» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3016 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098783 នាក់

រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​ដាក់​បញ្ជា​បង្កើត​ក្រុមប្រឹក្សា​ការពារ​ព្រំដែន ខណៈ​អ៊ុយ​ក្រែ​នប​ន្ត​រុលចូល​

 


​រុស្ស៊ី​៖​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី បាន​បញ្ជា​ឲ្យ​យោធា​ក្នុង​តំបន់​ទាំងបី​នៅជាប់​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន​បង្កើត​ក្រុមប្រឹក្សា​សម្របសម្រួល​មួយ​ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​សន្តិសុខ ខណៈពេលដែល​អ៊ុយ​ក្រែ​នប​ន្ត​វាយលុក​ចូលកាន់​កាប់​កាន់តែ​ជ្រៅ​និង​គ្របគ្រង​កាន់តែច្រើន​នៅ​តំបន់ គួ​គ​(Kursk)​។​a putin ministry defence 

​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS​បាន​ឲ្យ​ដឹងថា​៖ លោក​អង់​ដ​រេ​បេ​លូ​សូវ​( Andrey Belousov) រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី ដែល​ឡើងកាន់​តួនាទី​កាលពី​ខែឧសភា ជំនួស​លោក​សេ​ហ្គេ​សយ​ហ្គូ​( Sergei Shoigu )​បានរៀបចំ​កិច្ចប្រជុំ​លើកដំបូង​ដោយ​បញ្ជា​ឲ្យ​បង្កើត​ក្រុមប្រឹក្សា​សម្រប​ម្រួ​ល (Coordination Council) តាម​ព្រំដែន​។​

​ត្រូវបាន​TASS ស្រង់​សម្តី​លោក​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​និយាយថា​៖«​ខ្ញុំ​បញ្ជា​ឱ្យ​បង្កើត​ក្រុមប្រឹក្សា​សម្របសម្រួល​លើ​បញ្ហា​សន្តិសុខ​យោធា​ក្នុង​ដែនដី​ជាប់​ព្រំដែន មាន​តំបន់ Belgorod Bryansk និង Kursk​។ គោលបំណង​នៃ​ការបង្កើត​គឺ​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រសិទ្ធភាព​នៃ​ការគាំទ្រ​កាន់តែ​ទូលំទូលាយ​សម្រាប់​សមរ​ភូមិ (battlegroups)​ដែល​ត្រូវបាន​ភ្ជាប់​ក្នុងការ​ការពារ​ព្រំដែន​រដ្ឋ ការពារ​ទឹកដី​និង​ប្រជាជន​តំបន់​ទាំងនោះ​»​។​
​គិត​ត្រឹម​ថ្ងៃ​សុក្រ​ទី​១៦​សីហា កងទ័ព​អ៊ុយ​ក្រែ​នប​ន្ត​រុលទៅមុខ​ក្នុង​សមរភូមិ​ឆ្លងដែន​ចូល​តំបន់ Kursk ទឹកដី​រុស្ស៊ី និង​ឈាន​ចូលដល់​ថ្ងៃទី​១០ ដែល​អ៊ុយ​ក្រែ​ន​បង្ហាញ​ភាពក្លាហាន​ហ៊ាន​ទម្លុះ​ព្រំដែន​មហាអំណាច​រុស្ស៊ី​ដែល​ឈ្លានពាន​ខ្លួន​អស់​រយៈពេល​ជាង​២៩​ខែ ចាប់តាំងពី​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០២២​។​ទីភ្នាក់ងារ​ព័ត៌មាន The Guardian កាល​ថ្ងៃទី​១៦​ខែសីហា ផ្សាយ​ថា ប្រធានាធិបតី អ៊ុយ​ក្រែ​ន លោក Volodymyr Zelenskiy បាន​និយាយថា ទាហាន​របស់លោក​បាន​បន្ត​រុលទៅមុខ​និង​កាន់កាប់​បាន​ទាំងស្រុង​នូវ​តំបន់​ប្រជុំជន Sudzha ដែលមាន​ប្រជាជន​ជាង​៦០០០​នាក់​រស់នៅ ក្នុង​ខេត្ត Kursk​។​ឯ​ប្រមុខ​យោធា​អ៊ុយ​ក្រែ​ន​លោក Oleksandr Syrskyi បាន​និយាយថា កងទ័ព​អ៊ុយ​ក្រែ​ន​បាន​បង្កើត​ទីបញ្ជាការ​យោធា​ក្នុង​តំបន់ Kursk​។

​ការវាយប្រហារ​ចូល​ទឹកដី​រុស្ស៊ី​ដែល​មិន​នឹកស្មាន​ដល់​នេះ បានធ្វើឱ្យ​មន្ត្រីជាន់ខ្ពស់​វិមាន​ក្រឹម​ឡាំង លោក Nikolay Patrushev ជំនួយការ​ប្រធានាធិបតី​រុស្ស៊ី ចោទប្រកាន់​លោកខាងលិច​ថា «​បាន​ជួយ​រៀប​ផែនការ​»​វាយប្រហារ​រុស្ស៊ី ស្រប​ពេលដែល​អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​វិញ បានបង្ហាញ​ពី​ផែនការ​ផ្តល់​កញ្ចប់​ជំនួយ​យោធា​បន្ថែមទៀត​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។​​លោក Nikolay Patrushev បាន​ច្រានចោល​ការអះអាង​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​អំពី​ការមិន​ជាប់​ពាក់ព័ន្ធ​ក្នុង​បញ្ហា​នេះ​។ ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS​បាន​រាយការណ៍​ថា​ជំនួយការ​ប្រធានាធិបតី​រុស្ស៊ី លោក Nikolay Patrushev ក៏បាន​ចោទប្រកាន់​អង្គការ NATO ថា​បាន​ជួយ​រៀប​ផែនការ​វាយប្រហារ​នេះ​។ លោក អះអាង​ដែរ​ថា បណ្តា​ប្រទេស​ណា​តូ​បាន​បញ្ជូន​អាវុធ និង​គ្រូបង្រៀន​យោធា​ទៅកាន់​អ៊ុយ​ក្រែ​ន ដោយ​ពួកគេ​បន្ត​ផ្តល់ឱ្យ​ពួកគេ​នូវ​ទិន្នន័យ​ស៊ើបការណ៍​សម្ងាត់​៕a uy russya 

​