» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3112 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098879 នាក់

តើ​ការបាញ់ប្រហារ​នាំ​ឲ្យ​គ្រោះ​របស់ លោក ដូ​ណា​ល់ ត្រាំ ក្លាយទៅជា​លាភ​?

សហរដ្ឋ​អាម៉េរិក​៖ បេក្ខជន​ប្រធានាធិបតី​អាម៉េរិក​មកពី​គណបក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បានបង្ហាញ​ខ្លួន​ជា​សាធារណៈ​ជា​លើកដំបូង នា​ដើម​សប្តាហ៍​នេះ ដោយ​គេ​ឃើញ លោក​ត្រាំ​មាន​រុំបង់​នៅលើ​ត្រចៀក​ខាងស្តាំ ខណៈ​កំពុង​ចូលរួម​នៅក្នុង​សន្និបាត​របស់​គណបក្ស​នៅឯ​ទីក្រុង​មី​ល​វ៉ា​គី (Milwaukee) រដ្ឋ​វី​ស​ខូ​ស៊ីន (Wisconsin) រយៈពេល ៤ ថ្ងៃ ។a trama7

ការបង្ហាញ​ខ្លួន​ជា​សាធារណៈ​របស់លោក​ត្រាំ ពេលនេះ បាន​ធ្វើឡើង​បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ​ផ្នែក​ច្បាប់​ដ៏​សំខាន់​មួយ​គឺ​ទទួលបាន​ការតែងតាំង​បេក្ខជន​ប្រធានាធិបតី និង​បន្ទាប់ពី​លោក​រង​ការប៉ុនប៉ង​បាញ់សម្លាប់​ពី​សំណាក់​ខ្មាន់កាំភ្លើង​អាយុ ២០ ឆ្នាំ​ម្នាក់​ឈ្មោះ ថូ​ម៉ាស ម៉ាត់​ធ្យូ ក្រុ​ក (Thomas Matthew Crooks) កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លងទៅ អំឡុង​លោក​ត្រាំ កំពុង​ជួបជុំ​ឃោសនា​ជាមួយ​អ្នកគាំទ្រ​នៅឯ​រដ្ឋ​ភែ​ន​ស៊ី​ល​វ៉ា​នី (Pennsylvania) ។

​សម្រាប់​ការបោះឆ្នោត លោក​ត្រាំ ក៏បាន​តែងតាំង​សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​មកពី​រដ្ឋ​អូ​ហៃ​យ៉ូ (Ohio) លោក ជេ​ម ដា​វីដ វែ​ន (James David Vance) ឬ​ស្គាល់​ថា ជេ​ឌី វែ​ន (J.D. Vance)​ជា​អ្នកនយោបាយ​មួយរូប​ដែល​ធ្លាប់តែ​រិះគន់​អតីត​ប្រធានាធិបតី​យ៉ាង​ចាស់ដៃ ឱ្យធ្វើជា​អនុ​ប្រធានាធិបតី ។ ការជ្រើសរើស លោក ជែ​ម ដា​វីដ វែ​ន (James David Vance) ដែលជា​អ្នកនិពន្ធ​សៀវភៅ ហ៊ីល​ប៊ី​លី អេ​លី​ជី "Hillbilly Elegy" (​ជា​ប្រភេទ​សៀវភៅ​និយាយ​អំពី​ជីវប្រវត្តិ បញ្ហា​ប្រឈម សង្គម និង​សេដ្ឋកិច្ច​អាម៉េរិក ដែល​លក់ដាច់​បំផុត​)​អាច​នឹង​ជួយ​បង្កើន​ចំនួន​អ្នកបោះឆ្នោត​គាំទ្រ​លោក​ត្រាំ សម្រាប់​ការបោះឆ្នោត​នា​ថ្ងៃទី​៥ ខែវិច្ឆិកា ។​ទោះ​ធ្លាប់​បោះពាក្យ​សម្តី​វាយប្រហារ​លោក​ត្រាំ ក្នុង​ឆ្នាំ​២០១៦​ក៏ពិតមែន ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះមក លោក​បាន​ទទួលយករ​បៀ​ប​វារៈ​ប្រជាភិថុតិ​របស់​អតីត​ប្រធានាធិបតី​អាមេរិក​រូបនេះ ហើយ​ទទួលយក​ការតែងតាំង​ពី​លោក ត្រាំ ឈរឈ្មោះ​ប្រជែង​តំណែង​ព្រឹទ្ធសភា​។​

