» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3430 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099197 នាក់

សង្ស័យចារកម្មសម្លាប់អតីត​អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អូឌីត​តែអាមេរិក​អត់​ហ៊ាន​ក្អក​ជាមួយ​​!

​តួ​គី​អា​រ៉ា​ប៊ី​សា​អ៊ី​ឌិ​ត​អាមេរិក៖​​ការបាត់​ខ្លួន​លោក ចា​ម៉ា​ល់ ខា​សូក​ជី (Jamal Khashoggi) អតីត​អ្ន​កាសែត​អារ៉ាប់​ប៊ី​សា​អូឌីត​ដែល​មកជ្រកកោន​នៅ​អាមេរិក​តាំងពី​ឆ្នាំ​២០១៧​ពេលលោក​បាន​ចូលទៅក្នុង​ស្ថាន​កុងស៊ុល​របស់​អារ៉ាប់​ប៊ី​សា​អូឌីត​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​ថ្ងៃទី ២ ខែតុលាបាន​បង្កចល្លាចល​ព​ត័​មាន​ពេញ​ពិភពលោក​។​a arabe j1 

មូលហេតុ​គឺ​ដោយសារ​លោក ចា​ម៉ា​ល់ ខា​សូក​ជី (Jamal Khashoggi) ដែលជា​អ្នក​ផ្តល់ព័ត៌មាន​ឱ្យ​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​និង​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត​និង​គោលនយោបាយ​មួយចំនួន​របស់​ព្រះអង្គម្ចាស់ ម៉ូ​ហា​ម៉េ​ត ប៊ី​ន សាល់​ម៉ាន់ បានដឹង​ពី​ចំណង​ទំនាក់ទំនង​របស់​មេដឹកនាំ​ព្រះរាជាណាចក្រ​អារ៉ាប់​ប៊ី​សា​អូឌីត​ជាមួយ​ក្រុម​អាល់​កៃ​ដា​នៅមុន​ព្រឹត្តិការណ៍ ១១ កញ្ញា​ឆ្នាំ​២០០១​មុនពេល រួច​រត់គេច ទៅ​រស់នៅ​អាមេរិក​។ នេះ​បើតាម​ការ​លាតត្រដាង​ពី​អតីត​មិត្ត​រួមការ​ងារ​ម្នាក់​។

ក្រុមមន្ត្រី​តួ​ក​គី​បាន​និយាយថា​អ្នកកាសែត​នេះ​ត្រូវបាន​ភ្នាក់ងារ​ស៊ើបការណ៍​ស​ម្ងា​ប់រប​ស់អា​រ៉ា​ប៊ី​សា​អូឌីត​សម្លាប់​នៅក្នុង​ស្ថាន​កុងស៊ុល ដែលជា​ការចោទប្រកាន់​មួយ​ត្រូវបាន​អា​រ៉ា​ប៊ី​សា​អូឌីត​បដិសេធ ដោយ​ទទូចថា​គាត់​បាន​ចាក​ចេញពី​ស្ថាន​កុងស៊ុល​នៅ​មួយសន្ទុះ​ក្រោយ​។ អស់​ជាច្រើន​ឆ្នាំ​មកនេះ អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អូឌីត​រូបនេះ​គឺជា​សំឡេង​លាក់ខ្លួន​មួយ​សម្រាប់​ដំណើរការ​ផ្លាស់ប្តូរ​ជា​លំដាប់​នៅក្នុង​ព្រះរាជាណាចក្រ​អ៊ីស្លាម​មួយ​នេះ​។​

នៅក្នុង​អត្ថបទ​មួយ​ចំណងជើង​ថា The Spectator (​អ្នកទស្សនា​) លោក​ប្រ៊ែ​ត​លី ដែល​ធ្លាប់​ធ្វើការ​ជាមួយ​លោក​ខា​សូក​ជី នៅ​កាសែត​ប្រចាំថ្ងៃ Saudi daily Arab News បាន​លាតត្រដាង​ថា លោក​ខា​សូក​ជី “​បានដឹង​រឿង​អាក្រក់ៗ​ច្រើន​” អំពី​ទំនាក់ទំនង​របស់​ព្រះរាជាណាចក្រ​នេះ​ជាមួយ​ក្រុម​អាល់​កៃ​ដា នៅមុន​ការវាយប្រហារ​ភេរវកម្ម​នៅ​ថ្ងៃទី ១១ កញ្ញា ឆ្នាំ ២០០១​។​លោក​ខា​សូក​ជី​ធ្លាប់ជា​មិត្ត​របស់​អូ​សា​ម៉ា​ប៊ី​ន​ឡា​ដិ​ន​ក្នុង​ទសវត្សរ៍ ១៩៨០ និង ១៩៩០ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន និង ស៊ូដង់​។​

