» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 735 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095650 នាក់

សាច់​បង្កក ដឹក​តាម​រថយន្ត​ក្លាស់​សេ​ទាំង​តោនៗ ចូល​តាម ច្រក​អូរ​ស្មាច់​ផ្អើល អ្នកនាំពាក្យ​អគ្គ នាយកដ្ឋាន​គយ និង​រដ្ឋាករ កម្ពុជា​


ខេត្ត​ឧ​ត្ត​រ​មានជ័យ : បន្ទាប់ ពី​បែកធ្លាយ​ព័ត៌មាន ដ៏​ក្តៅគគុក​អំពី ករណី​ឈ្មួញ រកស៊ី​ដឹក ជញ្ជូន សាច់ ឬ​គ្រឿងក្នុង​សត្វ​បង្កក​ទាំង​តោនៗ ក្នុង​១​ថ្ងៃៗ ៤-១០​ឡានធំៗ ប្រភេទ​ឡាន ទូ​កុងតឺន័រ បំពាក់​ម៉ាស៊ីនត្រជាក់​សំរាប់ ក្លាស្សេ​សាច់​បង្កក ដឹក​ចេញពី​ដី​ថៃ​តាម​ច្រក ឆ​ង​ចម នៃ​ស្រុក​កាប់​ឆើ​ង ខេត្ត​សូ​រិន្ទ ចូលមកក្នុង​ទឹកដី​ខ្មែរ តាម​ច្រក​អូរ​ស្មាច់ ស្ថិតក្នុង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​ពុំមាន អាជ្ញាធរ ឬ​សមត្ថកិច្ច​ជំនាញ​ណាមួយ ហាមឃាត់ ឬ​ត្រួត ពិនិត្យ​សោះឡើយ​? ។a froze osmach5 

អ្នកកាសែត​បាន​ចុះទៅ​ថត ផ្តិត​យក​រូបភាព និង​សកម្មភាព​របស់​ក្រុម​រថយន្ត​ទូរ​ក្លាស់​សេ ទាំងនោះ​ដល់​មាត់ច្រក​ទ្វារ​អន្តរ ជាតិ​អូរ​ស្មាច់ កាលពីពេល​ថ្មីៗ​នេះ ធ្វើការ​ផ្សព្វផ្សាយ តាម​ប្រព័ន្ធ TV និង​គេហទំព័រ សារព័ត៌មាន​ក្នុង ស្រុក​ព្រោងព្រាត បង្ក​ភ្ញាក់ផ្អើល កក្រើក​ដល់ អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា ។ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា​បាន ស្ទុះស្ទារ ចាត់វិធានការ​ស្រាវជ្រាវ ស៊ើបអង្កេត​លើ​ករណីនេះ​ជាបន្ទាន់ រួច​អ្នកនាំពាក្យ អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា ក៏​ចេញមុខ បំភ្លឺ​ព័ត៌មាន ជូន​សា​ធារ​ជន​ភ្លាមៗ​ដែរ ដើម្បី​កុំអោយ​មានការ​យល់ច្រឡំ ។

 ប្រភពព័ត៌មាន ពី​សមត្ថកិច្ច​ដែល​ឈរជើង ប្រចាំការ​នៅ​ច្រក អូរ​ស្មាច់ បានបញ្ជាក់​ប្រាប់​ភ្នាក់ងារ​យើង​ថា : ករណី​ឡាន​ទូ​បង្កក​នេះ ពិតជា​កើតមាន​សឹង​រាល់ថ្ងៃ ប៉ុន្តែ​ក្រៅពី​មន្ត្រី​ជំនាញ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន សួរនាំ​ក្រុម​ឈ្មួញ ដឹក ជញ្ជូន​ទំនិញ​ក្លាស់​សេ​ទាំ​នោះទេ បាន​ត្រឹម​ឈរ​មើល​តែប៉ុណ្ណោះ ។ ប្រភព​បន្តថា : សាច់ជ្រូក សាច់មាន់ សាច់​ទា ឬ​គ្រឿងក្នុង​សត្វ ដែល​ត្រួវបាន​គេ​បង្កក ក្លាស់​សេ​ក្នុង​ទូរ​កំណក របស់​រថយន្ត​ធំៗ​ដឹក​ពី​ថៃ ចូលមកក្នុង​ដី​ខ្មែរ​តាម​ច្រក​អូរ​ស្មា​ច់នេះ គឺ​គេ​ដឹក​យកមក​ស្តុក​ទុក​ក្នុង​ផែស្ងួត ១​កន្លែង មាន​ចម្ងាយ​ប្រហែល ៦ គី​.​ម ពី​មាត់ច្រក​អូរ​ស្មា​ច់មក គឺមាន​ទី តាំង​ស្ថិតនៅ​ក្នុងភូមិ​អូរ​ពក ឃុំ​កូន​គ្រៀល ស្រុក​សំរោង ខេត្ត​ឧ​ត្ត​រ មានជ័យ ។​

