» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2842 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098609 នាក់

សមយុទ្ធ​នាគ​មាស​កងទ័ព​កម្ពុជា​-​ចិន លើក​ទី​៦ រួមគ្នា​ធ្វើ ក្រោម​ប្រធានបទ «​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​រួមគ្នា និង​ការងារ​មនុស្សធម៌​»


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២៤ កងកម្លាំង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន ជាង​២​ពាន់​នាក់ អមដោយ​នាវាចម្បាំង​ចំនួន​១៤​គ្រឿង និង​សម្ភារៈ​យោធា​ជាច្រើន​ទៀត នឹងចូលរួម​ប្រតិបត្តិ​ការណ៍​លំ​ហាត់​សមយុទ្ធ «​នាគ​មាស​» លើក​ទី​៦ ឆ្នាំ​២០២៤ ក្រោម​ប្រធានបទ «​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​រួមគ្នា និង​ការងារ​មនុស្សធម៌​»​។ សមយុទ្ធ​នាគ​មាស លើក​ទី​៦ មាន​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២៤​។​a neak meas 

​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ចំណែក​ភាគី​ចិន គឺ​លោក​ឧ​ត្ត​មនា​វី​ទោ កៅ សី​វ​ឈី​ង នាយរង​សេនាធិការ​តំបន់​ភូមិភាគ​ខាងត្បូង នៃ​កងទ័ព​រំដោះប្រជាជន​ចិន​ធ្វើជា​អធិបតី​សម្រាប់​ការបើក​សម​យុ​ទូ្ធ​។​​សូមបញ្ជាក់ថា​សមយុទ្ធ​នេះ​បង្កើតឡើង​លើកដំបូង កាលពី​ឆ្នាំ​២០១៦ ខណៈដែល​ប្រទេស​ទាំងពីរ គឺជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ហើយ​កំពុង​កសាង​សហគមន៍​រួម​វាសនា​តែមួយ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ថោង សូលី​ម៉ូ អ្នកនាំពាក្យ​អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ បាន​បញ្ជាក់ថា សម្រាប់​លំ​ហាត់​សមយុទ្ធ​នាគ​មាស លើក​ទី​៦ មានការ​ចូលរួម​ពី​កងទ័ពជើងគោក និង​កងទ័ពជើងទឹក​កម្ពុជា ក្នុងនោះ​សម្រាប់​កងទ័ពជើងគោក ត្រូវធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ ស្ថិតនៅ​ក្នុងភូមិ​ច្រក​កូវ ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ហើយ​សម្រាប់​សមយុទ្ធ​នៅលើ​ផ្ទែ​សមុទ្រ គឺធ្វើឡើង​នៅឯ​ខេត្ត​ព្រះសីហនុ​។​

​អ្នកនាំពាក្យ​អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ចំពោះ​កម្លាំង​ចូលរួម​សមយុទ្ធ​នេះ គឺមាន​ចំនួន​សរុប​ទាំងអស់​គឺ ២,០៧៥​នាក់ ក្នុងនោះ​មាន​កងយោធពល​ខេមរភូមិន្ទ​ចំនួន ១,៣១៥​នាក់ និង​កងទ័ព​រំដោះប្រជាជន​ចិន​ចំនួន ៧៦០​នាក់​។ ដោយឡែក​គ្រឿង​បំពាក់​សម្រាប់​ការចូលរួម​ធ្វើ​សមយោគ​លើគោក​រួមមាន​៖ រថក្រោះ រថពាសដែក រថយន្ត​គ្រប់​ប្រភេទ​ចំនួន ៧៩​គ្រឿង រួមទាំង​បរិក្ខារ​ស៊ើប​ការ បរិក្ខារ​បោសសម្អាត​ជាតិ​ផ្ទុះ បរិក្ខារ​បញ្ជូន​សារធាតុ​គីមី ជាច្រើន​ឈុត​ទៀត ហើយ​សមយុទ្ធ​នៅលើ​ផ្ទៃសមុទ្រ​មាន​នាវា​ចូលរួម​សរុប ១៤​គ្រឿង និង​ឧទ្ធម្ភាគចក្រ​ចំនួន​០២​គ្រឿង​»​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ថោង សូលី​ម៉ូ បាន​បន្តថា ខ្លឹមសារ​នៃ​ការធ្វើ​សមយុទ្ធ​នេះ គឺ​ផ្ដោត​សំខាន់​ទៅលើ​ការធ្វើ​ភេរវកម្ម និង​ការងារ​មនុស្សធម៌ ក្រៅពីនោះ​គឺ​ផ្ដោត​សំខាន់​ទៅលើ​យុទ្ធវិធី ការ​ទប់ទល់​ដោយ​ដ្រូ​ន (Drone) ផងដែរ​។ សមយុទ្ធ​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​បណ្ដា​ប្រទេស​នៅក្នុង​សមាគម​អាស៊ាន ដើម្បី​សង្កេតមើល​ពី​លក្ខណៈ​នៃ​ការធ្វើ​សមយុទ្ធ​រវាង​កងទ័ព​ប្រទេស​ទាំងពីរ​ផងដែរ​។​
 ការធ្វើ​សមយុទ្ធ​នេះ​នៅក្នុង​គោលបំណង​យោងតាម​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ កម្ពុជា​-​ចិន​ប្រចាំឆ្នាំ ដូចដែល​ធ្លាប់​បានធ្វើ​៥ លើក​រួចមកហើយ គឺ​ផ្តោត​សំខាន់​ទៅលើ​ប្រធានបទ​ការប្រឆាំង​អំពើ​ភេរវកម្ម និង​កិច្ចការ​មនុស្សធម៌ ដើម្បី​ដក​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​រវាង​កង​ទ័ព​ប្រទេស​ទាំងពីរ ក៏ដូចជា​ពង្រឹង​សន្តិសុខ​ទប់ស្កាត់​អំពើ​ភារ​វក​ម្ម​នៅក្នុង​ស្រុក​នីមួយៗ និង​នៅក្នុង​តំបន់​ផងដែរ ហើយ​ការធ្វើ​សមយុទ្ធ​នេះ​មិន​មានបំណង​គំរាមកំហែង​ធ្វើឱ្យប៉ះពាល់​ដល់​ប្រទេស​ណាមួយ​ឡើយ​។​a neak meas1 a neak meas2 a neak meas3 

​