
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4968 នាក់
ម្សិលមិញ 24358 នាក់
សរុប 21100735 នាក់
ខេត្តឧត្តរមានជ័យ : នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុំ ផល្លា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ទោ វឌ្ឍន: មង្គល ប្រធានាយកដ្ឋានច្រកទ្វារទី១ បានអញ្ជើញដឹកនាំក្រុមការងារនាយកដ្ឋានច្រកទ្វារទី១ ចុះពិនិត្យស្ថានភាពទូទៅ នៃភូមិសាស្ត្ររង្វង់ប្រតិបត្តិការរបស់ប៉ុស្តិ៍ ពង្រឹងការងារជំនាញ ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ និងជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រីនគរបាលអន្តោប្រវសន៍នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ។
ក្នុងកិច្ចសំណេះសំណាល ឯកឧត្ដម ថ្នាក់ដឹកនាំប្រតិភូ បានពាំនាំនូវការផ្ដាំផ្ញើការសួរ សុខទុក្ខពីសំណាក់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមានមតិក្រើនរំលឹកដល់មន្ត្រីប៉ុស្តិ៍ទាំងអស់ ត្រូវខិតខំបំពេញតួនាទីភារៈកិច្ចបម្រើសេវាជូនអ្នកដំណើរជាតិ-អន្តរជាតិ ឱ្យបានល្អប្រសើរ ។ត្រូវហ្មត់ចត់ក្នុងការងារ ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះមុខសញ្ញាបញ្ជីខ្មៅ ដែលថ្នាក់លើប្រគល់ជូន និងត្រូវប្រកាន់ភ្ជាប់នូវវិន័យកងកម្លាំនគរបាលជាតិលេខ ៨៣៧ប្រក ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ឱ្យបានខ្ជាប់ខ្ជួន និងត្រូវបង្កើនស្មារតីទទួលខុសត្រូវបន្ថែមទៀតក្នុងការសម្របសម្រួលដំណើរចូល-ចេញជូនពលករខ្មែរដែលទៅធ្វើការងារនៅក្រៅប្រទេស បើទោះបីជាកន្លងមកប៉ុស្តិ៍នគរ បាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ អនុវត្តបានល្អប្រសើ យ៉ាងណាក៏ដោយ ។
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់លោកនាយប៉ុស្តិ៍ និងមន្ត្រីក្រោមឱវាទទាំងអស់ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ទាំងការសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ជាពិសេសជាមួយភាគីថៃ ក្នុងការអនុវត្តការងារជំនាញតាមតួនាទីភារកិច្ចបានយ៉ាងល្អ ឯកឧត្តម ក៏បានផ្តល់នូវអនុសាសន៍បន្ថែមមួយចំនួនដើម្បីឆ្លុះបញ្ចាំងពីគ។