​នៅ​គ្រានោះ គាត់​ត្រូវបាន​ទីភ្នាក់ងារ​ស៊ើបការណ៍​ស​ម្ងា​ប់​អា​រ៉ា​ប៊ី​សា​អូឌីត​ជួល​ដើម្បី​បញ្ចុះបញ្ចូល​ប៊ី​ន​ឡា​ដិ​ន​ឱ្យ​បង្កើត​សន្តិភាព​ជាមួយ​គ្រួសារ​ស្តេច​អា​រ៉ា​ប៊ី​សា​អូឌីត​។​
​ចុងក្រោយ លោក​ខា​សូក​ជី​គឺជា​មនុស្ស​តែ​ម្នាក់​គត់​នៅក្រៅ​គ្រួសារ​រាជវង្ស ដែល​ដឹង​រឿង​លម្អិត​នៃ​ការជាប់​ពាក់ព័ន្ធ​របស់​ពួកគេ​ជាមួយ​ប៊ី​ន​ឡា​ដិ​ន ដែល​លោក​ប្រ៊ែ​ត​លី​និយាយថា​អាច​នឹងមាន​សារៈសំខាន់ ប្រសិនបើ​លោក​ខា​សូក​ជី​បង្កើន​ការប្រឹងប្រែង​របស់ខ្លួន​ដើម្បី​បំផ្លាញ​ព្រះអង្គម្ចាស់​សាល់​ម៉ាន់​។​ដើម្បី​ដោះស្រាយ​ចំណោទ លោក Ibrahim Kalin អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​តួ​ក​គី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​តុលា​ថា​ប្រទេស​តួ​ក​គី​និង​អារ៉ាប៊ីសាអ៊ូឌីត​បាន​យល់ព្រម​បង្កើត​ក្រុមការងារ​រួមមួយ​ដើម្បី​ស៊ើបអង្កេត​ការបាត់​ខ្លួន​របស់​អ្នកកាសែត​អារ៉ាប៊ីសាអ៊ូឌីត លោក Jamal Khashoggi ។​

​ក្រុម​រដ្ឋអាជ្ញា​តួ​ក​គី​បាន​បើក​ការស៊ើបអង្កេត​រក​កន្លែង​ស្នាក់នៅ​របស់​អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អូឌីត​នេះ​។​ប៉ូលីស​តួ​ក​គី​បាន​និយាយថា​ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត​១៥​នាក់​ដោយ​រួមទាំង​មន្ត្រី​មួយចំនួនទៀត​បានមក​ដល់ទី​ក្រុង​អ៊ី​ស្តង់​ប៊ុល​តាម​យន្តហោះ​ចំនួន​២​ហើយ​បាន​ចូលទៅ​ស្ថាន​កុងស៊ុល ខណៈពេលដែល លោក ចា​ម៉ា​ល់ ខា​សូក​ជី (Jamal Khashoggi) បាន​ស្ថិតនៅ​ខាងក្នុង​។​​មនុស្ស​៨​នាក់​ក្នុងចំណោម​ជនសង្ស័យ​១៥​ដែល​ពាក់ព័ន្ធ​នឹង​អ្នកកាសែត​ដែល​បាត់​ខ្លួន​នេះ ត្រូវ​បានកំណត់​អត្តសញ្ញាណ​ដោយ​ប៉ូលិស​តួ​ក​គី​។​

​សេចក្តីរាយការណ៍​មួយ​បាន​និយាយថា លោក Jamal Khashoggi គឺ​ទំនងជា​ត្រូវបាន​សម្លាប់​នៅ​ខាងក្នុង​បរិវេណ​នោះ ប៉ុន្តែ​ការលើកឡើង​បែបនេះ ត្រូវបាន​បដិសេធ​ដោយ​ក្រុម​អាជ្ញាធរ​អារ៉ាប៊ីសាអ៊ូឌីត​ថា​គ្មាន​មូលដ្ឋាន​។​​កាលពី​ថ្ងៃ​អង្គារ អារ៉ាប៊ីសាអ៊ូឌីត បាន​អញ្ជើញ​ក្រុម​អ្នកជំនាញ​តួ​ក​គី និង​មន្ត្រី​មួយចំនួនទៀត​ដើម្បី​ពិនិត្យមើល​ស្ថាន​កុងស៊ុល​នេះ បន្ទាប់ពី​តួ​ក​គី​បានទាមទារ​ឱ្យរ​កនៅ​ស្ថាន​កុងស៊ុល​នេះ​។​

