» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 123 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095038 នាក់

រថយន្ត​ពាក់​ស្លាក​លេខ​ឡាវ​ដែល​នគរបាល​ខណ្ឌ​សែន​សុខ​រកឃើញ​គ្រឿងញៀន​១០០​គីឡូក្រាម​បន្ទាប់ពី​គ្រោះថ្នាក់​ចរាចរ​កាល​ពីយ​ប់​ថ្ងៃ​៧​កក្កដា​គឺ​ចូល​ស្រុក​ខ្មែរ​តាម​ច្រកព្រំដែន​កម្ពុជា​ឡាវ​ត្រពាំង​ក្រៀល​

ស្ទឹងត្រែង​៖​នៅ​ថ្ងៃទី​៩​កក្កដា សមត្ថកិច្ច​ជាច្រើន ស្ថាប័ន រួម​នឹង​អាជ្ញាធរខេត្ត​ស្ទឹងត្រែង នឹង​បន្ត​ការចុះ​ស៊ើបអង្កេត បន្ថែមទៀត ដើម្បី​បង្ហាញ អំពី​លទ្ធផល ក្រោយពី​សាកសួរ ទៅលើ​មន្ត្រី​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ ត្រពាំង​ក្រៀល​ខេត្តស្ទឹងត្រែង​។​​រថយន្ត​ឡាវ មួយគ្រឿង​ដឹក​គ្រឿងញៀន​១០០​គីឡូក្រាម​នេះ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ឡាវ​៣៧៧៧ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ឧ​ប​ទ្ទេវ​ហេតុ​នោះ សមត្ថកិច្ច បាន​រកឃើញ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទឹកកក ជាង ១០០ ដុំ នៅក្នុង​រថយន្ត​ផ្លាកលេខ​ឡាវ​។ ចំណែក​ជនសង្ស័យ នាំគ្នា​រត់គេចខ្លួន​បាត់​អស់​។​a drug car lao 

​សមត្ថកិច្ច​ជំនាញ ក៏បាន​បើក​ការស៊ើបអង្កេត ជាបឋម ឃើញថា រថយន្ត​ផ្លាកលេខ​ឡាវ នេះ មុនពេល​កើតហេតុ បាន​ឆ្លងកាត់​ពី​ប្រទេស​ឡាវ តាម​ច្រកទ្វារ​អន្តរជាតិ ណង​ណុ​ក​ឃៀន ខេត្ត​ចម្ប៉ា​សាក់ មក​ត្រពាំង​ក្រៀល ខេត្តស្ទឹងត្រែង និង​បន្តដំណើរ​មកដល់​ភ្នំពេញ ក្នុង​ថ្ងៃទី​៧ កក្កដា ។​​គណៈកម្មការ​ដែល​ចុះ​ស្រាវជ្រាវ​មាន​សមាសភាព មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក ៩ ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​អាជ្ញាធរ​ខេត្តស្ទឹងត្រែង បាន​ទៅដល់​ប៉ុស្តិ៍​ច្រកទ្វារ ដើម្បី​សាកសួរ​ទៅលើ​មន្ត្រី​ត្រួតពិនិត្យ ប្រចាំការ ឆែក​កាមេរ៉ា​សុវត្ថិភាព​។​

​លទ្ធផល ចំពោះ​រថយន្ត​ដឹក​គ្រឿងញៀន ផ្លាកលេខ​ឡាវ នេះ ពិតជា​បាន​ឆ្លងកាត់​ពី​ប្រទេស​ឡាវ ចូល​កម្ពុជា តាម​ច្រក​ត្រពាំង​ក្រៀល ពិតមែន ក្នុង​ថ្ងៃទី​៧ កក្កដា មាន​មនុស្ស​សរុប​ចំនួន ៤ នាក់ ស្រី​២​នាក់ នៅក្នុង​រថយន្ត សុទ្ធតែជា​ជនជាតិ​ឡាវ​។​មន្ត្រីនគរបាល​ប្រចាំការ ច្រក​ត្រពាំង​ក្រៀល បាន​អះអាងថា ដំបូង​មិន​ចាំ​ថា រថយន្ត​ឆ្លង កាត់ មាន​ពាក់ព័ន្ធ​ដឹក​គ្រឿងញៀន​នោះទេ​ពីព្រោះ​ក្នុង​មួយថ្ងៃៗ មាន​រថយន្ត​ច្រើន​គ្រឿង ណាស់ ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់ ពី​ឡាវ​មក​កម្ពុជា​។ ចំពោះ​កាបូប ឬ​វា​លី ក៏​ត្រូវបាន​ឆ្លងកាត់​ពី​ម៉ាស៊ីន​ស្កែ​ន និង​ឆែក​ដោយ​មន្ត្រី​ម៉ឺងម៉ាត់​បំផុត ជៀសវាង​មាន​គ្រឿងញៀន ឆ្លងកាត់​ចូលមក​ប្រទេស​របស់​យើង​។​

​ប្រភព​បានឱ្យដឹង​ទៀតថា ជនជាតិ​ឡាវ​ដែល​បានរួម​ដំណើរ ឆ្លងកាត់​ចូលមក​នេះ ក៏មាន​ការបញ្ជា​ក់ឯក​សារ​ច្បាប់ និង​បិទ​រូបថត​ត្រឹមត្រូវ​ផងដែរ​។ ប៉ុន្តែ​ក្រោយពី​កើតហេតុ ពួកគេ បានគេច​ខ្លួន​។​​លោក ញ៉ែម បូ​រឹម ប្រធាន​ប៉ុស្តិ៍​ស្តីទី ច្រកទ្វារ​អន្តរជាតិ​ជាតិ​ត្រពាំង​ក្រៀល បានបញ្ជាក់ ថាៈ ចំពោះ​រថយន្ត​នេះ ពិតជា រក​មិនឃើញ​មាន បទល្មើស​គ្រឿងញៀន​ឡើយ​។ បើសិនជា​រថយន្ត ចេញ​ផុតពី​ប៉ុស្តិ៍​ទៅ ហើយ លួច​ដឹក​គ្រឿងញៀន នៅ​កន្លែង​ណាមួយ សមត្ថកិច្ច​លោក​មិន​ទទួលខុសត្រូវ​ទេ​។​​លោក ផៃ រស្មី ស្នងការរង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តស្ទឹងត្រែង បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​បាន​ចូលរួម​ជា​សមាជិក ក្នុង​គណៈកម្មការ​ស៊ើបអង្កេត​នេះដែរ ប៉ុន្តែ​មិនទាន់​អាច​បកស្រាយ​បាន ពីព្រោះ​ក្រុម ការងារ មិនទាន់​បង្ហាញ​អំពី​លទ្ធផល .។ចាំមើលមើតើសមត្តកិច្ចអាចស្រាវជ្រាវរកឃើញអ្នកជិះឡានដឹកគ្រឿងញៀននោះដែលកំពុងគេចខ្លួននៅស្រុកខ្មែរបានដែឬអត់?៕a drug car lao2 a drug car lao3 

​