» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 675 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095590 នាក់

ប្រធានមន្ទីរឧស្សាហាកម្មនិងសិប្បកម្មខេត្តកោះកុងត្រូវមន្រ្តីក្រោមឱវាទប្តឹងទៅលោករដ្ឋមន្រ្តីជុំវិញភាពមិនប្រក្រតី

កោះកុងៈលោក ខ្លឹម គរគី ប្រធានមន្ទីរឧស្សាហកម្មនិងសប្បកម្មខេត្តកោះកុង ត្រូវបានមន្រ្តីក្រោមឱវាទនិងមន្រ្តីចូលនិវត្តន៍ចំនួន18គ្រួសារ ប្តឹងទៅឯ.ឧ ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងឧស្សាកម្មនិងសិប្បកម្ម ជុំវិញភាពមិនប្រក្រតីក្រោមការដឹកនាំរបស់គាត់ដែលធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ បង្កើតបក្ខពួកនិយម អំពើ ពុករលួយនិងការគំរាមកំហែង ជាពិសេសរឿងរកដំណោះស្រាយដីធ្លីជូនមន្រ្តីពលរដ្ឋចំនួន18គ្រួសារដែលរស់នៅជាក់ស្តែងជាយូរឆ្នាំមកហើយលើដីរបស់មន្ទីរ ត្រូវជាប់គាំងដោយសារតែលោកប្រធានមន្ទីររារាំងនិងពង្រីកចំនួនបន្ថែមស្ទើរតែទ្វេរដង។


ប្រភពបានបញ្ជាក់ថា ចំនួនមន្រ្តីរាជការនិងមន្រ្តីចូលនិវត្តន៍ដែលរស់នៅជាក់ស្តែងលើដីរបស់មន្ទីរចាប់តាំងពីឆ្នាំ1991រហូតមកដល់សព្វថ្ងៃមានតែ18គ្រួសារប៉ុណ្ពោះ ប៉ុន្តែពេលមានគោលការណ៍ពីរាជរដ្ឋាភិបាលឲ្យធ្វើការដោះស្រាយបែងចែកជូន បែរជាលោកប្រធានមន្ទីរចេះតែបង្កើតតួលេខបន្ថែមរួចធ្វើរបាយការណ៍ភូតកុហក់ទៅ
ថ្នាក់លើបន្ថែមចំនួនរហូតដល់32គ្រួសារ ដើម្បីទទួលបានចំណែកផ្ទាល់ខ្លួននិងបក្ខពួក។
ចំណែកមន្រ្តីរាជការដែលរងនូវការគំរាមកំហែងនិងគាបសង្កត់វិញ បានត្រឹមតែអោបដៃអង្គុយមើលធ្ចើភ្នែកភ្លឹសៗមិនហ៊ានបញ្ចេញវាចារ្យតវ៉ារកខុសត្រូវទេ ព្រោះខ្លាចអំណាចលោក ខ្លឹម គរគី ជាក់ស្តែងដូចជា ករណី លោក អាន និមល ជាដើម ដែលរូបគាត់ហ៊ានចេញមុខធ្វើការតវ៉ារកយុត្តិធម៌នៅក្នុងមន្ទីរនិងជូនពលរដ្ឋ18គ្រួសារ តែទីបំផុតត្រូវបានលោកប្រធានមន្ទីររាយការណ៍ដកចេញពីតំណែងទៅបញ្ឈរជើងនៅឯក្រសួង។
ប្រភពខាងលើក៏បានឲ្យដឹងបន្ថែមផងដែរថា រឿងដែលលោប្រធានមន្ទីរជិះសេះលែងដៃរួចធ្វើអ្វីៗតាមទំនើងចិត្តនេះ ទំនងជាគាត់អាងខ្នងអ្នកធំនៅពីក្រោយ ប៉ុន្តែពេលនេះទង្វើររបស់គាត់បានបែកធ្លាយដឹងដល់លោករដ្ខមន្រ្តីហើយ រួចខ្នងអ្នកធំដែលតែងតែនៅពីក្រោយគាត់ក៏បានដកខ្លួនចេញដែរ។
តាមរយៈការលើកឡើងពីភាពមិនប្រក្រតីនេះ មន្រ្តីរាជការជាច្រើននៅមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តកោះកុង ក៏បានសំណូមពរ ទៅដល់លោករដ្ឋមន្រ្តីចម ប្រសិទ្ធ មេត្តាចាត់តាំងក្រុមអធិការកិច្ចក្រសួង ចុះមកធ្ចើអធិការកិច្ចដើម្បីស្វែងរកកាពិតផងដែរ ។

4EA90E70-50AF-4D57-8658-7C837CC75140

7F3CAB43-6214-4E53-B51A-D615F348E1EB 84C9A43A-B042-4EA9-AAFD-56403B5D75AC FF6221A0-F1FE-4030-A5C7-D76DE58E52C2