» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3564 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099331 នាក់

អាជ្ញាធ​រុស្ស៊ី​ប្រគល់​សព​របស់​មេដឹកនាំ​បក្សប្រឆាំង​ ​ឲ្យ​ស្ត្រី​ជា​ម្តាយ​ក្នុងពេលអាមេរិកប្រកាសគាំទ្រ

 

​រុស្ស៊ី​៖ អ្នកនាំពាក្យ​គណបក្សប្រឆាំង​រុស្ស៊ី​លោកស្រី​គី​រ៉ា​យ៉ា​មី​ស្ស​( Kira Yarmysh) បានឱ្យដឹងថា សាកសព​របស់លោក​អា​ឡិច​សី​ណា​វ៉ាល​នី​( Alexei Navalny )​ដែល​បាន​ស្លាប់​នៅក្នុង​ពន្ធនាគារ​ដាច់ស្រយាល IK-3 ស្ថិតនៅ​តំបន់​អាក​ទិ​ក​ភាគ​ខាងជើង​ចម្ងាយ​ជាង ១៩០០​គីឡូម៉ែត្រ​ពី​ទីក្រុង​មូ​ស្គូ ត្រូវបាន​អាជ្ញាធរ​រុស្ស៊ី​យល់ព្រម​ប្រគល់ជូន​ស្ត្រី​ជា​ម្តាយ​ដើម្បី​រៀបចំ​ធើ្វ​ពិធីបុណ្យ​ទៅតាម​ប្រពៃណី​។a navalny wife 

តែ​គេ​មិនទាន់​ដឹងថា តើ​ពិធី​បុណ្យសព​របស់លោក Navalny នឹង​អាច​ធើ្វ​ឡើង​បានជា​សាធារណៈ​ឫ​ក៏​យ៉ាងណា​នោះទេ ខណៈ​អាជ្ញាធរ​រុស្ស៊ី​ធ្លាប់​បានទាមទារ​ម្តាយ​របស់លោក​ឱ្យ​យល់ព្រម​រៀបចំ​ពិធី​បូជាសព​របស់លោក Navalny ជា​លក្ខណៈ​ជន​ឯក​ដើម្បី​ទប់ស្កាត់​ពលរដ្ឋ​រុស្ស៊ី​កុំឱ្យ​ចូលរួម​។​មន្ត្រី​អ្នកនាំពាក្យ​ដដែល​នេះ​ក៏បាន​បន្ត​ថ្លែងអំណរគុណ​ចំពោះ​ការចូលរួម​បញ្ចេញមតិ​របស់​ពលរ​ដ្ឋ​រុស្ស៊ី​ដែល​បានដាក់​សម្ពាធ​ឱ្យ​អាជ្ញាធរ​រុស្ស៊ី​យល់ព្រម​ប្រគល់​សព​របស់លោក Navalny ទៅឱ្យ​ម្តាយ​នៅពេលនេះ​។

ម្តាយ​របស់លោក Navalny គឺ​លោកស្រី​លី​យូ​ដ​មី​ឡា​( Lyudmila )​នៅ​មិនទាន់​ប្រកាស​អំពី​កាលបរិច្ឆេទ​ពិធី​បុណ្យសព​របស់​កូនលោក​ស្រី​នៅឡើយ​ទេ​។​លោកស្រី​លី​យូ​ដ​មី​ឡា​( Lyudmila )​បាន​ចំណាយពេល​ជាង​មួយ​សប្តាហ៍​នៅក្បែរ​ពន្ធនាគារ IK-3 ដើម្បី​ទ​ទួ​ចរក​ការពិត​ចំពោះ​មូលហេតុ​នៃ​ការស្លាប់​របស់លោក Navalny និង​បានបង្ហាញ​ជំហរ​មិន​ចុះ​ញ៉ោ​ម​ទៅ​និង​ការ​គំរាម​គំហែង​របស់​អាជ្ញាធរ​រ​ដ្ឋា​ភិ​បាល​លោកពូ​ទីន​។ លោកស្រី Lyudmila ធ្លាប់​ត្រូវបាន​អាជ្ញាធរ​រុស្ស៊ី​បង្ខំ​ឱ្យ​ចុះហត្ថលេខា​លើ​សំបុត្រមរណៈភាព​របស់​លោក Navalny ហើយ​និង បង្ខំ​ឱ្យ​លោកស្រី​រៀបចំ​ពិធី​សព​របស់លោក​ជា​លក្ខណៈ​ជន បើ​មិន​ដូច្នេះ​ទេ​អាជ្ញាធរ​រុស្ស៊ី​នឹង​ធើ្វ​ការ​បញ្ចុះសព​របស់លោក​នៅឯ​ពន្ធនាគារ​ខាងលើនេះ​ផ្ទាល់​តែម្តង​។​ពាក់ព័ន្ធ​ទៅ​និង​ការរៀបចំ​ពិធី​បុណ្យសព​របស់លោក Navalny នៅ​ថ្ងៃ​ខាងមុខ​នេះដែរ មន្ត្រី​អ្នកនាំពាក្យ​បក្សប្រឆាំង​ខាងលើ​បានបង្ហាញ​ការព្រួយបារម្ភ​ថា អាជ្ញាធរ​រុស្ស៊ី​អាច​នឹង​បង្ក​ការរំខាន​ប្រសិនបើ​ពិធី​បុណ្យសព​មួយ​នោះ​ធើ្វ​ឡើងជា​សាធារណៈ​។​

