរិក​៣​នាក់ និង​ឆែក​ម្នាក់ មាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ភេរវកម្ម ក្នុងនោះ​រួមមាន​ទាំង​ផែនការ​សម្លាប់​លោក ម៉ា​ឌូ​រ៉ូ និង​មន្ត្រី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ជាច្រើន​នាក់​។​

​គួរ​បញ្ជាក់ថា ការប្រកាស​ខាងលើ​របស់​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា អាច​នឹងធ្វើ​ឱ្យ​ភាព​តានតឹង​កាន់តែ​កើនឡើង​ជាមួយ​អេ​ស្ប៉ា​ញ និង​សហរដ្ឋអាមេរិក បន្ទាប់ពី​មាន​ភាពចម្រូងចម្រាស ជុំវិញ​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ខែកក្កដា និង​បេក្ខជន​ប្រធានាធិបតី លោក Edmundo Gonzalez មកពី​គណបក្សប្រឆាំង រត់​ភៀសខ្លួន ទៅកាន់​អេ​ស្ប៉ា​ញ កាលពី សប្ដាហ៍​មុន ក្រោយ​មានការ​គំរាម​ចាប់ខ្លួន​ពី​របប​លោក ម៉ា​ឌូ​រ៉ូ​៕

​