
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 415 នាក់
ម្សិលមិញ 11753 នាក់
សរុប 21095330 នាក់
ខេត្តសៀមរាប៖ថ្មីៗនេះកម្លាំងអាជ្ញាធរជាតិអប្សរា ជាច្រើននាក់បានប្រមូលផ្ដុំគ្នាចុះរុះរើសំណង់ស្ថិតនៅក្នុងភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាបដែល មានម្ចាស់ផ្ទះឈ្មោះភឿន សុភាព ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរនគរបាល ប៉ុន្តែត្រូវបានបរាជ័យ បន្ទាប់ពីមានការផ្ទុះតវ៉ា ពីសំណាក់ប្រជាពលរដ្ឋ ជាច្រើនរាយនាក់ការពារ។ ក្នុងការផ្ទុះតវ៉ាបែបនេះ ធ្វើឱ្យ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា មិនបានរុះរើសំណង់ខុសច្បាប់បានសម្រេចនោះទេ ដោយបានដកកម្លាំងចេញវិញដោយមិនមានបាតុភាពបង្កហិង្សា ឬជម្លោះអ្វីកើតរវាងក្រុមការងារអាជ្ញាធរជាតិអប្សរា និងប្រជាពលរដ្ឋ នោះឡើយ។
ករណីយ៍នេះអាជ្ញាធរជាតិអប្សរាបានចោទប៉ូលិសមួយរូប ថាបានលួចធ្វើផ្លូវបេតុង ឥដ្ឋធ្វើស្ពាន នឹងជីកស្រះខុសច្បាប់ កៀកជាប់នឹងប្រាសាទ?។នៅក្នុងលិខិតមួយទំព័ររបស់អាជ្ញាធរជាតិអប្សរា ចុះថ្ងៃទី 28 ខែមិថុនា ឆ្នាំ២០២៤ បានបង្ហោះជាសាធារណៈនៅថ្ងៃសុក្រនេះ បញ្ជាក់ថា អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ មានការបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គមមួយចំនួន ដោយបានធ្វើការបំប្លែងព័ត៌មានថា ក្រុមការងារទប់ស្កាត់សំណង់ខុសច្បាប់របស់អាជ្ញាធរជាតិអប្សរា ចុះរុះរើផ្លូវបេតុងរបស់ប្រជាពលរដ្ឋ នៅភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។
ពាក់ព័ន្ធករណីនេះ អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូន សាធារណជន មេត្តាជ្រាបដូចខាងក្រោម៖១/ ផ្លូវបេតុងខាងលើនេះ គឺត្រូវបានបុគ្គលឈ្មោះ ភឿន សុភាព ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរជា មន្ត្រីនគរបាល ឋានន្តរសក្តិ វរៈសេនីយ៍ទោ ស្ថិតនៅក្នុងភូមិជ្រៃ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប លួចសាង សង់ថ្មីៗនេះ អមដោយការកឥដ្ឋធ្វើស្ពាន និងជីកស្រះខុសច្បាប់ កៀកជាប់នឹងប្រាសាទកោះហូរ ក្នុងដីទំនេរមួយ កន្លែងនៃតំបន់ការពារទី១ របស់រមណីយដ្ឋានអង្គរ។ ក្រុមការងារអាជ្ញាធរជាតិអប្សរា បានចុះរុះរើ ក្រោយពីបានអនុវត្តរួចរាល់នូវនីតិវិធីពាក់ព័ន្ធនឹងសំណង់ខុសច្បាប់នេះ។ ជារួម ផ្លូវបេតុងខាងលើនេះ គឺជាផ្លូវឯកជន មិនមែន សម្រាប់ប្រើប្រាស់ទូទៅរបស់ប្រជាពលរដ្ឋទេ។
២/ អាជ្ញាធរជាតិអប្សរាអំពាវនាវដល់ប្រជាពលរដ្ឋ សូមមេត្តាកុំចូលរួមការពារនូវសកម្មភាពខុសច្បាប់ដែលបាននឹងកំពុងធ្វើឱ្យប៉ះពាល់ដល់តម្លៃបេតិកភណ្ឌ ព្រលឹងជាតិខ្មែរ។
៣/ ជាវិធានបន្ត អាជ្ញាធរជាតិអប្សរានឹងបន្តសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ហើយនឹងបន្តអនុវត្តនូវវិធានការច្បាប់ជាធរមាន ក៏ដូចជា រៀបចំសំណើទៅស្ថាប័នគ្រប់គ្រងបុគ្គលខាងលើ ដើម្បីអនុវត្តវិធានការរដ្ឋបាល និងវិធានច្បាប់នានា។ជម្រាបថានៅ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញ ក្រុមការងារអាជ្ញាធរជាតិអប្សរា បានបន្តប្រើអំណាចរបស់ខ្លួនដោយគ្មានការលើកលែងចុះរុះរើសំណង់ខុសច្បាប់។មិនអាចទាក់ទងមន្ត្រីនគរបាលដែលអាជ្ញាធរអប្សារាចោទប្រកាន់ដើម្បីបកស្រាយបានទេ៕