ឯ លោក វ៉ាន់ ក្តេ​រ ប្រធាន​ទីស្នាក់ការ​គយ​ប្រចាំ​ច្រកទ្វារ អូ​ស្មាច់​ធ្លាប់បាន​ឆ្លើយ​ប្រាប់ អ្នកកាសែត​ម្តង​ជា​ពីរដង រួចមក ហើយ​ថា រឿង​ឡាន​ដឹក​សាច់​បង្កក​នេះ គឺ​មានតែ​អគ្គនាយក ដ្ឋា​ន​គយ និង រដ្ឋាករ​កម្ពុជា ទេ ទើប​អាច​បំភ្លឺ​ព័ត៌មាន​ជូន​អ្នក កាសែត​បាន ។ ការពិត​ជាក់ ស្តែង​ដូច​លោក វ៉ាន់ ក្តេ​រ បាន ប្រាប់​មែន គឺ​នៅ​ថ្ងៃទី​០២​ខែមីនា​ឆ្នាំ​២០២៤​នេះ ខាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន ចេញ​សេចក្តីបំភ្លឺ​ព័ត៌មាន​ជូន​ដល់ សារ​ធា​រណ​ជន មេត្តា​ជ្រាប ពាក់ ព័ន្ធ​នឹង​ការផ្សាយ​ព័ត៌មាន របស់​ទូរទស្សន៍​បាយ័ន កាលពី​ថ្ងៃ ទី​១ ខែមីនា ឆ្នាំ​២០២៤ លើ​ករណី​នាំចូល​សាច់​បង្កក តាម​មាត់ច្រក​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​មានជ័យ ដូចខាងក្រោម :
- ផលិតផល​ត្រជាក់ ( chilled ) ដែល​នាំចូល​តាម​ច្រក​អូរ​ស្មាច់ គឺ​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ និង អាករ​រ​ត្រឹមត្រូវ​តាមច្បាប់ និង បទបញ្ញត្តិ​ជា​ធរមាន ។​
- ផលិតផល​ទាំងនេះ រួមមាន :( ១ ) ផលិតផល​សាច់មាន់​បង្កក និង ( ២ ) ប្រហិត ។​

- ការនាំ​ចូល​ដោយ​ដឹក​តាម​រថយន្ត​ថៃ​ចូលមក​ផែស្ងួត ហើយ​បំពេញបែបបទ និង​នីតិវិធី​គយ​នៅ​ទីនោះ ។ បន្ទាប់មក​ទើប​លើកដាក់​ទំនិញ​រថយន្ត​ដឹក ជញ្ជូន​របស់​កម្ពុជា ដើម្បី​បន្ត​ដឹក ជញ្ជូន​ទៅ​ដាក់​តាម​គោលដៅ ។ អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ កម្ពុជា សូម​អំពាវនាវ​ដល់​អ​ង្គ​ភាព សារព័ត៌មាន​មួយចំនួន​តូច សូម​ផ្សព្វផ្សាយ​ព័ត៌មាន​អោយបាន​ត្រឹមត្រូវ និង​ចៀស វាង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នាំអោយមាន​ភាព​ច្របូក ច្របល់​ក្នុងសង្គម ។ អាស្រ័យ ហេតុនេះ​សូម​សាធារណជន​មេត្តា​ជ្រាប ។​​អ្នកនាំពាក្យ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ៕ ដោយ​: សុផល Tel: 012 953 824 / 016 953 222a froze osmach a froze osmach1 a froze osmach2 a froze osmach3 a froze osmach4 a froze osmach6 a froze osmach7 

​