» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5000 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100767 នាក់

ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ថៃ ចុះសាកសួរ​សុខ​ទុក​កងកម្លាំង​សមត្ថកិច្ច​ថៃ​ឈរជើង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន ច្រក​អូរ​ស្មាច់ -​ឆ​ង​ចម និង​ច្រក​ជប់​គគីរ​

​ខេត្ត​ឧ​ត្ត​រ​មានជ័យ : នៅ​ថ្ងៃទី​២១​ខែកុម្ភ​: ឆ្នាំ​២០២៤ វេលា​ម៉ោង​១២:០០​នាទី តាម​ការជូនដំណឹងរ​បស់​ភាគី​ថៃ គឺ​ក្រុម ប្រឹក្សា​សន្តិសុខ​ជាតិ​ថៃ​ចំនួន​៤០​នាក់ ចុះមក​សំណេះ សំ​ណា​ល​សួរ​រ​សុខទុក្ខ​កងកម្លាំង​សមត្ថកិច្ច​ថៃ​ឈរជើង​នៅ​ច្រក​ឆ​ង​ចម​-​អូរ​ស្មាច់ និង​សុំ​ចុះមក​មើល​តំរុយ បង្គោល​ប្រថពី​លេខ​១៥ ។ តំរុយ​បង្គោល​សី​ម៉ា នេះ​គឺ​នៅជាប់ កន្លែង​ធ្វើជា​ទីតាំង ច​ត្តា​ឡី​ស​ក័ ( ជំនាន់​កូ​វីត​១៩) របស់​យោធា​យើង គណៈ​:​ប្រតិភូ​គេ​សុំ​ចូលមក​ពិនិត្យ និង​ថតរូប​ទុក​។a chong chom 

សូមបញ្ជាក់ថា​: ក្នុង​ការទទួល​ប្រតិភូរ​ថៃ​នេះ​ភាគី​ខ្មែរ​យើង មាន លោក វរសេនីយ៍ឯក ស្រេង ធា​រី នាយប៉ុស្តិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍ លោក ឯម បញ្ញា​រិ​ទ្ធ ប្រធាន​ទីស្នាក់ការ​ច្រក​អូរ​ស្មាច់ និង​វរ​:​ការពារ​ព្រំដែន ៧០២ មាន​លោក វរសេនីយត្រី ភឿន ផា នាយប៉ុស្តិ​អូរ​ស្មាច់ និង​កងកម្លាំង​វរ​:​ការពារ ៩០៥ ចំនួន​១២​នាក់ តំណាងអោយ​មេ​ទំនាក់ទំនង​ព្រំដែន​ខ្មែរ​-​ថៃ​នៅ​ច្រក​អូរ​ស្មាច់ ។ ឯខាង​ភាគី​ថៃ ដឹកនាំ​ដោយ​ឯកឧត្តម វ រ៉ាត់ ណាត់ ឃុំ​មឿង អគ្គលេខាធិការ រង​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ថៃ​បាន​ចុះ​សួរ​សុខ​ទុក​កងកម្លាំង​សមត្ថកិច្ច​ថៃ និង​បាន​សុំ​ថតរូប​ភាព​ខាងលិច និង​ខាងកើត នៅ​បង្គោល​ប្រថពី​លេខ​១៥ នៅ​ខាងកើត​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ UA(59899-96195) ។

ក្នុង​ថ្ងៃ​ដដែល​នេះ នៅឯ​ច្រក ជប់​គគីរ ក៏មាន​ប្រតិភូរ​ថៃ​ចំនួន​៤០​នាក់ ស្រី​០៧​នាក់ ដឹកនាំ​ដោយ​ឯកឧត្តម​វរ​ណាត់ ឃ​ង​មឿ​ន អនុ​លេខាធិការ​សន្តិសុខ​ជាតិ​ថៃ អមដំណើរ​ដោយ​ឯកឧត្តម​អភិបាលរង​ខេត្ត និង​មេបញ្ជាការ​កងកម្លាំង​សូ​រ៉ា​ក់ណា​រី​បាន​ចុះសួរសុខទុក្ខ​កងកម្លាំង​ខាង​ថៃ នៅវេលា​ម៉ោង​១០:១០​នាទី នឹង​បាន​សុ​ុំ​ឆ្លង​មក​មើល​បរិវេណ​មាត់ច្រក​ខាង​ភាគី​កម្ពុជា រួច​បាន​ត្រឡប់​ទៅវិញ​នៅវេលា​ម៉ោង​១០ : ២៥​នាទី ។​ឯ​ភាគី​ី​ខ្មែរ ទទួល​ស្វាគមន៍​ភាគី​ថៃ​មាន​​លោក ស៊ឹម ហ៊ុ​ច មេ​ច្រក​ជប់​គគីរ និង​មន្ត្រីក្រោមឱវាទ ៕ ដោយ​:​សុផល Tel:012953824/016953222a chong chom2 

​