​សូមបញ្ជាក់ថា​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​អាមេរិក​លោក ប្រធានាធិបតី​អាមេរិក ចូ បៃ​ដិ​ន បានទទួល​ជួប​បុត្រី និង ភរិយា​មេម៉ាយ​របស់លោក អា​ឡិច​សី ណា​វ៉ាល់​នី​។ លោក ចូ បៃ​ដិ​ន ក៏​ថ្លែង​មរណៈទុក្ខ​ជាថ្មី​ចំពោះ​គ្រួសារ​សព​លោក ណា​វ៉ាល់​នី ហើយ​និង​ប្រកាស​គាំទ្រ​ភរិយា​មេម៉ាយ​របស់លោក ណា​វ៉ាល់​នី ដែល​បន្ត​ស្មារតី​សុ​ឆន្ទៈ​របស់​ស្វាមី ក្នុង​ការតស៊ូ​ប្រយុទ្ធ​ដើម្បី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​រុស្ស៊ី​។ ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​សង្កត់ធ្ងន់ថា លោក ណា​វ៉ាល់​នី ជា​បុរស​មាន​សេចក្តីក្លាហាន​យ៉ាងខ្លាំង ហើយ​ជាការ​ប្រសើរ​ខ្លាំងណាស់ ដែល បុត្រី​និង​ភរិយា​របស់លោក ណា​វ៉ាល់​នី នៅតែ​បន្ត​វីរភាព​នេះ​។​

​ក្រោយពី​ជំនួប​នេះ រដ្ឋបាល​របស់លោក ចូ បៃ​ដិ​ន បានប្រកាស​ដាក់ទណ្ឌកម្ម​ថ្មី​បន្ថែម​ចំពោះ​រុស្ស៊ី​។ ក្រុមហ៊ុន​សហគ្រាស​និង​បុគ្គល​ឯកជន​រុស្ស៊ី ចំនួន ៥០០ ត្រូវ​ជាប់​ក្នុង​បញ្ជី​ទណ្ឌកម្ម​អាមេរិក​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​រតនាគារ​អាមេរិក​។ ឈ្មួញ សហគ្រាស​និង​បុគ្គល​ឯកជន​រុស្ស៊ី ចំនួន ៥០០ ត្រូវ​ជាប់​ទណ្ឌកម្ម ក៏​ពី​ព្រោះតែ​រកស៊ី​និង​ធ្វើការ​ពាក់ព័ន្ធ​នឹង​យោធា​រុស្ស៊ី និង​ដែល សហរដ្ឋអាមេរិក យល់ថា ពួកគេ​រួមចំណែក​ជ្រោមជ្រែង​បំពាក់បំប៉ន់​«​ម៉ាស៊ីន​សង្គ្រាម​រុស្ស៊ី​»​។​

​ទណ្ឌកម្ម​អាមេរិក​នេះ ធ្លា​ក់មក ក៏​ចួន​ឱកាស​ដែល​សង្គ្រាម​ឈ្លានពាន​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន ដល់​ថ្ងៃ​គម្រប់​ខួប ២ ឆ្នាំ ។ ក្នុង​សប្តាហ៍​ដែរ​នេះ ពួក​ប្រទេស​បស្ចិម​លោក នាំគ្នា​សង្គ្រុប ប្រកាស​ទណ្ឌកម្ម​ដាក់​ប​ន្ថែ​ម​ប្រឆាំង​រុស្ស៊ី​។ ក្រសួងយុត្តិធម៌​អាមេរិក បានប្រកាស​ចោទប្រកាន់​ផ្លូវច្បាប់ ចំពោះ​មហាសេដ្ឋី​រុស្ស៊ី ជាច្រើន​នាក់​។ ដូចគ្នានេះដែរ អង់គ្លេស បានដាក់​ទណ្ឌកម្ម​ចំពោះ​ក្រុមហ៊ុន​និង​បុគ្គល​ឯកជន ជាង ៥០​។ ទន្ទឹម​នោះ ប្រទេស​ជាច្រើន​ក្នុង​រង្វង់​សហភាព​អឺរ៉ុប ក៏​យល់ព្រម​គ្នា ដាក់ទណ្ឌកម្ម ជា​កញ្ចប់​បន្ថែមទៀត ជា​គម្រប់​លើក​ទី​១៣ ចំពោះ​រុស្ស៊ី​៕a navaly die a navaly die1 


​