
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4974 នាក់
ម្សិលមិញ 24358 នាក់
សរុប 21100741 នាក់
កំពង់ស្ពឺ៖ កម្លាំងមន្ត្រីសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ បានដុតបំផ្លាញចោល សាច់បង្កកជាង ៦តោន ក្រោយស្ទាក់ចាប់បានកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្លូវចុះពីផ្លូវល្បឿនលឿនខាងលិច ស្ថិតក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដោយមិនមានការផាកពិន័យអ្នកប្រព្រឹត្តអ្វីឡើយ។
ការដុតបំផ្លាញនេះគឺបន្ទាប់ពីបង្ក្រាបនូវរថយន្តដឹកទំនិញមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BS-3550 ដឹកសាច់បង្កក ទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿន ។នៅវេលាម៉ោងជាង៩យប់ ថ្ងៃខែឆ្នាំដដែល មន្ត្រីគយ ក៏បានជួបរថយន្តខាងលើបែកកង់ នៅចំណុចគីឡូម៉ែត្រលេខ K31+800 ស្ថិតនៅភូមិជ្រលងថ្កូវ ឃុំរលាំងចេក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រឡាប់ចាក់ទំនិញជាសាច់បង្កករាយនៅពេញផ្លូវ ដោយមាននគរបាលចរាចរណ៍នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: ប្រចាំផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កំពុងអនុវត្តនីតិវិធីច្បាប់ចរាចរណ៍។
សាច់បង្កកដែលផ្ទុកលើរថយន្តខាងលើត្រូវបានសមត្តកិច្ចបានសាងដាក់លើរថយន្តផ្សេង ហើយនាំយកមកសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ ដោយអនុវត្តន៍និតិវិធីជាធរមាន។ ចំពោះលទ្ធផលត្រួតពិនិត្យដូចខាងក្រោម បានរកឃេីញ ពងត្រីបង្កកចំនួន ១០០កេស, ប្រហិតសាច់មាន់បំពងម្សៅចំនួន ៤០កេស, ប្រហិតSHENGLONGចំនួន ៤៥កេស, ប្រហិតបន្ទះសាច់មាន់បំពងម្សៅចំនួន ៤៦កេស, សាច់មាន់ចង្កាក់ប្រឡាក់គ្រឿងចំនួន ២៤កេស, ឈាមទាចំនួន ៤៩កេស, ពោះគោចំនួន ៥កេស, ព្រុយត្រីសាម៉ុន ចំនួន៤កេស, កន្ទុយជ្រូកចំនួន ២៤កេស, សាច់មាន់ចំនួន ២៩កេស, សាច់គោចំនួន ៤០កេស, ក្រលៀនគោចំនួន២កេស, ពោះវៀនជ្រូកចំនួន ១០កេស និងឆ្អឹងជំនីជ្រូកចំនួន ២០កេស។ សរុបទាំងអស់ចំនួន ៤៣៨កេស ស្មើនឹង ៦១៩៩គីឡូក្រាម។
ក្រោយកិច្ចសហការពីមន្ត្រីជំនាញ ក.ប.ប បានពិនិត្យឃើញថា សាច់បង្កកបានទាំង ១៤មុខខាងលើ មន្ត្រីក.ប.បបានធ្វើពិសោធន៍ បានបញ្ជាក់ថា សាច់បង្កកខាងលើខូចគុណភាព មិនអាចឱ្យចរាចរណ៍លើទីផ្សារឡើយ។ ដូចនេះសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ មន្ត្រីជំនាញ ក.ប.ប និងកម្លាំងកងរាជហត្តខេត្តកំពង់ស្ពី និងសមត្ថកិច្ចពាក់ព័ន្ធ បានសម្រេចធ្វើការដុតកម្ទេចចោល។គេមិនដឹងថាតើហេតុអីសមត្តកិច្ចមិនឃាត់ខ្លួនអ្នកដឹកជញ្ជូនសាច់បង្កកកនិងបន្តស្រាវជ្រាវរកមុខមន្ត្រីដែលគុបគិតគ្នាឲ្យឈ្មួញនាំចូលខុសច្បាប់នោះទេ។បើនៅតែធុនហ្នឹងទៀតចាប់ម៉ាអាយ៉ូសក៏មិនអស់ដែរ៕