
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 341 នាក់
ម្សិលមិញ 11753 នាក់
សរុប 21095256 នាក់
ភ្នំពេញ ៖ នា ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ប្រជាពលរដ្ឋចំនួន២៣០នាក់( ស្រី១៦០នាក់) តំណាងឲ្យប្រជាពលរដ្ឋចំនួន១,០៩៤គ្រួសារ ដែលចាញ់បោកក្រុមហ៊ុនពិភពដីមាសរបស់លោកឧកញ៉ាហ៊ី គឹមហុងដែលត្រូវបានតុលាការដោះលែងបាត់នោះ បានលើកគ្នាពីសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទៅកាន់ការិយាល័យមេធាវី តាំង ស៊ីនហុង ដែលមានទាំងស្ថិតនៅក្នុងបុរីពិភពថ្មី២ ផ្ទះលេខ១០១ ផ្លូវលេខ០២ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីពឹងឲ្យជួយការពារក្ដីនិងដាក់ពាក្យប្ដឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
មន្ត្រិនគរបាលបានឲ្យដឹងថា នៅក្នុងពេលនោះ ប្រជាពលរដ្ឋខាងលើមិនបានធ្វើការតវ៉ា ឬធ្វើអ្វីដែលនាំឲ្យមានការប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានខណ្ឌដង្កោនោះទេ ។ ពួកគាត់គ្រាន់តែបានទៅប្រមូលផ្ដុំនៅការិយាល័យមេធាវីតាំង ស៊ីនហុង នោះរយៈពេលប្រមាណ១ម៉ោងប៉ុណ្ណោះ ហើយបន្ទាប់ពីធ្វើការងារជាមួយមេធាវីរួច នៅវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃដដែលនោះក៏បានរំសាយទៅផ្ទះវិញរៀងៗខ្លួន ។
សូមជម្រាបជូនថា ប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តក្រុងមួយចំនួនទៀត បានចាញ់បោកលោកឧកញ៉ាហ៊ី គឹមហុង ថៅកែក្រុមហ៊ុនពិភពដីមាស បណ្ដាលឲ្យខាតបង់ប្រាក់រាប់លានដុល្លារ តាមរយៈការអូសទាញរបស់ក្រុមហ៊ុនឲ្យដាក់ប្រាក់វិនិយោគលើវិស័យអចលនទ្រព្យទិញដីលក់ដី ដោយក្រុមហ៊ុននេះបានសន្យាផ្ដល់ប្រាក់ចំណេញត្រឡប់មកវិញ។ ប៉ុន្តែក្រោយពីទទួលបានដើមទុនដែលប្រមូលបានពីប្រជាពលរដ្ឋហើយ ក្រុមហ៊ុននេះពុំបានអនុវត្តន៍តាមកិច្ចសន្យាជាមួយប្រជាពលរដ្ឋទេ ។ត្រូវបានប្រជាពលរដ្ឋចោទថាជាអំពើឆបោក ហើយរហូតមកទល់និងពេលនេះពួកគាត់មិនទាន់ទទួលបានការប៉ះប៉ូវរាល់ការខាតបង់វិញនៅឡើយ ។
ឧកញ៉ាហ៊ី គឹមហុងដែល បានជាប់បណ្ដឹងប្រជាពលរដ្ឋរាប់ពាន់គ្រួសារ កាលពីវេលារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣កន្លងរួមនិងអង្គរក្សមួយចំនួនទៀត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននៅចំណុចស្នាក់ការក្រុមហ៊ុន ពិភពដីមាស ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ការចាប់ខ្លួននោះក្រោមបទឆបោកមានស្ថានទម្ងន់ទោស ការញុះញង់ឲ្យប្រព្រឹត្តអំពើប្រឆាំងអ្នករាជការសាធារណៈ និងការសម្អាតប្រាក់ ក្រោយលោកនិងអង្គរក្សប៉ះទង្គិចជាមួយសមត្ថកិច្ចនាពេលជួបដោះស្រាយជាមួយប្រជាពលរដ្ឋ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នោះ ។តែបានតែមួយដង្ហើមចង្រឹតតុលាកាក៏ដោះលែងលោកឧកញ៉ានោះបាត់ដោយមិនបានដោះស្រាយអ្វីជូនប្រជាពលរដ្ឋឡើយ។
ក្រោយពីការចាប់ខ្លួនបញ្ជូនទៅតុលាការ និងជាប់ពន្ធនាគាររយៈពេលប្រមាណ៣ខែប៉ុណ្ណោះ ឧកញ៉ាហ៊ី គឹមហុង រូបនោះត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញរហូតដល់សព្វថ្ងៃនេះ ទើបធ្វើឲ្យប្រជាពលរដ្ឋមិនស្ងប់ចិត្តឡើយ ៕