» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5024 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100791 នាក់

បើក​ម៉ូតូ​កង់​បី​បុក​កិន​សុនខ​ឆ្លងផ្លូវ បើក​រត់​ពេល​ឃាត់​បាន​ទាស់​គ្នា​ដល់​ប៉ុស្តិ​ម៉ូតូ​កង់​បី​មួយទៀត​បក់​ធ្លាក់​ប្រឡាយទឹក​


​ភ្នំពេញ ៖ ករណី​យ៍​បើក​ម៉ូតូ​កង់​បី​បុក​សុនខ​ហើយ​រត់​កើតឡើង​កាលពី យប់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២៤​នេះ នៅតាម​បណ្ដោយ​ផ្លូវ​២២៥ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​
​នៅ​មុនពេល​កើតហេតុ បុរស​ម្នាក់​រត់​ម៉ូតូ​កង់​បី បាន​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​បុក​សុនខ ហើយ​ម្ចាស់​សុនខ​ខឹង ពូ​ម៉ូតូ​កង់​បី បើក​បុក​សុនខ ហើយ​មិន​ព្រម​ឈប់​សុំទោស បែរជា​បើក​ម៉ូតូ​កង់​បី​រត់​គាត់​ក៏​រត់​ដេញតាម​ឃាត់​បាន​បន្ទាប់មក​ភាគី​ទាំងសងខាង​បាន​ជជែក​គ្នា​ទៅវិញទៅមក​យ៉ាង​តឹងសរសៃក​ដាក់គ្នា ។a dog car2 

ភាគី​ខាង​ម៉ូតូ​កង់​បី​ឥណ្ឌា បាន​និយាយ​ប្រាប់ថា ខណៈពេល​គាត់​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​បុក​សុនខ ហើយ​វា​ស្រែក​រត់គេចខ្លួន​ទៅ​បាត់ទៅ​។ គាត់​ថា​មិនបាន​ប៉ុនប៉ង​ចង់​បុក​សុនខ​នោះទេ តែ​ប្រញាប់​ទៅយក​ភ្ញៀវ​ទើប​មិនបាន​ឈប់ ។​​អ្នកស្រី​ម្ចាស់​សុនខ​បាន​និយាយ​ប្រាប់ថា​មិន​មេន​ចឹ​ង​ទេ ពេល​បុក​សុនខ​គាត់ ហើយ​ព្យាយាម​បើក​កិន​បន្ថែមទៀត​រួច​បើក​រត់​មិន​ព្រម​ឈប់​សុំទោស ហើយ​ស្រែក​អោយ​គាត់​ថែមទៀត ព្រមទាំង​បើក​ម៉ូតូ​កង់​បី​រត់ ។​

​អ្នកស្រី​ម្ចាស់​សុនខ បាន​និយាយ​ប្រាប់ថា គាត់​ស្រឡាញ់​សុនខ​គាត់​ណាស់ ចាត់ទុក​ដូច​សមាជិក​មួយរូប ហើយ​គាត់​បាន​បញ្ជាក់ទៀតថា សុនខ​គាត់​មានឈ្មោះ​ចែ​ន នី ឥឡូវ​រត់គេច​បាត់​ហើយ ។​
​ក្រោយពេល​កើតហេតុ​បន្ទាប់ពី​ភាគី​ទាំងសងខាង ម៉ូតូ​កង់​បី មាន​បក្សពួក​ជាច្រើន​នាក់ មក​ឈ្លោះប្រកែក​កាន់​ខាង​ម៉ូតូ​កង់​បី ចំណែក​ខាង​អ៊ំស្រី មាន​ក្រុមគ្រួសារ​គាត់​ជាច្រើន​នាក់ ដែល​បាន​ឈ្លោះប្រកែក​គ្នា​ទៅវិញទៅមក​ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​នាំ​ភាគី​ទាំងសងខាង​យកទៅ​សួរ​នាំនៅ​ប៉ុស្តិ៍នគរបាល​ធ្វើការ​សម្របសម្រួល​គ្នា បញ្ចប់​នៅ​ប៉ុស្តិ៍​ដោយ​អោយ​ខាង​ម៉ូតូ​កង់​បី សុំទោស​ទៅ​ម្ចាស់​សុនខ​បញ្ចប់រឿង​។​

​ដោយឡែក​ក្រៅពី​ម៉ូតូ​កង់​បី​បុក​ឆ្កែ​កាលពី ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២៤ នៅក្នុង​ប្រឡាយទឹក​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​មុខ​អគ្គបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ស្ថិតនៅ​ក្នុងភូមិ​អង្គ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ក៏មាន​ម៉ូតូ​កង់​បី​មួយគ្រឿង​ទៀត​បើក​ធ្លាក់ចូល​ប្រឡាយទឹក​ដែរ ។​​បុរស​ជា​អ្នកបើកបរ​កង់​បី​នោះ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ ឬ ទីលំនៅ​របស់គាត់​នោះឡើយ គាត់​ស្រវឹង​ជោកជាំ ហើយ​បើកបរ​ម៉ូតូ​កង់​បី​១​គ្រឿង​ពណ៍ និង​ពុំ​ដឹងថា​ពាក់​ស្លាក​លេខ​ប៉ុន្មាន​នោះដែរ ព្រោះ​វា​បាន​លិចទៅ​ក្នុង​ទឹក​មើលមិនឃើញ​ស្លាក​លេខ​នោះទេ ។​

​ពេលនោះ​អ្នកដំណើរ​តាមផ្លូវ​បាននាំគ្នា​លើក​គាត់​ចេញពី​ក្នុង​ទឹក​ទាន់​ទើប​មិន​ឈ្លក់ទឹក​ស្លាប់ ប៉ុន្តែ​គាត់​បាន​រងរបួស​ធ្ងន់​ធ្ង​រ បន្ទាប់មក​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់ ។ ចំណែក​ម៉ូតូ​កង់​បី​នោះបាន​ស្ថិតនៅក្នុង​ទឹក​ប្រឡាយ​ទឹកស្អុយ​នោះ រហូតដល់​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ដដែល ទើប​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​៣ បានដឹង ហើយ​ឲ្យ​ម្ចាស់​ទាញយក​ចេញ​យកទៅ​ធ្វើ​ការជួសជុល​ឡើងវិញ​ដោយ​ខ្លួនឯង ៕a dog car a dog car1 a dog car3 


​