» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 231 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095146 នាក់

សម្តេច​ធិបតី​ប្រកាស​កែទម្រង់ស្ថាបន័​ដោយ​កាត់​បន្ថយអំណាច​រដ្ឋមន្ត្រី​តាម​ក្រសួង​

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​៤​មេសា​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​របស់​ក្រសួង​មុខងារសាធារណៈ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកឡើងថា រាជរដ្ឋាភិបាល​មាន​ភាពចាំបាច់ ក្នុង​ការបន្ដ​កំណែទម្រង់​ស្ថាប័ន និង​អភិបាលកិច្ច ឲ្យ​សម្រេចបាន​នូវ​រដ្ឋបាល​សាធារណៈ​មួយ​ដែលមាន​សមត្ថភាព​ខ្ពស់ ខ្លាំង វៃឆ្លាត ហើយ​បំពេញការងារ​នៅក្នុង​ជីវភាព​ប្រព័ន្ធ​តួអង្គ​តែមួយ ដោយ​ធានាបាន​ប្រសិទ្ធភាព​ខ្ពស់ នៅក្នុង​គ្រប់​ទិដ្ឋភាព​ទាំងអស់ នៃ​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន​ទាំង​ការដឹកនាំ ការសម្របសម្រួល ការត្រួតពិនិត្យ និង​ការវាយតម្លៃ នៅលើ​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ដ្រ នៅក្នុង​បរិ​ការ​នៃ​ការវិវត្ត ប្រែប្រួល​យ៉ាង​ឆាប់រហ័ស នៅក្នុង​សភាពការណ៍​សង្គម សេដ្ឋកិច្ច នៅ​ទូទាំងប្រទេស​ជាដើម​។a manet sub degree4 

​ដើម្បី​សម្រេច​កិច្ចការ​នេះ​សម្តេច​ធិបតី បាន​បញ្ជាក់ថា កិច្ចការ​ខាងលើនេះ គឺ​ក្រសួង​មុខងារសាធារណៈ ដើរតួនាទី​សំខាន់បំផុត​ក្នុងការ​គាំទ្រ​ដល់​ការងារ​បំពេញ​មុខងារ​របស់​ក្រសួង ស្ថាប័ន​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ ក្រោម​ជាតិ ជាពិសេស​នោះ​គឺ​ការធ្វើកំណែទម្រង់​រដ្ឋបាល​សាធារណៈ ដែលជា​កិច្ចការ​អាទិភាព​បំផុត​របស់ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ​។«​អ្វីដែល​យើង​ចង់បាន គឺ​រដ្ឋបាល​សាធារណៈ​មួយ​ដែល​រឹងមាំ ដែល​បត់បែន ប្រសិទ្ធភាព​ក្នុងការ​បំពេញភារកិច្ច​ជូន​ជាតិ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។ អ៊ីចឹង​អ្វីដែល​យើង​ត្រូវ​ឯកភាពគ្នា​ធ្វើ ហើយ​យើង​ក៏​ឯក​គ្នា​ដែរ គឺ​យើង​ត្រូវតែ​ធ្វើ ប៉ុន្ដែ​ធ្វើ​នៅពេលណា​?​។ មាន​ទស្សនៈ​លើកឡើង​មក​ថា យើង​ធ្វើ​ជំហាន​ពេលនេះ កន្លែង​នោះ​ចាំ​តិច​។ ការធ្វើកំណែទម្រង់ មិនមែន​ធ្វើ​ពេលនេះ ឬ​ពេល​ឆ្នាំក្រោយ​នោះទេ គឺ​ធ្វើ​ត្រូវ​ជាប់​ជាប្រចាំ យើង​បានធ្វើ​ជាប់​ជាប្រចាំ​ហើយ​»​។ នេះ​ជា​ប្រសាសន៍​របស់​សម្ដេចនាយក​រដ្ឋមន្ដ្រី​។ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើកឡើងថា ក្រសួង​មុខងារសាធារណៈ ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​គាំទ្រ​ដល់​ការបំពេញ​មុខងារ​រប​ស់​គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក៏ដូចជា​ការគាំទ្រ​ដល់​ការដ្ឋាន កែទម្រង់​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល​។​

