» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2833 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098600 នាក់

នៅ​ខេត្ត​ព្រះសីហនុ​ចិន​ស្លាប់​ទាន់ហន់​ពីរ​នាក់​សុទ្ធតែជា​ជម្ងឺ​គាំងបេះដូង​!

 

​ខេត្ត​ព្រះសីហនុ​៖​បុរស​ជនជាតិ​ចិន​ម្នាក់​ដេកស្លាប់​នៅ​ជិត​រង្វង់​មូល​មច្ឆា​ក្នុង​បុរី​គុជ​អាស៊ី​នៅវេលា​ម៉ោង ១០​នឹង​០០​នាទី​ព្រឹក ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ ១ សង្កាត់​លេខ ៣ ក្រុង​និង​ខេត្ត​ព្រះសីហនុ​។​a china die1 

​តាមរយៈ​ឯកសារ​ផ្ទាល់ខ្លួន​ឈ្មោះ​ជនជាតិ​ចិន​ដែល​ស្លាប់​ឈ្មោះ 牛双锁 (Niu Shuangsuo)​កើត​នៅ​ថ្ងែ​ទី​២​ខែ​១០​ឆ្នាំ​១៩៦៩(៥០​ឆ្នាំ​) មាន​ទីកន្លែង​កំណើត អាស័យដ្ឋានៈ​លេខ ១៥ ភូមិ​ដា​ណាន​ភូមិ​ហាន់​សាន​ក្រុង​ភីង​ណាន​ស្រុក​គីន​ចូ​វ​ក្រុង​ធាន​ជី​ហៃ​ខេត្ត​កាន​ស៊ូ​។​

​ប្រភពព័ត៌មាន​ពី​សន្តិសុខ​នៅក្នុង​បុរី​គុជ​អា​ស៉ី​បានអោយដឹងថា​មុនពេល​កើតហេតុ​ដោយ​គាត់​បានធ្វើ​ដំណើរ​ទៅ​ទិញ​ម្ហូប​ក៏​ស្រាប់តែ​ភ្លាមនោះ​ក៏មាន​ក្មេងៗ​មួយក្រុម​រត់​មក​ប្រាប់​គាត់​ថា​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​ដេក​នៅ​ជិត​រង្វង់​មូល​មច្ឆា​បន្ទាប់មក​សន្តិសុខ​ខាងលើ​នោះបាន​ទៅ​មើល តែ​ជន​ជាតិចិន​នោះ​ដេកស្លាប់​បាត់ទៅហើយ​។​គាត់​បាន​ទាក់ទង​ផ្ដល់ព័ត៌មាន​ប្រាប់​ទៅ​សមត្ថកិច្ច​អោយជួយ​អន្តរាគមន៍​តែម្ដង គួ​បញ្ចាក់​ផងដែរ​ថា​ចំពោះ​ជំវិញ​ការស្លាប់​របស់​ជនជាតិ​នេះ​គឺ​មិនទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​នេះ​គឺជា​លើក​ទី​២​បន្ទាប់ពី​ជនជាតិ​ចិន​ម្នាក់​អាយុ​៥៤​ឆ្នាំ​ដែរ​បាន​ដួល​ស្លាប់​ក្នុង​ព្រលានយន្តហោះ​កងកេង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​២២​កុម្ភៈ​ពេល​រងចាំ​ជើងយន្តហោះ​ខ​ចេញទៅ​ខេត្តសៀមរាប ។

ករណី​យ៍​ចិន​ទាំងពីរ​នាក់​នេះ​បើតាម​បណ្តាញឃោសនា​នានា​ដាក់​កា​រស​ង្ស​យ័​ថា​ស្លាប់​ដោយសារ​មេរោគ​កូ​វីត​១៩?​តែ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ប្រកាសថា​ដោយសារ​មូលហេតុ​គាំងបេះដូង​ព្រោះ​សព​ប្រ​វត្តមាន​ជម្ងឺលើសឈាម​!​។​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នៅ​រសៀល​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ បាន​ចេញមក​បដិសេធ​ចោល​ទាំងស្រុង នូវ​ព័ត៌មាន​បំពុល​មួយចំនួន​ដែល​បង្ហោះ និង​លើកឡើងថា មាន​បុរស​ជនជាតិ​ចិន​ម្នាក់ ដេកស្លាប់​នៅ​ខេត្ត​ព្រះសីហនុ គឺ​ករណី​ជំងឺ COVID-19​។​​លោកស្រី វណ្ឌ​ឌី​ន បាន​ប្រាប់ថា «​ករណី​បុរស​ចិន​ដេកស្លាប់​នេះ មិនមែនជា​ជំងឺ​កូ​វីដ​១៩ (COVID-19) ទេ​។ សូម​សាធារណជន កុំ​យល់ច្រឡំ​»

.​សូមបញ្ជាក់ថា​ករណី​មេរោគ​កូ​រ៉ូ​ណាវី​រុស​ថ្មី​បាន​ធ្លាក់ចុះ​នៅ​ទីកន្លែង​ផ្ទុះ​មេរោគ​នោះ​នៅក្នុង​ប្រទេស​ចិន ក៏ប៉ុន្តែ​បាន​កើនឡើង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ដែលជា​ប្រទេស​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​នៅ​ខាងក្រៅ​ប្រទេស​ចិន​។​​គណៈកម្មការ​សុខាភិបាល​ជាតិចិន​បាន​រាយការណ៍​ពី​ករណី​ថ្មី​ចំនួន​៣២៧​និង​មនុស្ស​ស្លាប់​៤៤​នាក់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដែលជា​ចំនួន​ទាប​បំផុត​នៃ​ករណី​ថ្មី​នៅក្នុង​រយៈពេល​ជាង​មួយខែ​នេះ​។​

​ក៏ប៉ុន្តែ ចំនួន​ករណី​ឆ្លង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង មាន​លើសពី​២​ពាន់​ករណី​ដោយមាន​ករណី​ថ្មី​ចំនួន​២៥៦ ហើយ​ចំនួន​មនុស្ស​ស្លាប់​១៣​នាក់​។ ករណី​ភាគច្រើន​កើតឡើង​នៅក្នុង​ទីក្រុង​ថេ​ហ្គូ ដែលជា​ទីក្រុង​ធំ​ទី​៤​របស់​កូរ៉េខាងត្បូង​។​មេរោគ​នេះ​បាន​រា​ត្បា​ត​ឆ្លង​ចូលដល់​ប្រទេស​ជាង​៤០​ហើយ​នៅលើ​ពិភពលោក​ពីសេសប្រទេសថៃនិងវៀតណាមក្បែរកម្ពុជាតែម្តង។​a china die4 a china die a china co2 


​