» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3312 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099079 នាក់

២​នាក់ ជា​ម្តាយ​និង​កូន ឆបោក តាម​បណ្តាញ​សង្គម​ក្រោមរូបភាព​ផ្ញើ​វត្ថុ​មានតម្លៃ​ពី​បរទេស មកអោយ​ជនរងគ្រោះ


​ភ្នំពេញ​៖ នា​ល្ងាច​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២៤ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានបញ្ជាក់​ឱ្យដឹងថា នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២៤ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​នាំខ្លួន​ជនសង្ស័យ​២​នាក់ ភេទ​ស្រី ជា​ម្តាយ​និង​កូន ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​តាម​បណ្តាញ​សង្គម​ក្រោមរូបភាព​ផ្ញើ​វត្ថុ​មានតម្លៃ​ពី​បរទេស​មកអោយ​ជនរងគ្រោះ​។​a cheat gift 

​ការឃាត់ខ្លួន​យោង​តប​តាម​បណ្តឹង​របស់​ជនរងគ្រោះ កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៣ ពី​ករណី​ឆបោក​តាម​បណ្តាញ​សង្គម​ក្រោមរូបភាព​ផ្ញើ​វត្ថុ​មានតម្លៃ​ពី​បរទេស​មកអោយ​ជនរងគ្រោះ និង​ធ្វើការ​ឆបោក​ដែល​តម្រូវអោយ​ជនរងគ្រោះ​ត្រូវ​ដោះស្រាយ​សេវា​ផ្សេងៗ​ដើម្បី​បានទទួល​វត្ថុ​មានតម្លៃ​នោះ​។ ជនសង្ស័យ​ទាំង​២​នាក់​ជា​មុខសញ្ញា​យ៉ាងសកម្ម​ក្នុងការ​កៀរគរ​ប្រជាពលរដ្ឋ​ក្រីក្រ​មានការ​យល់ដឹង​តិចតួច អោយទៅ​បើក​គណនី​ធនាគារ និង​លក់​អោយ​ខ្លួន​ដើម្បី​យកមក​គ្រប់គ្រង និង​ប្រើប្រាស់​ជា​មធ្យោបាយ​ក្នុងការ​ឆបោក​ជនរងគ្រោះ​ជាច្រើន​រូប​។​​នាយកដ្ឋាន​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​ទៅ​តុលាការ​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យមាន​ការប្រុងប្រយ័ត្ន​ក្នុងការ​ទុកចិត្ត​លើ​ជន​មិន ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់​ដែល សន្យា​ផ្ញើ​ប្រាក់​ឬ​វត្ថុ​មានតម្លៃ​មកពី​ក្រៅ ប្រទេស​។ បន្ថែម​ពីនេះ នាយកដ្ឋាន​សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​កុំ​លក់​ឬ​ប្រគល់​ការគ្រប់គ្រង​គណនី​ធនាគារ​របស់ខ្លួន​ទៅឱ្យ​អ្នកដទៃ ព្រោះ​អាច​ប្រឈមមុខ​ពាក់ព័ន្ធ​នឹង​បទ​ផ្សំគំនិត ឬ​ផ្ដល់​មធ្យោបាយ​ឱ្យ​ជនល្មើស​ប្រព្រឹត្ត​បទល្មើស​បាន​៕a cheat gift1 

​