» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5199 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100966 នាក់

ប្រជាពលរដ្ឋ​និង​យោធា​ស៊ូដង់​ទម្លាក់​ប្រធានាធិបតី​លោក​អូ​ម៉ា​អាល់​បា​សៀ​( Omar al-Bashir)


​ស៊ូដង់​៖ ប្រធានាធិបតី​ស៊ូដង់ លោក​អូ​ម៉ា​អាល់​បា​សៀ​( Omar al-Bashir) តាម​សេចក្តីរាយការណ៍ ត្រូវ​កងទ័ព​បង្ខំ​ឲ្យ​ចុះចេញ ពី​តំណែង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ហើយ​ការប្រឹក្សា​គ្នា​កំពុងតែ​ប្រព្រឹត្តទៅ ដើម្បី​បង្កើត ក្រុមប្រឹក្សា​បណ្ដោះអាសន្ន​មួយ ដឹកនាំ​ប្រទេស ដែល​ស្ថិតនៅក្រោម​អំណាច​ផ្តាច់ការ អស់​រយៈកាល​៣​ទសវត្ស​​។​a sudana 

​ប្រភព​នានា​ពី​ប្រទេស​ស៊ូដង់ បាន​និយាយប្រាប់​កាសែត រ៉​យ​ទ័​រ ថា លោក​បា​សៀ​( Bashir) មាន​វ័យ​៧៥​ឆ្នាំ បាន​ស្នាក់​នៅក្នុង​វិមាន ប្រធានាធិបតី ដែល​យាមកាម​យ៉ាង​តឹងរឹង ហើយ​កូន​ប្រុសមួយរូប​របស់លោក Sadiq al-Mahdi ជា​ប្រធាន​គណបក្ស Umma Party ដែលជា​បក្សប្រឆាំង​ដ៏​ធំ​ក្នុងប្រទេស​ស៊ូដង់ បាន​ប្រាប់​ទូរទស្សន៍ al-Hadath TV ថា លោក Bashir កំពុង​ត្រូវបាន​ឃុំ​នៅ​ជាមួយ​ថ្នាក់ដឹកនាំ​ជាច្រើនរូប​របស់​ក្រុម​ភេរ​វករ Muslim Brotherhood​។​ប្រធាន​ចារកម្ម Salah Gosh ប្រធាន​បក្ស​កាន់អំណាច Ahmat Haroun និង​រដ្ឋមន្ត្រី​ស្និទ្ធ​ជាមួយ​លោក​ប្រធានាធិបតី ជាច្រើន​នាក់​ត្រូវ​ចាប់ខ្លួន ។​

គួរ​បញ្ជាក់ថា លោក អូ​ម៉ា បា​ហ្ស៊ឺ បាន​កាន់តំណែង​ជា​ប្រធានាធិបតី​ស៊ូដង់ អស់​រយៈពេល ៣០​ឆ្នាំ​មកហើយ ដោយ​រាប់​ចាប់តាំងពី​ឆ្នាំ​១៩៨៩ មកម្ល៉េះ​។ លោក​ត្រូវបាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋ​សង្គ្រាម និង​ប្រល័យពូជសាសន៍ នៅ​តំបន់ ដា​ហ្វ័​រ (Darfur) ដោយ ។

ចាប់​តាំងតែ​ពី​ខែធ្នូ ឆ្នាំ​២០១៨ បាតុកម្ម​នៅ​ស៊ូដង់​បានកើត​មាន​ជា​បន្តបន្ទាប់ ដោយសារតែ​ការឡើង​ថ្លៃទំនិញ ហើយ​ក្នុង​ការតវ៉ា​ទាំងនោះ ក៏មាន​ការទាមទារ​ឲ្យ​លោក Omar Bashir ចេញពី​អំណាច​ផងដែ​។ ជុំវិញ​ការជាប់​ចោទ​ពីបទ​សម្លាប់​រង្គាល នៅក្នុង​តំបន់ Darfur ប្រទេស​ស៊ូដង់ ក្នុងអំឡុងពេល​មានការ​បះបោរ​មួយ ដែល​បានចាប់ផ្តើម​ឡើង ក្នុង​ឆ្នាំ​២០០៣ និង​បណ្ដាល​ឲ្យ​មាន មនុស្ស​ប្រមាណ ៣០០,០០០​នាក់​ស្លាប់បាត់​បង់ជីវិត​គេ​មិនទាន់​ដឹងថា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នឹងមាន​ចំណាត់ការ​បែបណា​នោះ​នៅឡើយ​ទេ​៕a sudana1 

​