» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5057 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100824 នាក់

ក្រុមអ្នកសង្កេតការណ៍អន្ដរកាលអាស៊ាន ចុះត្រួតពិនិត្យទាំងយប់ នៅទីតាំងដែលទាហានថៃប្រើហឹង្សាធ្វើឲ្យពលរដ្ឋ និងព្រះសង្ឃកម្ពុជារងរបួសនៅភូមិព្រៃចាន់

 

បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្រុមអ្នកសង្កេតការណ៍អន្ដរកាលអាស៊ាន នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចុះទៅត្រួតពិនិត្យម្តងទៀតនៅទីតាំងដែលទាហានថៃរាយបន្លាលួសពទ្ធ័យកដីភូមប្រជាពលរដ្ឋ និងបាញ់ប្រហារដោយគ្រាប់បែកផ្សែង កាំភ្លើងគ្រាប់ជ័រ ព្រមទាំងជំពាមគ្រាប់ឃ្លី មកលើប្រជាពលរដ្ឋ ព្រះសង្ឃ និងទាហានកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទៅ១៧កញ្ញា។ទីតាំងខាងលើធ្លាប់ត្រូវបានក្រុមIOTចុះពិនិត្យម្តងហើយកាលពីថ្ងៃទី១៦កញ្ញា។a prey chan1 

នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ចាប់ពីវេលាម៉ោង៣៖៤៤នាទី កងទ័ពថៃប្រដាប់ដោយអាវុធ និងសមត្ថកិច្ចនគរបាលបង្ក្រាបបាតុកម្មថៃ ដែលប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗទៀត បានចូលមករាយបន្លាលួសសាជាថ្មីទៀត នៅក្នុងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីព័ទ្ធយកដីដែលប្រជាពលរដ្ឋខ្មែរបានរស់នៅ និងអាស្រ័យផលជាយូរមកហើយ។ ប៉ុន្តែប្រជាពលរដ្ឋដែលនៅទីនោះបានចេញមុខរាវាំង ដើម្បីការពារដីរបស់ខ្លួន និងបានរើបន្លាលួសទាំងនោះចេញវិញ។

កាលពីព្រឹកថ្ងៃទី១៧កញ្ញាចៅហ្វាយខេត្តបន្ទាយមានជ័យលោកអ៊ុំរាត្រីបានជួបចៅហ្វាយខេត្តស្រះកែវស្នើសុំឲ្យភាគីថៃកុំធ្វើសកម្មភាពដោយសូមរក្សារស្ថានភាពដដែលសិន។ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានលើកសំណើទៅភាគីថៃចំនួន ៤ ចំណុចរួមមាន៖១-ស្នើសុំរក្សាស្ថានភាពដើមដែលមាន កុំពង្រីកវិសាលភាពនៃបញ្ហា ឬខ្វែងគំនិតគ្នាហើយរង់ចាំការសម្រេចពីគណៈកម្មាធិការចម្រុះព្រំដែននៃប្រទេសទាំកម្ពុជាថៃ។

២-ក្នុងករណីធ្វើទៅបាន ភាគីថៃត្រូវអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលទៅរស់នៅក្នុងផ្ទះរបស់ពួកគាត់វិញ។ ភាគីថៃត្រូវដោះបន្លាលួស ស្បៃ និងកង់ឡាន ហើយរង់ចាំការសម្រេចរបស់ JBC ប្រទេសទាំងពីរដោយគោរពយ៉ាងខ្ជាប់ខ្ជួនតាម MoU ឆ្នាំ២០០០ និង ToR ឆ្នាំ២០០០។

៣-ស្នើសុំភាគីថៃចៀសវាងសកម្មភាពផ្សេងៗក្នុងដំណាក់កាលដែលមិនទាន់មានការប្រជុំសម្រេចពីគណៈកម្មការចម្រុះព្រំដែន នៃប្រទេសទាំងពីរកម្ពុជា-ថៃដូចជា៖ ការដាក់បន្លាលួសបន្ថែម ការចេញបណ្ណកម្មសិទ្ធិដីធ្លី ការធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែង និងទ្រព្យសម្បតិ្តប្រជាពលរដ្ឋដែលនៅជាប់ក្នុងបន្លាលួស ការបញ្ជូនប្រជាជនថៃមកកាន់កាប់ទីតាំងដែលមិនទាន់មានភាពដាច់ស្រេច។ល។៤-ករណីដែលពុំមែនជាភារកិច្ច និងសមត្ថកិច្ច របស់រដ្ឋបាលខេត្តត្រូវបញ្ជូនទៅ GBC និង JBC។

 

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅល្ងាចថ្ងៃដដែល បានឲ្យដឹងថា មានប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរ ប្រមាណ២៤អង្គ/នាក់ ដោយសារការប្រើប្រាស់អំពើហិង្សា ពីសំណាក់ក្រុមយោធាថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅពេលចេញការពារដីរបស់ច្បាប់របស់ពួកគាត់ពីការរំលោភបំពានរបស់ភាគីថៃ។

កងកម្លាំង និងអាជ្ញាធរសមត្ថកិច្ចចម្រុះរបស់កម្ពុជា ដែលមានប្រដាប់ដោយអាវុធ ហើយដែលកំពុងតែឈរជើងប្រចាំនៅក្នុងតំបន់នោះ ក៏មានវត្តមាននៅក្នុងហេតុការណ៍នោះផងដែរ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដោយបានបំពេញភារៈកិច្ចប្រកបដោយវិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់ ក្នុងការប្រកាន់ខ្ជាប់ខ្ជូនបំផុត នៃកិច្ចព្រមព្រៀងឈប់បាញ់ ព្រមទាំងគោរពគោលការណ៍ដែលបានឯកភាពគ្នា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងត្រឹមត្រូវស្របតាមច្បាប់អន្តរជាតិ។

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា, សមត្ថកិច្ច និងអាជ្ញាធរខេត្តបន្ទាយមានជ័យ បានជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃដែលបានរងរបួស និងបានបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ដើម្បីដឹកអ្នករងរបួសធ្ងន់ទៅកាន់មន្ទីរពេទ្យ។ទាក់ទងព្រិត្តិការណ៍ល្ថាចថ្ងៃទី១៧កញ្ញានេះអ្នកនាំពាក្យបានត្រឹមតែអំពាវនាវឲ្យថៃគោរពបទឈប់បាញ់និងការសម្រេចនៃកិច្ចប្រជុំGBCក៏ដូចជាអនុស្សរណៈកម្ពុជាថៃឆ្នាំ២០០០តែប៉ុណ្ណោះ។ចុះបើថៃវាមិនាស្តាប់និងមិនគោរពគិតម៉េចវិញ?៕a bona a prey chan2 a prey chan4 a prey chan6 a prey chan7 a thai wire iron2 a prey chan