» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 178 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095093 នាក់

សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត​ហាម​មិន​ឲ្យ​មាន​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​ក្នុង​កាស៊ីណូ​ហ្គូ​ដ​វើ​ល​ដ៏​ដូចជា​មិន​ហាម​ព្រោះ​គ្មាន​ចំណាត់ការ​

​ខេត្តបន្ទាយមានជ័យ : ជាក់ស្តែង​ក្នុង​ថ្ងៃទី​៣០. ខែតុលា ឆ្នាំ​២០២២​បើតាម រូបភាព​ដែល​ទទ​យលបាន​ពី​ក្នុង​កាស៊ីណូ​នៅ​ឃើញ​មាន​ល្បែងស៊ីសង​ដូចជា​អាប៉ោង ហ្គេម​បាញ់​ត្រី​សុទ្ធតែ​ខ្មែរ​ទៅលេង​ទាំងអស់​។ អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​គេ​បាន​ចុះ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​កុំ​ឲ្យ​ជនជាតិខ្មែរ​ចូល​លេងល្បែង​ក្នុងកា​សុ​ី​ណូ យីហោ ហ្គូ​ដ​វើ​លដ៍ (​ហៅ​កាស៊ីណូ​ស្រះ​ទឹក​)​នេះហើយ​តែ​កាស៊ីណូ​ខាងលើនេះ មិន​ស្ដាប់​តាម​ការណែនាំ​របស់​សម​ត្ថ​កិច្ច​អាជ្ញាធរ​ដែនដី​មិន​គោរព តាម​កិច្ចសន្យា​ឡើយ ​គេ​នៅតែ​បើកដៃ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ចូលទៅ​លេងល្បែង​ស៊ីសង​ផ្គើន​និង​បទបញ្ជា​របស់​សម្តេច​ជោ​ហ៊ុនសែន​ដដែល​?​។​a casino worl 

​កាស៊ីណូ យីហោ ហ្គូ​ដ​វើ​លដ៍ (​ហៅ​កាស៊ីណូ​ស្រះ​ទឹក​) មាន​ទីតាំង​នៅក្នុង​នៅ​ចំនុច ផ្លូវ​ដើម​ពុទ្រា ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​បើកដៃ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ចូល​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ ដោយ​គ្មាន​ការទប់ស្កាត់ និង​បង្ក្រាប ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ក៏ដូចជា​ក្រសួងមហាផ្ទៃ​សោះឡើយ​។​​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹងថា ម្ចាស់​កាស៊ីណូ​យីហោ ហ្គូ​ដ​វើ​លដ៍ (​ហៅ​កាស៊ីណូ​ស្រះ​ទឹក​)​បាន​បើក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ចូលទៅ​លេង​ដោយ​ភ្នាល់​ដាក់​ដើម​ទន់​រាប់ពាន់​ដុល្លារ​ក្នុង​មួយគូរៗ​និង​ល្បែង​អាប៉ោង​គ្រប់​ប្រភេទ​។ បើតាម​អ្នក​ចូល​លេងល្បែង​ភ្នាល់​ជល់​មាន់​ក្នុង​កាស៊ីណូ​យីហោ ហ្គូ​ដ​វើ​លដ៍ (​ហៅ​កា​សុ​ី​ណូ​ស្រះ​ទឹក​) បានអោយដឹងថា កាស៊ីណូ យីហោ ហ្គូ​ដ​វើ​លដ៍​នេះ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ធ្វើការ​បង្ក្រាប​សោះឡើយ​ត្រឹមតែ​ធ្វើ​កិច្ចសន្យា​អប់រំ​តែប៉ុណ្ណោះ​។ បើ​ចឹ​ង​មែន​នោះ​ការដាក់​បទបញ្ជា​ឲ្យ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ នៅ​ទូទាំងប្រទេស​សាប​ដូច​ទឹកទន្លេ​រហើយ​ទាន​!​។​ព្រោះ សូម្បីតែ​លោក​សិទ្ធ​ឡោះ​ស្នងការ​ខេត្តបន្ទាយមានជ័យ​ដែលមាន​អំណាច បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ផ្គើន​និង​បទបញ្ជា​របស់​សម្តេច​ជោ​ហ៊ុនសែន​ផងដែរ​។​

​តើ​ការ​ជា​ទង្វើ​គុបគិត​គ្នា​ពុករលួយ​ឬ​បានជា អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ធ្វើការ​បង្ក្រាប តាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​? ។​​ពលរដ្ឋ​ក៏ដូចជា​មហាជន​ទូទៅ​សំណូមពរ​ទទូច​ទៅដល់​លោក អ៊ុំ រាត្រី អភិបាល នៃ​គណ​អភិបាលខេត្ត​បន្ទាយមានជ័យ ជា ពិសេស​គណៈកម្មការ​បង្ក្រាប​ល្បែងស៊ីសង លោកស្នងការ បន្ទាយមានជ័យ​ក៏ដូចជា​លោក​អធិការ​ក្រុង​ប៉ោយប៉ែត សូម​គោរព​នឹង​អនុវត្តតាម​បទបញ្ជា​សម្ដេច​ក្រឡាហោម ស ខេង ទើបតែ​បង្កើត​គណៈកម្មការ​ថ្មី​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង ដែលមាន​ឯកឧត្តម សុខ ផល ជា​ប្រធាន​សូមមេត្តា​មាន​ចំណាត់ការ​ផង​ទាន​! តើ​លោក​ដឹង​ឬក៏​លោក​ធ្វើ​មិនដឹង ឬក៏​មន្ត្រី​មូលដ្ឋាន​មិនបាន​រាយការណ៍​ជូន​លោក​ដោយ​សារបាន​លាភសក្ការៈ​សើម​មាត់​សើ​មក​។​

​ប្រមុខ​រាជរដ្ឋាភិបាល បានដាក់​បទបញ្ជា​ទៅ​ឲ្យ​អភិបាល​រាជធានី​ខេត្ត​ទាំង​២៥​បង្ក្រាប​ទាំងអស់​រាល់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​បើ​នៅតែមាន​កន្លែង​ណា​ទៀត​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវតែ​ធ្វើការ​បង្ក្រាប​ឲ្យ​ខាន​តែ​បាន ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​និង​ដើម្បី​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង ៧ ចំណុច​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បានដាក់​ជូន​ដល់​មន្ត្រី​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ តែបើ​មិន​បង្ក្រាប​ទេ​នៅតែ​បណ្ដោយ​ឲ្យ​កើតមាន​តទៅទៀត​អាជ្ញាធរ​មូលដ្ឋាន​នៅ​កន្លែង​នោះ​ត្រូវតែ​ទទួលខុសត្រូវ ៕a casino worl1 a casino worl2 
​