​លោក Vance បាន​ប្រាប់ Fox News កាលពី​ខែ​មុន​ថា “​ខ្ញុំ​បាន​យល់​ខុស​ចំពោះ ដូ​ណា​ល់ ត្រាំ​។ ខ្ញុំ​គិត​មិន​ដល់​សោះ​ថា គាត់​នឹង​ក្លាយជា​ប្រធានាធិបតី​ដ៏​ល្អ​បែបនេះ​។ គាត់​គឺជា​ប្រធានាធិបតី​ដ៏​អស្ចារ្យ ហើយ​វា​ជាហេតុ​ផល​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ខិតខំ​ប្រឹងប្រែង ដើម្បី​ជួយ​ឲ្យ​គាត់​ទទួលបាន​អាណត្តិ​ទី​ពីរ​”​។​​សូមបញ្ជាក់ថា បន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ លោក Vance បាន​ចុះឈ្មោះ​ចូលរួម​ក្នុង​កង​ម៉ា​រី​ន​អាមេរិក ហើយ​បម្រើការ​ជា​អ្នកឆ្លើយឆ្លង​ព័ត៌មាន​សមរភូមិ​ជាមួយ​កង​ម៉ា​រី​នទី​២​ដែល​កំពុង​ដាក់ពង្រាយ​នៅ​ប្រទេស​អ៊ីរ៉ាក់​។ ក្រោយមក គាត់​បានទទួល​សញ្ញាប័ត្រ​ច្បាប់​ពី​សាកលវិទ្យាល័យ Yale​។​
​បុរស​ម្នាក់​នេះហើយ គឺជា​សមាជិក​ម្នាក់​ក្នុងចំណោម​អ្នក​សាធារណរដ្ឋ​កំពូលៗ​ដំបូង​គេ ដែល​ចោទប្រកាន់​ចំៗ​ទៅលើ​វោហារសាស្ត្រ​ញុះញង់​របស់​យុទ្ធនា​ការឃោសនា​បក្ស​ប្រជាធិបតេយ្យ​ថា​ជាដើម​ចម ជំរុញ​ឲ្យ​មានការ​ប៉ុនប៉ង​ធ្វើឃាត​លោក ត្រាំ នៅឯ​ពិធី​ជួបជុំ​អ្នកគាំទ្រ​កាលពី​ថ្ងៃ​សៅរ៍​។​

​ក្រៅពី​ជ្រើស​មនុស្ស​ដែល​ធ្លាប​រិះគន់​មកជា​អ្នក​ជួយ​ការពារ​បើ​រំលឹក​ពី​ពេល​ឃោសនា​ហើយ​ត្រូវគេ​លួច​បាញ់​លោក ដូ​ណា​ល់ ត្រាំ នៅតែមាន​ភាព​ឆ្លាត​វៃ បើទោះជា​លោក​ស្ថិតក្នុង​ស្ថានការណ៍​គ្រោះថ្នាក់​ក៏ដោយ​។ កងការពារ Secret Service បាន​ជំរុញ​ឱ្យ​លោក​ភៀសខ្លួន​ចុះ​ពីលើ​វេទិកា នៅ​បន្ទាប់ពី​គ្រាប់កាំភ្លើង​មួយ​គ្រាប់​របស់​ខ្មាន់កាំភ្លើង​ហោះ​ប៊ិះ​ត្រូវ​ក្បាល​របស់លោក និង​ធ្វើឱ្យ​លោក​របួស​ត្រង់​ស្លឹកត្រចៀក​ខាងស្ដាំ​។ ប៉ុន្តែ លោក ត្រាំ ដែលមាន​ឈាម​ប្រឡាក់​លើ​ផ្ទៃមុខ មិនបាន បណ្ដោយឱ្យ​ឱកាសល្អ​កន្លងផុត​ទៅនោះ​ទេ​។ លោក​បាន​ប្រឹង​ប្រវេប្រវា​នៅក្នុង​រង្វង់​ដៃ​កង​អង្គរក្ស និង​បាន​លើក​ក្ដាប់​ដៃស្ដាំ​លើកឡើង​លើ ព្រមទាំង​ស្រែក​ទៅកាន់​អ្នកគាំទ្រ​នៅឯ យុទ្ធនាការ​ឃោស​បោះឆ្នោត​ក្នុង​រដ្ឋ Pennsylvania កាលពី​ថ្ងៃទី​១៣ ខែកក្កដា​ថា «​ប្រយុទ្ធ ប្រយុទ្ធ​»​។​

