» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2614 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098381 នាក់

កម្ពុជា​នឹង​រៀបចំ​ការប្រកួត​ក្បាច់គុន​បុរាណ​ខ្មែរ​គ្រប់​ទម្រង់​សម្តេចនាយក​រដ្ឋមន្ត្រី បើកឱកាស​ឱ្យ​អ្នក​ស្នេហា​ក្បាច់គុន​ដាក់ពាក្យ​ចូលរួម​ប្រកួត នៅ​ខែតុលា​រៀងរាល់ឆ្នាំ​


​ភ្នំពេញ​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​ដល់​អ្នក​ស្នេហា​វិស័យ​ក្បាច់គុន​ឲ្យ​ដាក់ពាក្យ​ចូលរួម​ប្រកួត និង​បង្ហាញ​សមត្ថភាព នៅ​ខែតុលា​រៀងរាល់ឆ្នាំ ចាប់ពី​ឆ្នាំនេះ​ទៅ ។​​ការអំពាវនាវ​នេះ​ធ្វើឡើង​ក្នុង​ពិធី​បើក​ផ្លូវការ «​ការប្រកួត​យុទ្ធ​គុន​ចម្រុះ​ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​២» នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​ល្ងាច​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២៤​។​a mma1 

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែងអំណរគុណ​ដល់​គណៈប្រតិភូ​តំណាង​ចលនា​អូឡាំពិក និង​សមាគម​យុទ្ធ​គុន​ចម្រុះ​អាស៊ី ដែល​បានផ្តល់​ទំនុកចិត្ត​ដល់​កម្ពុជា ក្នុង​ការរៀបចំ​ការប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​យុទ្ធ​គុន​ចម្រុះ​អាស៊ី​លើក​ទី​២ នា​ឆ្នាំ​២០២៤​នេះ ខណៈ​កម្ពុជា​ទើបតែ​ទទួលជោគជ័យ​លើ​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​SEA Games លើក​ទី​៣២ និង ASEAN Para Games លើក​ទី ១២ ឆ្នាំ​២០២៣​។ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ប្រតិភូ​កីឡា​យុទ្ធ​គុន​ចម្រុះ​ទាំង ១៨ ប្រទេស​ដែល​បាន​ចូលរួម​នាពេលនេះ​។​

​សម្ដេច​ធិបតី​បាន​លើកឡើងថា ប្រជាជាតិ​កម្ពុជា​គឺមាន​យុទ្ធ​គុន​ខ្មែរ​បុរាណ​ច្រើន​ប្រភេទ គ្រប់​ទម្រង់ និង​ច្រើន​មេគុន ដែល​បន្សល់​ដោយ​ដូនតា​បុព្វបុរស​ខ្មែរ​តាំងពី​បុរាណកាល​មក​។​
​សម្ដេច​ធិបតី​៖ «​ខ្ញុំ​បាន​បានផ្ដល់​ជាគោលការណ៍​ឱ្យមាន​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ ក្នុង​ខែតុលា​ជា​រៀងរាល់ឆ្នាំ ចាប់​ណី​ឆ្នាំ​២០២៤​នេះ​តទៅ ដើម្បី​បើកចំហ​ទូលាយ​ដល់​អ្នក​ហាត់គុន​ខ្មែរ​បុរាណ​គ្រប់​ប្រភេទ គ្រប់​ទម្រង់ គ្រប់ទិសទី អាច​ចូលរួម​ប្រកួត​ទាំង​មហាជន ទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ទោះបី​សញ្ជាតិ​ខ្មែរ ឬ​បរទេស ក៏​អាច​ចូលរួម​ប្រកួត​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ​បាន​ទាំងអស់គ្នា​»​។​

​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​កីឡាករ អ្នកចេះ​ក្បាច់គុន​បុរាណ​ខ្មែរ យុវជន អ្នកចូលរួម​ទស្សនា ប្រជាពលរដ្ឋ​ទូទៅ​ចូលរួម​ហាត់​ក្បាច់គុន​ខ្មែរ​បុរាណ ដើម្បី​ចូលរួម​ប្រកួត ឬ​បង្ហាញ​សមត្ថភាព​ក្នុងការ​ប្រកួត​នាពេលខាងមុខ​នោះ​។ ចំពោះ​ជនបរទេស​ក៏​ស្វាគមន៍​ដែរ តែ​ត្រូវ​ចេះ​ក្បាច់គុន​ខ្មែរ ដូច្នេះ​អាច​រៀន​ក្បាច់គុន​ខ្មែរ​បាន មុន​ចូល​ប្រកួត​នៅ​ខែតុលា ឆ្នាំ​២០២៤​ខាងមុខ​។​​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ការរៀបចំ​បែបនេះ​គឺ​ដើម្បី​បង្ក​ឱកាស​ឱ្យ​អ្នកចេះ​ក្បាច់គុន​ខ្មែរ​បុរាណ​គ្រប់​ទម្រង់​មក​សម្ដែង មក​ប្រកួត​ក្នុងពេល​ជាមួយគ្នា បង្ហាញ​ទៅកាន់​ប្រជាជន យុវជន និង​មជ្ឈដ្ឋាន​អន្តរជាតិ​ថា កម្ពុជា​ពិតជា​មាន​ក្បាច់គុន​ច្រើនណាស់ និង​បង្ក​ឱកាស​ឱ្យមាន​ការស្រាវជ្រាវ ចងក្រង​ឡើងវិញ​ផងដែរ​។ ដូច្នេះហើយ​សម្ដេច​ធិបតី​ក៏បាន​ណែនាំ​ឱ្យ​រៀបចំ​បង្កើត​ក្រុម​ជំនុំជម្រះ ចងក្រង ស្រាវជ្រាវ​យុទ្ធ​គុន​ខ្មែរ​បុរាណ​ឡើងវិញ​។​

​សូមជម្រាបថា រាល់​ការរៀបចំ​ការប្រកួត​ក្បាច់គុន​កន្ល​មក ភាគច្រើន​គឺមាន​តែ​ការរៀបចំ​ដាចដោយឡែក ដូចជា ការប្រកួត​ប្រដាល់​គុន​ខ្មែរ ការប្រកួត​គុន​ល្បុក្កតោ​ប៉ុណ្ណោះ ប៉ុន្តែ​ចាប់ពី​ខែតុលា​នេះ​ទៅតាម​អនុសាសន៍​នាយករដ្ឋមន្ត្រី នៅ​ប្រទេស​កម្ពុជា​នឹងមាន​ការប្រកួត​គុន​ចម្រុះ​ខ្មែរ​បុរាណ ដែលមាន​លក្ខណៈ​ដូច​អន្តរជាតិ​ដែរ​៕a mma a mma2 a mma3 

​