
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 765 នាក់
ម្សិលមិញ 11753 នាក់
សរុប 21095680 នាក់
ភ្នំពេញ ៖ កាលពី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋ៥០០គ្រួសាររស់នៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រមូលផ្ដុំគ្នាបិទផ្លូវ៦០ម៉ែត្រ ធ្វើបាតុកម្មតវ៉ាប្រឆាំងនិងក្រុមហ៊ុនING ។ មូលហេតុគាត់ថាមកពី ក្រុមហ៊ុនមួយនេះបានរំលោភលួចយកដីផ្លូវចូលទៅកាន់ទទីទួលអស់លោក(ទួលអ្នកតា) ហើយមិនត្រឹមតែប៉ុណ្ណឹងទេ ក្រុមហ៊ុនបានប្ដឹងអ្នកភូមិដែលតវ៉ាចំនួន៥នាក់ទៅតុលាការទៀតផង ។
ប្រជាពលរដ្ឋបាននាំគ្នាកាន់ព្រះឆាយ៉ាលក្ខណ៍ព្រះមហាក្សត្រសម្ដេចព្រះបាទនរោត្ដម សីហមុនី រូបថតសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវពេជ្រ ច័ន្ទមុនី ហ៊ុន ម៉ាណែត ព្រមទាំងកាន់បដារផងដែរ ហើយបានទទូចសុំឲ្យជួយរកយុត្តធម៌ដល់ពួកគាត់ផង ។
ប្រជាពលរដ្ឋប្រាប់ថា ទួលអស់លោកនេះគឺជាកន្លែងសក្ការៈបូជារបស់អ្នកភូមិ តមកតាំងពីដូនតាយូរលង់ណាស់មកហើយ។ រហូតដល់អំឡុងឆ្នាំ២០០៣ ពួកគាត់បានលក់ដីនៅតំបន់នោះឲ្យទៅឈ្មោះលី ឆាយ ប៉ុន្តែបានទុកទីទួលអ្នកតាខាងលើ រួមនិងផ្លូវចូលទៅកន់ទួលនោះទទឹង១២ម៉ែត្រ និងបណ្ដោយច្រើនម៉ែត្រ ។ លុះក្រោយមកឈ្មោះលី ឆាយ បានលក់ដីដែលទិញពីប្រជាពលរដ្ឋនោះទៅឲ្យក្រុមហ៊ុនINGវិញ ស្រាប់តែក្រុមហុននេះលួចធ្វើប្លង់កម្មសិទ្ធិយកដីផ្លូវនេះអស់ទទឹង៧ម៉ែត្រ គឺទុកឲ្យអ្នកភូមិតែ៥ម៉ែត្រសម្រាប់ចូលទៅទួលអ្នកតានោះប៉ុណ្ណោះ ។
ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់ពីមានការរំលោភបំពានយកដីផ្លូវបែបនេះពួកគាត់ក៏បាននាំគ្នាធ្វើការតវ៉ា ហើយក៏ត្រូវបានក្រុមហ៊ុនINGនេះប្ដឹងអ្នកភូមិចំនួន៥នាក់ទៅកាន់តុលាការថែមទៀត ។ កន្លងមកអាជ្ញាធរក៏ធ្លាប់បានជួយធ្វើការដោះស្រាយដែរ ប៉ុន្តែក្រុមហ៊ុននេះអាងថាខ្លួនមានប្លង់កម្មសិទ្ធិនោះ មិនអើពើនិងការដោះស្រាយឡើយ ។ ដោយសារតែត្រូវក្រុមហ៊ុនING លួចយកដីហើយប្ដឹងបែបនេះទៀតនោះ វាជារឿងអយុត្តិធម៌សម្រាប់ពួកគាត់ខ្លាំងណាស់ ទើបពួកគាត់ធ្វើការតវ៉ា និងទទូចសុំឲ្យព្រះមហាក្សត្រនិងថ្នាក់ខាងលើជួយរកយុត្តធម៌ដល់ពួកគាត់ផង ។ ពួកគាត់ចង់បានដីផ្លូវឲ្យគ្រប់១២ម៉ែត្រវិញ ជាពិសេសទៀតនោះក្រុមហ៊ុនត្រូវតែដកពាក្យបណ្ដឹងដែលបានប្ដឹងអ្នកភូមិទាំង៥នាក់ ក្នុងសំណុំរឿងតវ៉ាដីធ្លីនេះចេញវិញ ។ ប្រសិនបើនៅតែគ្មានដំណោះស្រាយ ហើយតុលាការនៅតែចេញដីកាលើអ្នកភូមិទាំង៥នាក់នោះទៀត ពួកគាត់និងបន្តធ្វើបាតុកម្មជាបន្តបន្ទាប់មិនឈប់ឡើយ ។ប្រជាពលរដ្ឋពិតជាបាននាំគ្នាធ្វើបាតុកម្មបិទផ្លូវតវ៉ាមែន ប៉ុន្តែបិទមួយសន្ទុះក៏បានបើកឡើងវិញរួចបានរំសាយទៅផ្ទះរៀងៗខ្លួន ក្រោយពីមានការសម្របសម្រួលពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដង្កោរាប់រយនាក់រួចមក ៕