» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 35 នាក់

ម្សិលមិញ 11753 នាក់

សរុប 21094950 នាក់

មេ​គយ​ច្រក​អូរ​ស្មាច់​បើកដៃ​អោយ​ឈ្មួញ​នាំចូល​ទំនិញ សាច់មាន់​,​ទា​.​ជ្រូក​.​គោ បង្កក ទាំង​ឡានៗ​ក្នុង​១​ថ្ងៃៗ​តាម​ច្រក​អូរ​ស្មាច់​...


​ខេត្ត​ឧ​ត្ត​រ​មានជ័យ​: ផ្អែក​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ រស់នៅ​តំបន់​អូរ​ស្មាច់ ក៏ដូចជា​អាជីវករ​រកស៊ី ដឹកជញ្ជូន​ទំនិញ​សព្វសារពើ មានដូចជា មាន់​រស់ និង​សាច់មាន់​,​ទា​,​សាច់ជ្រូក​,​គោ បង្កក​ទាំង​តោនៗ​ដឹកជញ្ជូន​តាម​ឡានធំៗ​ឃ្លុំបេ​បិទ​ជិត​ចេញពី​ដី​ថៃ​ឆ្លង​ចូលមកក្នុង​ទឹកដី​ខ្មែរ​តាម​ច្រក អូរ​ស្មាច់ ស្ថិតក្នុង​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​រៀងរាល់ថ្ងៃ ដោយ​មិន​មានការ ហាមឃាត់​ឬ​ត្រួតពិនិត្យ អ្វី​សោះ ឡើយ​ពី​សមត្ថកិច្ច​ឈរជើង​នៅតាម​ច្រកព្រំដែន ពិសេស​មន្ត្រី​គយ​មាត់ច្រក​អូរ​ស្មាច់ ដែលមាន​លោក គឹម សុធី មេ​គយ​ទីស្នាក់ការ​ច្រក​អូរ​ស្មាច់ ។a osmach gate2 

ប្រភព បាន​បន្តទៀតថា ជា​រៀងរាល់ថ្ងៃ​ទំនិញ​ដឹក​តាម​ឡានធំៗ​ឃ្លុំបេ​ជិតៗ មាន​រាប់សិប​គ្រឿង​ធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​ទំនិញ​ចេញ ចូលក្នុង​ដី​ខ្មែរ​ដូច​ហែ​កឋិន គេ​ពុំ ដែល​ឃើញ​មន្ត្រី​គយ​មាត់ច្រក អូរ​ស្មាច់ ហាមឃាត់​ឬ​ត្រួតពិនិត្យ​ទេ គឺ​ឈ្មួញ​ដឹក​ចេញ​ប្រុយៗ​ពី​មាត់ច្រក​អូរ​ស្មាច់​សំដៅ​ចូល​ផែរ​ស្ងួត រួច​បែងចែក​តាម​រថយន្ត តូច​-​ធំ ដឹកជញ្ជូន​យកទៅលក់​ចែកចាយ​បន្ត​តាម​ខេត្ត​ផ្សេងៗ និង រាជធានី​ភ្នំពេញ​បាន​យ៉ាង រលូន ។ ជុំវិញ​សេចក្តីរាយការណ៍ ខាងលើនេះ ការិយាល័យ ផ្សព្វផ្សាយ​ព័ត៌មាន គេហទំព័រ សារព័ត៌មាន មាតុភូមិ www.meatophoum.com​បានធ្វើការ​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ និង តេ​ឡេ​ក្រាម ទៅ​លោក គឹម សុធី មេ​គយ​ទីស្នាក់ការ​ច្រក អូរ​ស្មាច់ កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែកុម្ភ​:​ឆ្នាំ​២០២៤ តែ​ពុំមាន​ការឆ្លើយតប​ទេ ។

ដោយឡែក មន្ត្រី​ពេទ្យសត្វ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី ឡាន​ដឹក មាន់​រស់ និង សាច់​បង្កក នេះ​គឺ​ខាង​គយ​ជា​អ្នកមាន​សិទ្ធិ អំណាច ហាមឃាត់​ចាប់​បង្ក្រាប ឬ ត្រួត ពិនិត្យ ព្រោះ​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​គយ​ពី​មាត់ច្រក​ទ្វារ​អូរ​ស្មាច់ រហូតដល់​ផែស្ងួត ។ ឯខាង​ជំនាញ ពេទ្យ​សត្វលោក​ពុំមាន​សិទ្ធិ​ក្នុង ការឃាត់​ត្រួតពិនិត្យ​សុខភាព​សត្វ​មាន់​រស់ និង​សាច់​បង្កក​ទាំង​តោនៗ​ដែល​ដឹក​តាម​ឡាន​ឃ្លុំបេ​បិទ​ជិត​នោះទេ ។ មន្ត្រី​ពេទ្យសត្វ​បាន​បន្តថា បើ ខាង​គយ​ចាប​ឃាត់ ហើយ​ហៅ​ទាក់ទង​ខាង​លោក​ទៅ​សហការ​ត្រួតពិនិត្យ​ទើប​ខាង​ជំនាញ​ពេទ្យសត្វ​បានដឹង ៕ ដោយ​: សុផល​Tel : 012 953 824 / 016 953 222a gate osmach1 a osmach gate 

​