» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6911 នាក់

ម្សិលមិញ 24358 នាក់

សរុប 21102678 នាក់

​ចូល​ថ្ងៃទី​៨​ក្រសួងការពារជាតិ​បាន​បញ្ចេញ​កងកម្លាំង​ចម្រុះ​ជាង​មួយ​ពាន់​នាក់ បន្ត​ប្រតិបត្តិ​ការរុករក​ឧទ្ធម្ភាគចក្រ ដែល​បាន​បាត់​ការទាក់ទង នៅ​តំបន់​ព្រៃ​ក្នុងស្រុក​វាលវែង​!?


​ខេត្តពោធិ៍សាត់​៖ ដោយមាន​បទបញ្ជា​រប​ស់ស​ម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការចង្អុលបង្ហាញ​របស់​ក្រសួងការពារជាតិ អគ្គបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ តាំងពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២៤ បន្ទាប់ពី​បាត់​ការទាក់ទង​ជាមួយ​ឧទ្ធម្ភាគចក្រ​១​គ្រឿង​នៅ​តំបន់​ព្រៃ​ក្នុងស្រុក​វាលវែង ខេត្តពោធិ៍សាត់​ចូល​ថ្ងៃទី​៨​ហើយ​។​ឡូ​វ​នេះ​មេ​ទ​ព័​សំខាន់ៗ​មួយចំនួន​រួមមាន ៖a eleco1 

នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ- នាយ​ឧ​ត្ត​ម​សេនីយ៍ សឹង សំណាង អគ្គ​មេបញ្ជាការរង មេបញ្ជាការ​កងទ័ពអាកាស
- ឧ​ត្ត​ម​សេនីយ៍​ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក-​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន មេ​បញ្ជ​ការរង នាយសេនាធិការ យោធភូមិភាគ​ទី​៥-​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋាន​ទ័ព​ពិសេស-​ឧ​ត្ត​ម​សេនីយ៍​ត្រី សឹង្ហ ទុំ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១-​ឧ​ត្ត​ម​សេនីយ៍​ត្រី គុជ នាង មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥២-​ឧ​ត្ត​ម​សេនីយ៍​ត្រី កែវ សេង​លន មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥៣-​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង សូ​ម៉ា​យ៉ា​ត្រា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ពោធិ៍សាត់​-​វរសេនីយ៍ឯក ចាន់ ប៊ុន​ឌី មេបញ្ជាការ កងការពារ​ព្រំដែន​លេខ​៥០១+​កម្លាំង​សង្គ្រោះ​ថ្នាក់លើ​៖

បញ្ជាការដ្ឋាន​ទ័ព​ពិសេស- កងពលតូច​អន្តរាគមន៍​លេខ​១- កងពលតូច​អន្តរាគមន៍​លេខ​១៤- កងពលតូច​លេខ​៧០+ បញ្ជាការដ្ឋាន​ទ័ពអាកាស​​បន្ត​ដឹកនាំ​កម្លាំង​ជាង​១០០០​នាក់ រុករក​ឧទ្ធម្ភាគចក្រ ដែល​បាន​បាត់​ការទាក់ទង និង​សង្ស័យថា​ធ្លាក់ ក្នុងភូមិ​សាស្ត្រ​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ។​នេះ​បើតាម​ប្រភពពី​ហ្វេ​ស​ប៊ុ​កក​ង​ទ​ព័​ជើងគោក​និង​ក្រសួងការពារជាតិ​។​បេសកកម្ម​ប្រតិបត្តិ​ការរុករក​នេះ បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ រួមមាន​៖ កងកម្លាំង​រុករក​ពី​ខាងលើ​តំបន់​ព្រៃ ដោយ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ យន្តហោះ​ដ្រូ​ន និង​កម្លាំង​ថ្មើរជើង​ចូលទៅ​កាន់​តំបន់​ព្រៃ​ក្រាស់ ជ្រោះ​ជ្រលង​ភ្នំ បើទោះបី​ជួប​ការលំបាក ដោយ​អាកាសធាតុ និង​មាន​ភ្លៀង​ធ្លាក់​ច្រើន​យ៉ាងណាក្តី កងកម្លាំង​ចម្រុះ នៅតែ​បន្ត​ប្រតិបត្តិការ រុករក​ប្រកបដោយ​ភាព​ទទួលខុសត្រូវ តាម​បទបញ្ជា​។​ប៉​ប៉ិន​ហ្នឹងហើយ​បើ​រក​មិនឃើញ​ទៀត​មានន័យថា​យើង​អន់​ហើយ​ត្រូវ​គិត​ឡើងវិញ​ផង​ទាន​។​ម្យ៉ាងទៀត​យន្តហោះ​ដែល​ធ្លាក់​ក៏​អន់​ដែរ​ព្រោះ​តាមមើលទៅ​វា​ប្រហែលជា​គ្មាន​បំពាក់​ឧបករណ៍​ដែល​អាចទាក់ទង​បាន​ថែម​ទៅ​ទៀតផង​ក៏​ថា​បាន​?​។​ជាក់ស្តែង​ដោយសារ​មួយ​សប្តាហ៍​ហើយ​នៅតែ​រក​មិនឃើញ​មហាជន​ចាប់ផ្តើម​ឌឺដង​ដល់​ក្រុម​អ្នកកា​ន់បរ​មី​ឲ្យ​ចូល​មកជួយ​ផងដែរ​៕a eleco2 a eleco3 a eleco4 a eleco5 a eleco6 
​