» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3337 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099104 នាក់

ថៃ ប្រកាសកំណត់តំបន់គ្រោះថ្នាក់ ក្រោយផ្ទុះឃ្លាំងអាវុធនគរបាលការពារព្រំដែនខេត្តសុរិន្ទ បណ្ដាលឱ្យមន្ត្រីម្នាក់រងរបួសតែមិនពាក់ពន្ធ័ជម្លោះព្រុំដែនកម្ពុជាថៃទេ!

 

 

ថៃឡង់ដ៍៖ ជុំវិញហេតុការណ៍ផ្ទុះឆេះឃ្លាំងអាវុធនៅខេត្តសុរិន្ទ នាយករដ្ឋមន្ត្រីថៃ អានុទីន ឆាន់វីរៈគុល ចេញមកបញ្ជាក់យ៉ាងច្បាស់ថា ហេតុការណ៍នោះគឺបណ្តាលមកពីគ្រោះថ្នាក់បច្ចេកទេសប៉ុណ្ណោះ មិនពាក់ព័ន្ធស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។a fire thai2 

ឃ្លាំងគ្រាប់របស់កងកម្លាំងល្បាតព្រំដែនលេខ២១ ក្នុងឃុំ Cheniang នៃស្រុក Mueang ត្រូវអគ្គិភ័យលេបត្របាក់កាលពីរាត្រីថ្ងៃអង្គារទី២៤ខែកុម្ភៈ បណ្តាលឲ្យទាហានម្នាក់រងរបួសជើង។

យោងតាមកងទ័ពថៃ, អគ្គិភ័យបានបង្កការបំផ្លិចបំផ្លាញធំធេង ដោយឆេះខ្ទេចគ្រាប់តូចធំ មានទាំងគ្រាប់កាំភ្លើងត្បាល់ និងគ្រាប់បែកផងដែរ ខណៈអភិបាលខេត្តសុរិន្ទ Chamroen Wanphet សន្និដ្ឋានថា អគ្គិភ័យទំនងកើតឡើងដោយសារតែកម្តៅ។

យ៉ាងណា បើតាមការផ្សាយរបស់ The Nation នៅថ្ងៃពុធ អានុទីននិយាយថា វាមិនមែនជាការលួចវាយប្រហារឬពាក់ព័ន្ធស្ថានភាពព្រំដែនកម្ពុជា-ថៃអីទេ តាមពិតវាជាគ្រោះថ្នាក់បច្ចេកទេសប៉ុណ្ណោះ។

តាមរយៈសំណេររបស់កាសែត Thai Enquirer នៅថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឱ្យដឹងថា អាជ្ញាធរបានគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនៅឃ្លាំងអាវុធនៃអង្គភាពនគរបាលការពារព្រំដែនលេខ ២១ ក្នុងខេត្តសុរិន្ទ ប្រទេសថៃ បន្ទាប់ពីមានការផ្ទុះជាបន្តបន្ទាប់ដែលបានបំផ្លាញអគារផ្ទុកគ្រាប់រំសេវ និងបណ្តាលឱ្យមន្ត្រីម្នាក់រងរបួស ។


បច្ចុប្បន្ន ទីតាំងខាងលើត្រូវបានប្រកាសកំណត់ជាតំបន់គ្រោះថ្នាក់ ហើយមិនទាន់មានការអនុញ្ញាតឱ្យចូលទៅទីនោះឡើយ ដោយសារតែនៅមានកម្ដៅខ្លាំង និងហានិភ័យនៃការផ្ទុះជាបន្ត។ អាជ្ញាធររំពឹងថា នឹងចូលពិនិត្យការខូចខាត និងស្វែងរកមូលហេតុពិតប្រាកដ នៅពេលដែលស្ថានភាពមានសុវត្ថិភាពគ្រប់គ្រាន់ ។

ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី ២៤ ខែកុម្ភៈ ក្នុងបរិវេណអង្គភាពនគរបាល ស្ថិតក្នុងឃុំចេនៀង (Cheniang) ស្រុកមឿង ដែលបង្ខំឱ្យមានការជម្លៀសក្រុមគ្រួសារនគរបាល និងសុនខយោធាចេញពីទីកន្លែងស្នាក់នៅក្បែរនោះជាបន្ទាន់។ លោកអនុសេនីយ៍ឯក វីសាន យ៉េនផេត (Wisarn Yenphet) បានទទួលរងរបួសត្រង់ជង្គង់ស្តាំដោយអំបែងគ្រាប់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយស្ថានភាពមិនធ្ងន់ធ្ងរនោះទេ ។


ហេតុការណ៍ផ្ទុះនេះ បានបន្តអូសបន្លាយពេលជាច្រើនម៉ោង ហើយស្ថានការណ៍ត្រូវបានគ្រប់គ្រងទាំងស្រុងនៅម៉ោងប្រហែល ១១:៣០ យប់ បន្ទាប់ពីប្រើពេលពន្លត់ជាង ៤ ម៉ោងឯណោះ។ ក្រុមអ្នកពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តបាញ់ទឹកកម្លាំងខ្លាំង និងដ្រូនស្កេនកម្ដៅ ដើម្បីតាមដាន និងបញ្ចុះកម្ដៅនៅកន្លែងក្ដៅខ្លាំង ដើម្បីការពារកុំឱ្យភ្លើងឆេះឡើងវិញ ។


តាមការបញ្ជាក់ពីមន្ត្រីជំនាញ ការផ្ទុះដំបូងបានកើតឡើងនៅក្នុងតំបន់ផ្ទុកគ្រាប់កាំភ្លើងត្បាល់, គ្រាប់ RPG (កាំភ្លើងបាញ់គ្រាប់រ៉ុកកែត ឬ កាំភ្លើងបាញ់រថក្រោះ) និងគ្រាប់បែក រួចក៏រាលដាលដល់ឃ្លាំងជាប់នោះដែលផ្ទុកគ្រាប់កាំភ្លើងធុនស្រាលជាច្រើន។ ឃ្លាំងនេះចែកចេញជា ៤ តំបន់ រួមមានតំបន់មួយផ្ទុករំសេវផ្ទុះកម្លាំងខ្លាំង (TNT) ប៉ុន្តែសំណាងល្អដែលភ្លើងមិនទាន់រាលដាលដល់ទីនោះ ៕a fire thai a fire thai1