» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11665 នាក់

ម្សិលមិញ 24358 នាក់

សរុប 21107432 នាក់

ក្រុមហ៊ុន​ម៉ាក​ល្បីៗ​១៨​ម៉ាក​ថ្មី​ទៀត​ចេញមក​គាំទ្រ​របាយ​ការ​អង់​ការសង់​ត្រា​ល​ដោយ​ចាត់ទុកថា​ជាការ​បញ្ចេញមតិ​


​ភ្នំពេញ​៖​តាមរយៈ​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​នៅ​ថ្ងៃទី​១០ កញ្ញា​ក្រុមហ៊ុន​ក​ម្ម៉​ង់​ទំនិញ ម៉ាក​ល្បីៗ​ដែលមាន​ប្រភព​មកពី​វិស័យ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​របស់​កម្ពុជា​ចំនួន ១៨​ម៉ាក​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លុបចោល​ការធ្វើ​សវនកម្ម​លើ​អង្គ​ការសង់​ត្រា​ល់​។ ម៉ាក​ល្បីៗ​ទាំងនោះ​រួមមាន Adidas Puma Levi Strauss&Co Under Armour និង New Balance​។​ល​។a central 1

​ក្រុមហ៊ុន​ម៉ាក​ល្បីៗ​ទាំង​ជិត ២០​ម៉ាក​នេះ​យល់ឃើញថា ដំណើរការ​ស៊ើបអង្កេត​លើ​អង្គ​ការសង់​ត្រា​ល់​របស់​ក្រសួងមហាផ្ទៃ​កម្ពុ​ជាមាន​ភាពយឺតយ៉ាវ​គួរឱ្យ​ព្រួយបារម្ភ​ជា​ពន់ពេក​។ គួរ​បញ្ជាក់ថា បន្ថែម​ពី​ការចោទប្រកាន់​អង្គ​ការសង់​ត្រា​ល់ សហជីព​ដែលមាន​ទំនោរ​រក​រដ្ឋាភិបាល​ក៏បាន​ប្តឹង​លោក​ឃុន ថា​រ៉ូ អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គ​ការសង់​ត្រា​ល់ពី​បទ​«​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឱ្យមាន​ការរើសអើង​»​។ ក្នុង​សេចក្តីថ្លែងការណ៍​ដដែល ម៉ាក​ល្បីៗ​មកពី​វិស័យ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​របស់​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​កម្ពុជា​ពិចារណា​លុបចោល​សវនកម្ម​លើ​សង់​ត្រា​ល់​ជាបន្ទាន់ និង​ត្រូវតែ​ដកចេញ​ចំណាត់ការ​ទាំងឡាយណា​ដែល​ប៉ះពាល់​ដល់​លំហ​សង្គម​ស៊ីវិល និង​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​។​

​តាម​ម៉ាក​ល្បីៗ​ទាំង​ជិត ២០​ម៉ាក កម្ពុជា​គួរ​ពិចារណា​លើ​សេចក្តី​អំពាវ​នេះ​ព្រោះ​លំហ​សង្គម​ស៊ីវិល និង​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​ជា​ផ្នែក​មួយ​សំខាន់​ដែលនាំឱ្យ​កម្ពុជា​ក្លាយជា​ដៃគូ​ផ្គត់ផ្គង់​ផលិតផល​ក្នុង​វិស័យ​ឧស្សាហកម្ម​សម្លៀកបំពាក់ និង​ស្បែកជើង​។ ជុំវិញ​សេចក្តីថ្លែងការណ៍​របស់​ម៉ាក​ល្បីៗ​មកពី​វិស័យ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​របស់​កម្ពុជា​ពេលនេះ អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក​កត្តា អ៊​ន និង​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ទូច សុ​ខៈ​នៅ​មិនទាន់បាន​ឆ្លើយតប​យ៉ាងណា​នៅ​ឡោះ​យ​ទេ​គិត​ត្រឹម​រសៀល​ថ្ងៃទី​១០ កញ្ញា​នេះ​។​

