» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5234 នាក់

ម្សិលមិញ 24358 នាក់

សរុប 21101001 នាក់

សម្តេច ម៉ែន សំអន សួរសុខទុក្ខ លោកស្រី គង់ សារឿន វីរៈនារី​ដោះមីន​នៅ​ខេត្តស្វាយរៀង​

 

​ភ្នំពេញ ៖ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ថ្ងៃ​សៅរ៍ ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៤ បាន​អញ្ជើញ​សួរសុខទុក្ខ លោកស្រី គង់ សារឿន អាយុ​៦៨​ឆ្នាំ អតីត​ជា​មេបញ្ជាការ​កងអនុសេនាធំ​នារី​ដោះមីន​ខេត្តស្វាយរៀង ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ម​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ។​​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​លើកទឹកចិត្ត និង​ជូនពរ​ដល់ លោកស្រី គង់ សារឿន រួមជាមួយ​អ្នកជំងឺ​ផ្សេងទៀត ឆាប់​បានជា​សះស្បើយ និង​បាន​ត្រលប់​ទៅ​គេហដ្ឋាន​វិញ​។a kong sareun 

​សូម​បញ្ជាក់ដែរថា កម្ពុជា​បាន​ប្រឈម​នឹង​បញ្ហា​មីន រួមទាំង​សំណល់​ជាតិ​ផ្ទុះ ក្រោយ​សង្គ្រាម​រុំ​ា​រ៉ៃ ដែល​អូសបន្លាយ​នៅ​កម្ពុជា​តាំងពីដើម​ទស្សវត្សរ៍ ឆ្នាំ​១៩៩៦០ រហូតដល់ ១៩៩៨​។ សម្តេច​តេ​ជោ បាន​ជំរុញ​វិស័យ​បោសសម្អាត​មីន​ពី​ការប្រើប្រាស់​ឧបករណ៍​សាមញ្ញ ដែលមាន វរនារី​កម្ពុជា​ដ៏​ឆ្នើម គឺ​លោកស្រី គង់ សារឿន ដឹកនាំ​កងអនុសេនាធំ​បោស សំអាត​មីន​។ រហូតដល់​ឆ្នាំ​១៩៩២ ទើប​មាន​អង្គការ​អន្តរជាតិ ចូលរួមចំណែក​ក្នុងការ​កាត់ បន្ថយ​ជនរងគ្រោះ​ដោយ សារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​។​

​កាលពី​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០២០​លោក ទេសរដ្ឋមន្ត្រី លី​ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ចាត់​លោក ស៊ុយ ជី​ហ៊ាង អគ្គលេខាធិការរង​អាជ្ញាធរ​មីន ដឹកនាំ​ក្រុមការងារ ចុះ​ជួប​សាកសួរ​សុខទុក្ខ ព្រមទាំង​នាំយក​អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន ជូន​វីរនារី​អង្គភាព​ដោះមីន ខេត្តស្វាយរៀង​ឈ្មោះ គង់ សារឿន អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​អូរ​ក្អា​ម ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ដែល​កំពុងមាន​ជំងឺ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយទាប​។​

​អ្នកស្រី គង់ សារឿន មាន​ជំងឺ​ស្ពឹក​មួយ​ចំហៀង​ខ្លួន ចំណែក​លោក ភោគ សំអុល អាយុ​៧០​ឆ្នាំ ដែលជា​ស្វាមី មាន​ជំងឺលើសឈាម ទឹកនោមផ្អែម បានមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ស្រុក​ស្វាយទាប​ជាមួយគ្នា​។​​លោកស្រី គង់ សារឿន បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ចាត់​តំណាង​ចុះសួរសុខទុក្ខ និង​ផ្តល់​អំណោយ​ដល់​លោកស្រី និង​ក្រុមគ្រួសារ​បាន​ទាន់ពេលវេលា ដល់​មន្ទីរពេទ្យ ។​លោកស្រី រៀបរាប់ថា ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ​១៩៧៩ អ្នកស្រី​បាន​ស្ម័គ្រចិត្ត​ចូល​បម្រើ​ការងារ​ក្នុង​អង្គភាព​ដោះមីន​ខេត្តស្វាយរៀង ហើយ​បាន​ដោះមីន​គ្រប់​ប្រភេទ ដោះ​ចម្រូង និង​ប្រមូល​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​សម័យ​សង្គ្រាម ជា​រៀងរាល់ថ្ងៃ គ្មាន​ថ្ងៃ​សម្រាក​ទេ គឺ​ដោះមីន​រយៈពេល​១៣​ឆ្នាំ រហូតដល់​ឆ្នាំ​១៩៩២​។​​នៅ​ឆ្នាំ​២០០៤ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សង់ផ្ទះ​ឱ្យ​១​ខ្នង តាមរយៈ​លោកស្រី​សង្គហ​បណ្ឌិត ម៉ែន សំអន ផងដែរ​៕a kong sareun1 
​