​ទាក់ទង​គម្រោង​កំណែទម្រង់​នេះដែរ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានប្រកាស​ដំឡើង​ឋានៈ​ជូន​ប្រធាន​មន្ទីរជំនាញ​នីមួយ ដែល​ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត ឲ្យ​ស្មើនឹង​ប្រធាន​នាយកដ្ឋាន​ដើម្បី​ជាការ​លើកទឹកចិត្ត​
​។ ការប្រកាស​នេះ​បើតាម​ច្បាប់​វា​គឺជា​ការសម្រេច​ដោយ​ចុង​ប៊ិច​របស់​នាយករដ្ឋមន្ត្រី​មិនមែន​ត្រឹម​រដ្ឋមន្ត្រីក្រសួង​នានា​ដូច​មុន​ទេ​។​បានន័យថា​រដ្ឋមន្ត្រីក្រសួង​នីមួយ​ថយអំណាច​មួ​យក​ម្រឹត​ទៀត​ទៅវិញ​ពីមុនកែសម្រួល​នេះ​ថ្នាក់​ប្រធាន​មន្ទីរ​និង​ស្នងការ​មេបញ្ជាការ​យោធា​ខេត្ត​រាជធានី​គឺ​រដ្ឋមន្ត្រីក្រសួង​សា​ម៉ី​ជា​អ្នកចេញ​ប្រកាស​តែងតាំង​។​បញ្ហា​នេះ​សម្ដេច​ធិបតី បាន​លើកឡើងថា តួអង្គ​គន្លឹះ​ក្នុងការ​អនុវត្តន៍​កិច្ចការ​ឲ្យ​មាន​ប្រសិទ្ធភាព គឺ​មន្ទីរជំនាញ​ចំណុះ​រាជធានី​-​ខេត្ត ដែលជា​សេនាធិការ ការទទួលខុសត្រូវ​ខ្ពស់ ត្រូវការ​ការគាំទ្រ​កាន់តែច្រើន ទី​១ សិទ្ធិ ទី​២ ធនធាន​។ សិទ្ធិ​យើង​បានប្រគល់​ទៅហើយ តាមរយៈ​វិមជ្ឈការ និង​វិសហមជ្ឈការ ដោយ​ធ្វើ​ប្រតិភូកម្ម​សិទ្ធិ​ទៅ​ឲ្យ​មូលដ្ឋាន​។ ចំណែក​ធនធាន​មាន​មួយផ្នែកធំ ក៏បាន​ទម្លាក់​ទៅ​ថ្នាក់មូលដ្ឋាន​ដែរ​។

«​ខ្ញុំ​គិតថា ដើម្បី​ជាការ​លើកទឹកចិត្ត ខ្ញុំ​បាន​ជជែក​ជាមួយ​ជំនាញ​ខាង​មុខងារសាធារណៈ ដូច​អត់​មាន​បញ្ហា​ទេ បច្ចុប្បន្ន​ប្រធាន​មន្ទីរ​មាន​ឋានៈ​កម្រិត​អនុប្រធាននាយកដ្ឋាន ស័ក្តិ​៣ ឥឡូវ​យើង​រៀបចំ​ជំរុញ​ឲ្យ​ប្រធាន​មន្ទីរ​ឡើង ស័ក្តិ​៤ ឡើង​កម្រិត​ប្រធាន​នាយកដ្ឋាន​តែម្តង​»​។ នេះ​ជា​ប្រសាសន៍​របស់​សម្ដេច​ធិបតី​។​ទាក់ទង​ការជ្រើសរើស​មន្ត្រីរាជកា​រវិ​ញ​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការ​រើស​មន្ត្រី​ថ្មី ទាល់តែ​បញ្ចប់​ការវិភាគ វាយតម្លៃ​ច្បាស់លាស់ ។

​សម្តេច​ធិបតី​បានផ្តល់​អនុសាសន៍​ឲ្យ​បន្ត​យកចិត្តទុកដាក់​ព្រមទាំង​ចូលរួម​គាំទ្រ និង​អនុវត្ត​ឱ្យបាន​ម៉ត់ចត់​ក្នុងការ​កែលម្អ​ការ ជ្រើសរើស​មន្ត្រី​ចូល​បម្រើ​ការងារ ក្នុង​រដ្ឋបាល​សាធារណៈ​ប្រកបដោយ​គុណា​ធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិ​យា​ប័ន្ន និង​ប្រសិទ្ធភាព តាមរយៈ​ការរៀបចំ​ការប្រឡងប្រជែង ជ្រើសរើស​មន្ត្រីរាជការ​ដែល​រាជរដ្ឋាភិបាល​បានផ្តល់​គោលការណ៍​អនុញ្ញាត ផ្អែកលើ និយាម​នីតិវិធី​ប្រតិបត្តិ​សម្រាប់​ការប្រឡងប្រជែង​ជ្រើសរើស​មន្ត្រី​សម្រាប់​ក្រសួង ស្ថាប័ន ដោយ​ធានា​ឱ្យបាន​ទំនុកចិត្ត​ពី​សាធារណជន ពោលគឺ “​ជាប់​ដោយ​មោទនៈ ធ្លា​ក់ដោយ អស់ចិត្ត​” ព្រមទាំង​ជំរុញ​ការរៀបចំ និង​ការដាក់ឱ្យ​អនុវត្ត​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង ការជ្រើសរើស និង​គ្រប់គ្រង​មន្ត្រី​បច្ចេកទេស​/​មន្ត្រី​ជំនាញ ដែល​ធានា​ឱ្យបាន “​ការបំពេញ ឱ្យ​ត្រូវ ថែរក្សា​ឱ្យនៅ​៕a manet sub degree a manet sub degree1 a manet sub degree2 

 

 

​