​សូម​រម្លឹកថា ជុំវិញ​ចំណាត់ការ​តាមផ្លូវ​ច្បាប់​លើ​អង្គ​ការសង់​ត្រា​ល់​នេះ សម្ព័ន្ធ​សហជីព​អន្តរជាតិ Clean Clothes Campaign កាលពី​ខែមិថុនា​កន្លង​ទៅបាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ដោយ​ចាត់ទុកជា​ការចោទប្រកាន់​លាប​ពណ៌​ក្នុង​គោលដៅ​កម្ទេច​សហជីព​ឯករាជ្យ​នៅ​កម្ពុជា​។ ដោយឡែក កាលពី​ខែកក្កដា សមាជិក​នៃ​សមាគម​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់ និង​ស្បែកជើង​អាមេរិក (AAFA) និង​សមាគម​ការងារ​យុត្តិធម៌ (FLA) បានចាត់ទុក​ការធ្វើ​សវនកម្ម​លើ​អង្គ​ការសង់​ត្រា​ល់​ជាការ​បំភិតបំភ័យ និង​បៀតបៀន​លើ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​។ ការរិះគន់​កាលណោះ​ត្រូវបាន​លោក ទូច សុ​ខៈ​ចាត់ទុក​ជាការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។ ក្នុងន័យនេះ លោក​ទូច សុ​ខៈ​បានស្នើ​ឱ្យ​អង្គការ​បរទេស​ទាំងនោះ​ពិនិត្យ​ច្បាប់​ជា​ធរមាន​ជាមុនសិន មុន​ដាក់​សម្ពាធ​លើ​កម្ពុជា និង​បញ្ជាក់ថា ការធ្វើ​សវនកម្ម​លើ​អង្គ​ការសង់​ត្រា​ល់ពី​សំណាក់​អាជ្ញាធរ​សវនកម្ម​ជាតិ គឺ​ស្របតាម​ច្បាប់​ស្ដីពី​អង្គការ​សង្គម​ស៊ីវិល និង​ច្បាប់​ស្ដីពី​សវនកម្ម​ជាតិ​របស់​ជាតិ​។​

​ទាក់ទង​ការធ្វើ​សវនកម្ម​លោក​ឃុន ថា​រ៉ូ អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គ​ការសង់​ត្រា​ល់​បានឱ្យ​កាសែត​ដឹង​កាលពី​ថ្ងៃទី ១៧ ខែកក្កដា​ថា មន្ត្រី​សវកម្ម​ជាតិ​ពិតជា​បាន​ទៅ​ចុះ​ធ្វើ​សវកម្ម​នៅ​អង្គ​ការសង់​ត្រា​ល់​ដូចដែល​បានគ្រោង​ទុក​។ ការចុះ​ធ្វើ​សវនកម្ម​នេះ​គឺ​ផ្តោតទៅលើ​ដំណើរការ និតិ​វិធី និង​កាលបរិច្ឆេទ​ការធ្វើ​សវកម្ម​លើ​អង្គ​ការសង់​ត្រា​ល់​។ តែបើ​តាម​លោក ឃុន ថា​រ៉ូ ការធ្វើ​សវនកម្ម​ជាតិ​លើ​អង្គ​ការសង់​ត្រា​ល់​រយៈពេល ៣​ម៉ោង​កាលពី​ថ្ងៃទី​១៥ កក្កដា​នៅ​មិនទាន់មាន​លទ្ធផល​អ្វី​នៅឡើយ​ទេ ព្រោះ​ជាទូទៅ គេ​ចំណាយពេល​៣​ឆ្នាំ​សម្រាប់​ការធ្វើ​សវនកម្ម​ជាតិ​ទៅលើ​ស្ថាប័ន​មួយ​។​

​ទោះយ៉ាងណា របាយការណ៍​សវកម្ម​លើ​អង្គ​ការសង់​ត្រា​ល់​នេះ​នឹងត្រូវ​យកទៅដាក់​នៅ​សភា ព្រឹទ្ធសភា ទីស្តីការគណៈរដ្ឋមន្ត្រី និង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ពិនិត្យ និង​បន្ត​តាមដាន​តាម​និតិ​វិធី​ច្បាប់​។ នេះ​បើតាម​ការបន្ថែម​របស់​លោក ឃុន ថា​រ៉ូ​។ គួរ​ដឹងថា ការធ្វើ​សវកម្ម​ជាតិ​លើ​អង្គ​ការសង់​ត្រា​ល់​ពេលនេះ​ធ្វើឡើង​តាម​សំណើ​របស់​ក្រសួងមហាផ្ទៃ​។ ទន្ទឹមគ្នានេះ ក្រសួងមហាផ្ទៃ​ក៏បាន​ស្នើ​ឲ្យ​អង្គ​ការសង់​ត្រា​ល់​ផ្តល់​របាយការណ៍​គណនី​ធនាគារ​ម្ចាស់ជំនួយ​របស់ខ្លួន ខណៈ​អង្គ​ការសង់​ត្រា​ល់​បាន​អះអាង​ពី​ការ​បាន​បញ្ជូន​របាយការណ៍​នោះ​រួចហើយ​កាលពី​ថ្ងៃទី​១១ កក្កដា​កន្លងទៅ​។​​តាម​អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គ​ការសង់​ត្រា​ល់​រូបនេះ​ដដែល ការព្រម​ធ្វើតាម​សំណើ​របស់​ក្រសួងមហាផ្ទៃ​ដូចនេះ​ជា​សក្ខីកម្ម​បង្ហាញឱ្យឃើញថា អង្គ​ការសង់​ត្រា​ល់​បាន​អនុវត្ត​ការងារ​ត្រឹមត្រូវ និង​តម្លាភាព​តាម​និតិ​វិធី​ច្បាប់​កម្ពុជា​។