ទាក់ទង​និង​ការបាត់​ខ្លួន​លោក ចា​ម៉ា​ល់ ខា​សូក​ជី (Jamal Khashoggi) លោក​ដូ​ណា​ល់ ត្រាំ​នៅ ថ្ងៃ​ព្រហស្បតិ៍ ទី​១១ តុលា​បានបង្ហាញ​ពី​ការ​ចង់ដឹង​រឿងរ៉ាវ​ពិត​ជុំវិញ​ការបាត់​ខ្លួន​អ្នកកាសែត​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ូល ប្រទេស​តួ​ក​គី​នេះ « យើង​នឹងធ្វើ​ការសិក្សា​លើ​បញ្ហា​នេះ​ឲ្យ​បាន​ល្អិតល្អន់​ជាទីបំផុត​។ ខ្ញុំ​មិន​ចូលចិត្ត​រឿងរ៉ាវ​បែបនេះ​ទាល់តែសោះ » ។ តាម​លោក​ត្រាំ​ថា ក្រុម​អ្នកស៊ើប​អង្កេត​អាមេរិក​កំពុងធ្វើការ​ជាមួយ​ប្រទេស​តួ​ក​គី និង​អា​រ៉ា​ប៊ី​សា​អូឌីត​ដើម្បី​ដឹង​ស្វែងរក​ការពិត​ជុំវិញ​ការបាត់​ខ្លួន​លោក​ហ្សា​ម៉ា​ល់​។ តែ​ទោះជា​យ៉ាងនេះ​ក្តី លោក​ត្រាំ​ហាក់​មិន​ចង់​និយាយ​ដល់​ការ​លុប ឬ​ព្យួរ​កុងត្រា​អាវុធ​រ៉ាប់​ពាន់​លាន​ដុល្លារ​ដែល​អាមេរិក​មាន​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​ទេ​។ សម្រាប់​លោក​ត្រាំ អាមេរិក​មិនអាច​ទុក​ឲ្យ​ចិន និង​រុស្ស៊ី​យកលុយ​ពី​អា​រ៉ា​ប៊ី​សា​អូឌីត​ជំនួស​អាមេរិក​ឡើយ​។​

« ខ្ញុំ​មិនមែន និង​គ្មាន​បំណង​ណាមួយ​ដើម្បី​ទៅ​រារាំង​ប្រទេសមួយ​ដែល​បាន​ចំណាយលុយ​រាប់សិប​ពាន់​លាន​ដុល្លារ​ដែលជា​ទឹកប្រាក់​ដ៏​សម្បើម​អស្ចារ្យ ហើយ​បែរជា​ទុក​ឲ្យ​ប្រទេស​រុស្ស៊ី និង​ប្រទេស​ចិន​ជា​អ្នកប្រមូល​យកលុយ​ទាំងអស់​នោះទេ​។ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ចំណាយលុយ​ចំនួន ១១០ ០០០​លាន​ដុល្លារ​ដើម្បី​ទិញ​គ្រឿង​សព្វាវុធ និង​សម្ភារៈ​បរិក្ខារ​យោធា និង​ទិញ​របស់របរ​ជាច្រើន​ផ្សេងទៀត​របស់​អាមេរិក​។​

​ខ្ញុំ​មិន​ចូលចិត្ត​លើ​គំនិត​ដែល​ចង់​ឲ្យ​មានការ​លប់ចោល​កុងត្រា​វិនិយោគ​ក្នុង​ទឹកប្រាក់​ដល់​ទៅ ១១០ ០០០​លាន​ដុល្លារ​ដែល​អាមេរិក​មាន​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​ឡើយ​។ ហេតុផល​គឺ​សាមញ្ញ អា​រ៉ា​ប៊ី​សា​អូឌីត​នឹង​ងាក​ទៅ​ចាយវាយ​ជាមួយ​រុស្ស៊ី និង​ចិន​វិញ​។ បើ​យើង​ជ្រើស​យក​ផ្លូវ​លុប ឬ​ព្យួរ​កុងត្រា​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត អា​រ៉ា​ប៊ី​សា​អូឌីត​ប្រាកដជា​និយាយថា OK យើង​ឈប់​ទិញ​ពី​ក្រុមហ៊ុន​អាមេរិក Boeing ឬ​ពី​ក្រុមហ៊ុន Lokeed ហើយ​ទៅ​ទិញ​ពី​រុស្ស៊ី និង​ពី​ចិន​វិញ​ម្តង​។​​ដូច្នេះ​សម្រាប់​យើង តើ​នេះ​អាចជា​រឿង​ល្អ​ទេ​?​។ គេ​ពិត​ជាមាន​មធ្យោបាយ ឬ​ផ្លូវ​ផ្សេង​ដើម្បី​ដោះស្រាយ​បញ្ហា »៕a arabe j2 a arabe j a arabe jour1 


​