​រូបភាព​ដែល​លោក ដូ​ណា​ល់ ត្រាំ ក្ដាប់​ដៃស្ដាំ​លើកឡើង​លើ​នេះ​ត្រូវបាន​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត​នៅតាម​ក្រប​ទំព័រមុខ​នៃ​សារព័ត៌មាន​អន្តរជាតិ​ធំៗ និង​ត្រូវបាន​ចែករំលែក​លើ បណ្ដាញ​ទំនាក់ទំនង​សង្គម​។ ភ្លាមៗ​នោះ​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​បាន​ចេញមុខ​បង្ហាញ​ការគាំទ្រ​ចំពោះ​លោក ត្រាំ ហើយ​សូម្បីតែ​មហាសេដ្ឋី​អាមេរិក​ដូចជា​លោក Bill Ackman និង​លោក Elon Musk ក៏បាន​ចេញមុខ​ប្រកាស​គាំទ្រ​លោក ត្រាំ ជា​សាធារណៈ​ក្នុងការ​ប្រកួតប្រជែង​យក​តំណែង​ជា​ប្រធានាធិបតី តទល់​ជាមួយ​លោក ចូ បៃ​ដិ​ន ខណៈ​អ្នកបោះឆ្នោត​ដែល​មិនទាន់បាន សម្រេច​ថា​តើ​ត្រូវ​បោះ​ឱ្យ​នរណា ក៏​ប្រហែលជា​អាច​ដូរ​ចិត្ត​បោះ​ឱ្យ​លោក ត្រាំ ផងដែរ​។​

​លោក Matthew Wilson ជា​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​មកពី​សាកលវិទ្យាល័យ Southern Methodist University យល់ថា​រូបភាព​បង្ហាញ​ពី​ភាពក្លាហាន​របស់លោក ដូ​ណា​ល់ ត្រាំ ជាមួយ​ឈាម​ប្រឡាក់​លើ​ផ្ទៃមុខ និង​ការ​ក្ដាប់ដៃ​លើកឡើង​លើ គឺជា​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​មួយ​ដ៏​ប៉ិនប្រសប់ ដែល​អាច​នឹង​ជួយ​លោក ដូ​ណា​ល់ ត្រាំ យ៉ាងហោចណាស់​ក៏​មួយរយៈ​ពេល​ដែរ នៅក្នុង​ចំណោម​អ្នកបោះឆ្នោត​ដែល​មិនទាន់​សម្រេចចិត្ត​បោះ​ឱ្យ​នរណា​។

​សូមបញ្ជាក់ថា មុន​មានការ​ប៉ុនប៉ង​ធ្វើឃាត​លើ​រូបលោក លោក​ដូ​ណា​ល់ ត្រាំ បាន​ប្រឈមមុខ​នឹង​ព្រឹត្តិការណ៍​អាស្រូវ​ជាច្រើន​ដែល​សុទ្ធតែអាច បំផ្លាញ​មហិច្ឆតា​នយោបាយ​ចង់​ក្លាយជា​ប្រធានាធិបតី​អាមេរិក​សាជាថ្មី ក្នុងការ​បោះឆ្នោត​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា​ខាងមុខ​របស់លោក​។ កាលពី​ឆ្នាំ​២០២១ លោក ត្រាំ បាន​ដើរ​ចេញពី​សេត​វិមាន​ដោយ​បន្សល់ទុក​នូវ​ភាពចម្រូងចម្រាស ក្រោយ​ក្រុម​អ្នកគាំទ្រ​របស់លោក​បាន​សម្រុកចូល​អុកឡុក​វិមាន Capitol កាលពី​ថ្ងៃទី​៦ ខែមករា ដើម្បី​រារាំង​ការប្រកាស​ជ័យជម្នះ​របស់លោក ចូ បៃ​ដិ​ន ក្នុងការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០២០​។ ចូលដល់​ខែសីហា ឆ្នាំ​២០២២ ប៉ូលិស FBI បាន​ចុះ​ឆែកឆេរ​ភូមិគ្រឹះ Mar-a-Lago របស់លោក ក្រោម ក្របខណ្ឌ​នៃ​ការស៊ើបអង្កេត​ជុំវិញ​ការចោទប្រកាន់ថា​លោក ត្រាំ​បាន​លាក់ទុក​ឯកសារ​សម្ងាត់​ជាតិ ក្រោយ​ចុះ​ចេញពី​តំណែង​។