«​យើង​ជំ​រុញឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា​លុបចោល​ជាបន្ទាន់​គម្រោង​សវនកម្ម​លើ​អង្គ​ការសង់​ត្រា​ល់​។ គោលបំណង​តែមួយគត់​នៃ​សវនកម្ម​នេះ​គឺ​ដើម្បី​សងសឹក​សង់​ត្រា​ល់​»​។ នេះ​ជាការ​លើកឡើង​ក្នុង​លិខិត​មួយច្បាប់​របស់​សមាគម​អន្ដរជាតិ​ផ្នែក​កាត់ដេរ និង​ស្បែកជើង និង​សមាគម​ការងារ​យុត្តិធម៌​អាមេរិក ផ្ញើ​ទៅកាន់​រដ្ឋមន្ដ្រី​កម្ពុជា​៣​រូប រួមមាន លោក ស សុខា រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ លោក ហេង សួរ រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​លោកស្រី ចម និម្មល រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​។​

​ក្នុង​លិខិតបញ្ជាក់​យ៉ាងច្បាស់​ថា សមាជិក​របស់​សមាគម​កាត់ដេរ និង​ស្បែកជើង​អាមេរិក AAFA និង សមាគម​ការងារ​យុត្តិធម៌​FLA បានឱ្យ​តម្លៃ​លើ​ទំនាក់ទំនង និង​ភាព​រីកចម្រើន​ជាមួយ​ប្រទេស​កម្ពុជា​។ លិខិត​បន្ថែមថា កម្ពុជា​បានក្លាយ​ជា​អ្នកផ្គត់ផ្គង់​ទី​៣ សម្រាប់​ផលិតផល​ធ្វើដំណើរ​ទៅកាន់​ទីផ្សារ​អាមេរិក អឺរ៉ុប និង​កាណាដា និង​ទី​៤ សម្រាប់​ផលិតផល​ស្បែកជើង រួមទាំង​ទី​៦ សម្រាប់​ផលិតផល​សម្លៀកបំពាក់ ។​
​សមាគម​អន្ដរជាតិ​ទាំងពីរ បាន​គូសបញ្ជាក់ថា ភ្ជាប់​នឹង​ទំនាក់ទំនង​ដ៏​មានតម្លៃ​នេះ គឺ​រដ្ឋាភិបាល​កម្ពុជា​ត្រូវគោរព​សិទ្ធិ​ចំពោះ​សង្គម​ស៊ីវិល សេរីភាព​នៃ​ការបញ្ចេញមតិ និង​សេរីភាព​នៃ​សមាគម​។​​នៅក្នុង​លក្ខខណ្ឌ​នេះ សមាគម​អន្ដរជាតិ​ទាំង​ពីរបាន​អំពាវនាវ​ម្តងទៀត​ដល់​រដ្ឋាភិបាល​ក​ម្ពុ​ជា លុបចោល​សវនកម្ម "​សន្តិសុខ​ជាតិ​" ទៅលើ អង្គ​ការសង់​ត្រា​ល់ នាពេលខាងមុខ ហើយ​ចៀសវាង​ការចាត់វិធានការ​ណា​ដែលជា​ការបំភិតបំភ័យ និង​ការ​បៀតបៀន​ដល់​អង្គ​ការសង់​ត្រា​ល់ ឬ​អង្គការក្រៅរដ្ឋាភិបាល​ផ្សេងៗ​ទៀត​។​(​ដកស្រង់​ពី​វិទ្យុ​បារាំង​)a central union a centrala 
​