» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2924 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098691 នាក់

កម្មការិនី​ជាង ២០​នាក់ រងរបួស​ធ្ងន់​ស្រាល ដោយសារ​ជិះឡាន​ពេល​ចេញពី​ធ្វើការ នៅ​ស្រុក​បសេដ្ឋ​

 


​កំពង់ស្ពឺ​៖​មាន​កម្មករ កម្មការិនី​ជាង ២០​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ដោយសារ​ជិះឡាន​ពេល​ចេញពី​រោងចក្រ​ឆ្ពោះទៅ​ផ្ទះ​បុក​គ្នា កាលពី​នៅវេលា​ម៉ោង ២០:៥៥​នាទី​យប់ ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២៤ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៤១-៤២ នៅ​ចំណុច​ភូមិ​បឹង​ស្ដុក ឃុំ​បសេដ្ឋ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។​a car worker 

​ពត៍មានពី​មន្ត្រីនគរបាល​មូលដ្ឋាន​បានឲ្យដឹងថា រថយន្ត​ដឹក​កម្មករ ដែល​ជួប​ឧបទ្ទវហេតុ​មាន​ម៉ាក Hyundai Mighty ពណ៌​ស សេរី​ឆ្នាំ​២០០២ ពាក់​ស្លាក​លេខ​ភ្នំពេញ 3E-1302 ។​មានឈ្មោះ ពិន រុន ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ក្ដួច ឃុំ​ត្រពាំង​ញូ​ង ស្រុក​ត្រាំកក់ ខេត្តតាកែវ​ជា​អ្នកបើកបរ បាន​បុក​ជាមួយ​រថយន្ត​មួយគ្រឿង​ផ្សេងទៀត​ក្នុងទិសដៅ​ផ្ទុយ​ដែលមាន​ម៉ាក SONG YONG ACTYON ពណ៌​ស សេរី​ឆ្នាំ​២០១៧ ពាក់​ផ្លាកលេខ 2BH-8660 បើកបរ​ដោយ​ឈ្មោះ យឹម មុត​ថា ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​មន្ត្រី ឃុំ​សំរោងក្រោម ស្រុក​បន្ទាយមាស ខេត្តកំពត​។​

​ប្រភពពី​កម្មការិនី​ដែល​ជិះ​លើ​រថយន្ត បាន​ឲ្យ​ដឹងថា​ថា រថយន្ត SSONG YONG ACTYON បើក​រេ​ចុះឡើង រួច​ក៏​មក​បុក​ពេញទំហឹង​ជាមួយ​រថយន្ត​ដែល​ខ្លួន​កំពុង​ជិះ បណ្តាលឱ្យ​ក្រឡាប់ចាក់​កម្មករ​មក​លើដី​រងរបួស​ធ្ងន់​ស្រាល​តែម្តង​។ កម្មករ​ដែល​បាន​រងរបួស​មាន ៦​នាក់​ធ្ងន់ ក្នុងនោះ​៤​នាក់ កំពុង​ពិនិត្យ​និង​សង្គ្រោះ​បឋម​នៅ​ពេទ្យ​បង្អែក​ស្រុក​គងពិសី និង​ម្នាក់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តតាកែវ​ជា​តៃកុង​ឡាន​ដឹក​កម្មករ​។ ម្នាក់ទៀត​សម្រាក​ព្យាបាល​នៅ​ពេទ្យ​ផ្សារ​ស្លាប​លែង​(​អ្នកបើកបរ​ឡាន SSONG YONG ACTYON)​។​រីឯ ២០​នាក់ របួសស្រាល ត្រូវបាន​ចេញទៅ​ព្យាបាល​នៅតាម​គ្លីនិក​ជិតៗ​កន្លែង​កើត​ហ​តុ ហើយ​មកដល់​ម៉ោង ១១​យប់ បានចេញ​ទៅផ្ទះ​ជា​បណ្តើរៗ​ហើយ​។​

  លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺបាន​ដឹកនាំ​ក្រុមការងារ​ចុះ​ជួប និង​សួរសុខទុក្ខ និង​ឧបត្ថម្ភ​ថវិកា​មួយចំនួន​ដល់​អ្នកជំងឺ​ដោយផ្ទាល់​នៅឯ​មន្ទីរពេទ្យបង្អែក​ស្រុក​គងពិសី​។ លោក​អភិបាល​បាន​ក្រើនរំឭក​ដល់​មន្ត្រី​ពេទ្យ​ឱ្យ​យកចិត្តទុកដាក់​ក្នុងការ​ព្យាបាល​ដល់​ជនរងគ្រោះ ធ្វើយ៉ាងណា​ឱ្យ​ការព្យាបាល​ទទួលបាន​ប្រសិទ្ធិភាព និង​ឆាប់​បានជា​សះស្បើយ​។ លោក​ក៏បាន​ណែនាំ​ដល់ក​ម្មករ កម្មការិនី​ដែល​រងគ្រោះ​ឱ្យស្តាប់​តាម​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ ដើម្បី​ឆាប់​ជា និង​វិល​ទៅធ្វើ​កិច្ចការងារ​វិញ​៕a car worker2 a car worker3 


​