» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3584 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099351 នាក់

រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤

​ប្រទេស​ថៃ​៖ អាជ្ញាធរ​ថៃ​បានចេញ​នូវ​ការព្រមាន​ពាក់ព័ន្ធ​នឹង​ការឡើង​នូវ​កំដៅ​ខ្លាំង ដែល​ផ្តើមចេញពី​ការប្រែប្រួល​បរិយាកាសរ​បស់​ភពផែនដី​និង​សម្រាប់​ប្រទេស​ថៃ​រលក​កំដៅ​ខ្លាំង​បណ្តាលឱ្យ​ស្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ឆ្នាំនេះ​។​​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​អា​អេ​ហ្វ​ប៉េ​(AFP) បានចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា អាជ្ញាធរ​ទីក្រុង​បាងកក​បានចេញ​ប្រកាស​អំពី​កំរិត​ឡើង​កំដៅ​ឈានដល់​កំរិត​ខ្ពស់​នៅ​លើស​ន្ទ​ទស្សន៍​កំដៅ​ប្រចាំថ្ងៃ ដែល​ថ្ងៃនេះ​មាន​កើន​ឡើងដល់​ទៅ​៥២​អង្សា​សេ បូករួម​ទាំង​កំរិត​រំភាយ​កំដៅ​ផងដែរ​។​a thai hot 

​តាម​ការព្យាករណ៍ បានឱ្យដឹង​បន្ថែមទៀតថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​កំរិត​កំដៅ​បាន​ស្ទុះ​ឡើងជា​លំដាប់ នៅក្នុង​ទីក្រុង​ទេព​មហានគរ មានកំ​រិត​ចាប់ពី​៤០.១​អង្សា​សេ​កាលពី​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍​។​តាម​បណ្តាញ​ផ្សព្វផ្សាយ​នៅក្នុង​តំបន់់​បាន​រាយការណ៍​ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះដែរ​ថា រលក​កំដៅ​បាន​វាយលុក​ខ្លាំង​នៅក្នុង​តំបន់​អាស៊ី​ខាងត្បូង និង​តំបន់​ប្រជាជាតិ​ភូមិភាគ​អាស៊ីអាគ្នេយ៍​នៅ​សប្តាហ៍​នេះ បង្ក​ឱ្យ​សាលារៀន​ជាច្រើន​កន្លែង​នៅ​ពាសពេញ​ប្រទេស​ហ្វីលីពីន​ត្រូវ​បង្ខំចិត្ត​បិទ​ថ្នាក់រៀន​ជា​បណ្តោះអាសន្ន​សិន ខណៈ​នៅឯ​ទីក្រុង​ដា​កា ប្រទេស​បង់​ក្លា​ដេ​ស​ឯណោះ ក៏បាន​ចាប់ផ្តើម​ធ្វើ​ពិធី​ជួបជុំ​បួងសួង​បែប​សាសនា​ក្នុងស្រុក និង​តាម​ព្រហ្មញ្ញ​វិធី​ដើម្បី​សុំ​នូវ​ទឹកភ្លៀង​ឱ្យ​បង្អុរ​ធ្លាក់ចុះ​ទៀតផង​។​

​ក្រសួង​សុខភាព​សាធារណៈ​របស់​ថៃ​បាន​ឲ្យ​ដឹងថា ចំនួន​តួលេខ​ពលរដ្ឋ​បាន​ស្លាប់​កើនឡើង​ដល់​ទៅ​៣០​នាក់​ដោយសារតែ​រលក​កំដៅ​ខ្លាំង​ចន្លោះ​ចាប់ពី​ថ្ងៃទី​១​មករា រហូតដល់​ថ្ងៃទី​១៧​ខែមេសា បើ​ប្រៀបធៀប​ឆ្នាំមុន​វិញ​មាន​ចំនួន​មនុស្ស​ស្លាប់​ដោយសារតែ​រលក​កំដៅ​ប្រមាណ​ជា ៣៧​នាក់​នៅក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​២០២៣​។​​ចំណែកឯ​បណ្តា​ខេត្ត​ជាប់​នឹង​ព្រំប្រទល់​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ បណ្តាញ​ផ្សព្វផ្សាយ​ថៃ​បាន​លើកឡើងថា កំរិត​សីតុណ្ហភាព​បាន​កើនឡើង​ដល់​ទៅ​៤៥.៩​អង្សា​សេ​កាលពី​ថ្ងៃ​ពុធ ហើយ​កំរិត​កើន​កំដៅ​ខ្លាំង​នេះ​មានការ​កើនឡើង​ដូចគ្នា​ដែរ​នៅ​តំបន់​ភូមិភាគ​ឦសាន​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​នេះ​៕a thai hot1 

 

​