នៅ​ឆ្នាំ​២០២៣ ចៅក្រម​ក្រុង​ញូវយ៉ក​ម្នាក់​បាន​រកឃើញថា លោក ត្រាំ បាន​បៀតបៀន​ផ្លូវភេទ​លើ​អ្នកនិពន្ធ​ម្នាក់ គឺ​លោកស្រី E. Jean Carroll និង​បាន​បង្គាប់​ឱ្យ​លោក​សងជំងឺចិត្ត ៥​លាន​ដុល្លារ​។ ក្នុង​ខែមករា ឆ្នាំ​ដដែល លោក ត្រាំ ត្រូវបាន​ចៅក្រម​បង្គាប់​ឱ្យ​បង់ប្រាក់ ៨០​លាន​ដុល្លារ​ដល់​អ្នកនិពន្ធ​រូបនោះ​ពីបទ​បរិហារកេរ្តិ៍​។ លើសពីនេះទៅទៀត កាលពី​ជាង​៦​សប្ដាហ៍​កន្លងទៅនេះ លោក ត្រាំ ត្រូវបាន​តុលាការ​រកឃើញថា​មាន​ពិរុទ្ធ​លើ​បទ​ចោទ​ព្រហ្មទណ្ឌ​ចំនួន ៣៤​បទ​ចោទ ពាក់ព័ន្ធ​នឹង​ការ​ក្លែងបន្លំ​ឯកសារ​រកស៊ី ដើម្បី​សូកលុយ​បំបិទមាត់​អតីត​តារា​ថតកុន​កូនជ្រូក​ម្នាក់​កុំឱ្យ​និយាយ​ពី​រឿងអាស្រូវ​ផ្លូវភេទ​រវាង​អ្នក​ទាំង​២​។​

​ក៏ប៉ុន្តែ ឧបទ្ទវហេតុ​នៅឯ​ទីក្រុង Butler រដ្ឋ Pennsylvania បានបង្ហាញ​ពី​ភាព​ប៉ិនប្រសប់​របស់លោក ត្រាំ ក្នុងការ​ប្រែ «​គ្រោះ​ទៅជា​លាភ​»​។ ការប៉ុនប៉ង​ធ្វើឃាត​មិនបាន​សម្រេច បាន​ជួយ​ពង្រឹង​ឥទ្ធិពល របស់លោក ត្រាំ នៅក្នុង​គណបក្ស​សាធារណរដ្ឋ ដែល​ត្រៀម​ប្រកាស​តែងតាំង​រូបលោក​ជា​បេក្ខជន​ប្រធានាធិបតី​ជា​ផ្លូវការ នៅឯ​សមាជជាតិ​របស់​បក្ស ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​១៨ ខែកក្កដា​នេះ ក្នុង​រដ្ឋ Wisconsin​។ បើតាម​ទិន្នន័យ​ពី​ស្ថាប័ន PredictIt នៅ​បន្ទាប់ពី​មានការ​បាញ់ប្រហារ​កាល​ពីថ្ងៃ​សៅរ៍ ថ្ងៃទី​១៣ ខែកក្កដា ឱកាស​ឈ្នះ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​របស់លោក ត្រាំ បាន​កើនឡើង​គួរឱ្យកត់សម្គាល់​។​

​លោក Darrell Scott ដែលជា​ទីប្រឹក្សា​ក្រៅផ្លូវការ​នៃ​ក្រុម​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់លោក ត្រាំ បានកត់សម្គាល់​ថា​លោក ត្រាំ នឹង​ទទួល​បានការ​អាណិត​សូរ និង​ការ​យល់ចិត្ត​កាន់តែច្រើន​ពី​ប្រជាជន​អាមេរិក ពីព្រោះ​មនុស្ស​គ្រប់គ្នា​ដឹង​យ៉ាងច្បាស់​ថា ការប៉ុនប៉ង​ធ្វើឃាត​គឺជា​រឿង​មិន​ត្រឹមត្រូវ​។​មកទល់នឹង​ពេលនេះ ចេតនា​ប៉ុនប៉ង​ធ្វើឃាត​លោក ត្រាំ របស់​ខ្មាន់កាំភ្លើង​ឈ្មោះ Thomas Matthew Crooks មាន​អាយុ​២០​ឆ្នាំ​ដែល​ត្រូវបាន​បាញ់សម្លាប់​នៅ​កន្លែង កំពុងស្ថិត​នៅក្រោម​ការ​ស៊ើបអង្កេត នៅឡើយ​។a trama4 a trama5 a trama a trama2 

​