» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7195 នាក់

ម្សិលមិញ 24358 នាក់

សរុប 21102962 នាក់

គុក​ថ្មី​នៅ​ប្រទេស​ស្វិ​សមាន​មនុស្ស​៧០០​នាក់​ចុះហត្ថលេខា​សុំ​ធ្វើ​អ្នកទោស សាកល្បង​រយៈពេល​៣​ថ្ងៃ​

​ប្រទេស​ស្វិ​ស​៖​គណៈកម្មការ​គ្រប់គ្រង​ពន្ធនាគារ​ក្នុងប្រទេស​ស្វ៊ី​ស​ទទួលបាន​ការស្នើសុំ​ធ្វើជា​អ្នកទោស​សាកល្បង​រយៈពេល ៣​ថ្ងៃ​នៅក្នុង​ពន្ធនាគារ ទើបតែ​សាងសង់​ថ្មី​នៅក្នុង​ទីក្រុង Zurich ។​នេះ​បើតាម​សារព័ត៌មាន Sputnik ផ្សាយ​។a prison sued  

មកទល់ពេលនេះ​មាន​មនុស្ស​៧០០​នាក់ បាន​ចុះឈ្មោះ​សាកល្បង​ក្នុង​ពន្ធនាគារ​ហ្សូ​រិច​វ៉េ​ស​( Zurich West) ទើបតែ​សាងសង់ រួចរាល់ ក្រោយ​ពន្ធនាគារ​ផ្សេងទៀត​ស្ថិតនៅក្នុង​ការសង្ស័យថា ការរស់នៅ​របស់​អ្នកទោស​ពិតជា​ខ្វះខាត​ខ្លាំង​។​​អគ្គនាយក​ពន្ធនាគារ​ហ្សូ​រិច​វ៉េ​ស​( Zurich West )​លោក​ម៉ា​កអី​ម៉ាន​( Marc Eiermann) បាន​ឲ្យ​ដឹងថា ការសាកល្បង​ជាប់គុក​៣​ថ្ងៃ គឺជា​ការត្រួតពិនិត្យ សកម្មភាព​ប្រចាំថ្ងៃ នៅក្នុង​ពន្ធនាគារ ក៏ដូចជា​ជួយ​ដល់​ឆ្មាំ​គុក អាច​គ្រប់គ្រង​បានល្អ​។​

​ការសាកល្បង​នៅក្នុង​មន្ទីរឃុំឃាំង​ខាងលើ ចាប់ពី​ថ្ងៃទី ២៤​ដល់​ថ្ងៃទី ២៧​ខែមីនា ក្នុងពេល​ពន្ធនាគារ​ចាប់ផ្តើម​ទទួល​អ្នកទោស​នៅ​ខែមេសា ។ ក្រុម​អ្នកស្ម័គ្រចិត្ត​ជាប់គុក​សាក​ល្បង គឺ​មិនអាច​យក​អ្វី​តាម​ខ្លួន​បានឡើយ ក្នុងនោះ​រួមទាំង​ទូរស័ព្ទដៃ ។ អ្នកទោស​សាកល្បង​គឺ​ទទួលបាន​អាហារ​៣​ពេល មាន​ម្ហូប​៣​ប្រភេទ គឺ​ម្ហូបបួស សាច់ និង​ម្ហូប​សម្រាប់​អ្នក​កាន់សាសនា​អ៊ីស្លាម​។​​ពេលវេលា​ចុះឈ្មោះ​ជាប់គុក​សាកល្បង​៣​ថ្ងៃ​នឹង​ឈប់​ទទួល​ពាក្យ​ចាប់ពី​ចុងខែ​កុម្ភៈ​នេះ ។ ប៉ុន្តែ​មកទល់ពេលនេះ​មាន​មនុស្ស​ចុះឈ្មោះ​ធ្វើជា​អ្នកទោស​សាកល្បង ច្រើនជាង​ចំនួន​កំណត់​ដល់​ទៅ​៣​ដង​។ ពន្ធនាគារ Zurich West អាច​ឃុំខ្លួន​អ្នកទោស​តែ ២៤១​នាក់​ប៉ុណ្ណោះ​៕

​